ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តរតនគិរី

 

ខេត្តរតនគិរី៖ ព្រឹកថ្ងៃពុធ ០២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្តរតនគិរី ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសតែងតាំងលោកស្រី នូវ មុំ ជាប្រធានថ្មី នៃមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តរតនគិរី ជំនួសលោកស្រី ញាន ទិត្យចិត្តា ដែលត្រូវបានទទួលភារកិច្ចថ្មី។ កម្មវិធីនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លន់ សុភាព អភិបាលស្តីទីនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមន្ទីរ-ស្ថាប័នជុំវិញខេត្តយ៉ាងច្រើនកុះករផងដែរ។ 

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងការពង្រឹងការគ្រប់គ្រងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និង ICT ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការជំរុញបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បន្តវេននៅពេលខាងមុខបន្តទៀត ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងចងចាំជានិច្ចចំពោះស្មារតីទទួលខុសត្រូវអំណត់ព្យាយាមរបស់លោកស្រី ញាន ទិត្យចិន្តា ក្នុងការដឹកនាំរហូតសម្រេចបាននូវលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ជម្រុញការអភិវឌ្ឍន៍វិស័យទាំងបីនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ខេត្តរតនគិរី ឱ្យមានការរីកចម្រេីនគួរឱ្យកត់សម្គាល់។ 

ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ផ្ដាំផ្ញើលោកស្រី នូវ មុំ ប្រធានមន្ទីរថ្មី ដែលត្រូវបានតែងតាំង និង លោក លោកស្រី ជាមន្ត្រីរាជការនៅមន្ទីរ ប.ទ.ខេត្តរតនគិរីទាំងអស់ ត្រូវបន្តស្មារតីទទួលខុសត្រូវខ្ពស់លើភារកិច្ចការងារប្រចាំថ្ងៃដែលក្រសួងបានប្រគល់ជូន ដើម្បីអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អដោយត្រូវគោរពតាមច្បាប់ អនុវត្តភារៈកិច្ចដោយយកឧត្តមប្រយោជន៍ជាតិជាធំ ស្របតាមគោលនយោបាយដែលរាជរដ្ឋាភិបាល និងក្រសួងបានដាក់ឱ្យអនុវត្ត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា ឯកឧត្តម លោកជំទាវ អស់លោក-លោកស្រី ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តនឹងបន្តជួយគាំទ្រប្រធានមន្ទីរថ្មីឱ្យបន្តសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ធានាបានប្រសិទ្ធភាពការងារ ពង្រឹងដល់ការគ្រប់គ្រង  ដេីម្បីជាកម្លាំងចលករជម្រុញវិស័យទាំងបីឱ្យមានការរីកចម្រើន និងឆ្ពោះទៅរកបដិវត្ដន៍ឧស្សាហកម្មជំនាន់ទី៤.០ និងប្រព័ន្ធឌីជីថល៕

 



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ “​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ “​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​ដើម្បី​សហ​ការចូលរួម​ក្នុង​សកម្មភាព​ហិរញ្ញវត្ថុ​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ ​ដើម្បី​សហ​ការចូលរួម​ក្នុង​សកម្មភាព​ហិរញ្ញវត្ថុ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី "​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ឯកសារ​ទស្សនាទាន​ស្តីពី "​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​នៅ​កម្ពុជា​”

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អា​ស៊ាន​ (​US​-​A​SEA​N ​BUSINESS​ ​COUNCIL​, ​INC​.) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អា​ស៊ាន​ (​US​-​A​SEA​N ​BUSINESS​ ​COUNCIL​, ​INC​.) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​របស់​ដៃគូ​វិនិយោគ​ឯកជន​ ​និង​សាធារណៈ​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ ​ក្រុមហ៊ុន​ ​Vie​t​t​e​l​​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​របស់​ដៃគូ​វិនិយោគ​ឯកជន​ ​និង​សាធារណៈ​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​ជាមួយ​ ​ក្រុមហ៊ុន​ ​Vie​t​t​e​l​

Semtararath | ថ្ងៃ សុក្រ ទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 208

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

​សិក្ខាសាលា​ស្ដី​អំពី​ ​Artificial​ ​Intelligence​ ​and​ ​Inter​net​ o​f​ ​Thing​s

ថ្ងៃ ព្រហស្បតី៏ ទី ១១ ខែ កក្កដា ឆ្នាំ ២០១៩