​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ ​ស្តីពី​ភាពជា​ដៃគូ​ ​ក្នុង​ការ​រួមគ្នា​អ​ភិ​វ​ឌ្ឍន៍ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​មុនគេ​ ​រវាង​ទូរគមនាគមន៍​កម្ពុជា​(​ទ​.​ក​.) ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​T​e​c​h​no​log​i​e​s (​Cam​bo​d​i​a​) ​Co​.,​L​t​d​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិត​ចិន​

ព្រឹក​ថ្ងៃអាទិត្យ​ ​៩​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​រដ្ឋធានី​ប៉េកាំង​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ទូរគមនាគមន៍​កម្ពុជា​ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​(​ទ​.​ក​.) ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​T​e​c​h​no​log​i​e​s (​Cam​bo​d​i​a​) ​Co​.​,L​t​d​ ​ស្តីពី​ភាពជា​ដៃគូ​ក្នុង​ការ​អភិវឌ្ឍ​ ​និង​កា​រដាក់​ឱ្យ​ប្រើប្រាស់​មុនគេ​រួមគ្នា​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​សក្ខីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ពីសំណាក់​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​លោក​ ​L​i​ J​in​g​e​ ​អនុប្រធាន​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​។​

​ក្នុង​កិច្ច​សហប្រតិបត្តិការ​នេះ​ ​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​អ្នក​ត្រួសត្រាយផ្លូវ​ ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​មុនគេ​នៅ​ក្នុង​តំបន់​អា​ស៊ាន​។​ ​ដើម្បី​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​តម្រង់​ទិស​ឱ្យ​ទូរគមនាគមន៍​កម្ពុជា​ដែល​ជា​ក្រុមហ៊ុនរដ្ឋ​ ឱ្យ​មាន​សមត្ថភាព​ខ្ពស់​លើ​ការងារ​ដឹកនាំ​ ​និង​គ្រប់គ្រង​ទៅលើ​វិ​ស័យ​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្ដន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​។​

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​ការ​អភិវឌ្ឍ​អុី​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ពិតជា​មាន​សារ​:​សំខាន់​ហើយ​សម្តេច​តេជោ ​ចង់​ឃើញ​អ៊ី​ន​ធឺ​ណិ​ត​ល្បឿន​លឿន​ ​គ្របដណ្តប់​ទៅដល់​ជនបទ​។​ ​ព្រះរាជាណាចក្រកម្ពុជា​ត្រូវការ​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ ​ទំនើប​ៗ​សម្រាប់​អភិវឌ្ឍ​វិ​ស័​យ​នេះ​។​ ​លោក​អនុប្រធាន​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​បាន​ជម្រាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ថា​ ​ប្រទេស​កម្ពុជា​ជា​ប្រទេស​ទីមួយ​នៅ​ក្នុង​តំបន់​អា​ស៊ាន​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍន៍​ទៅលើ​បច្ចេកវិទ្យា​ថ្មី​5​G​ ​ជាមួយ​ក្រុមហ៊ុន​ ​ហើយ​លោក​សូម​គាំទ្រ​ ​និង​ប្តេជ្ញា​ចិត្ត​រួមគ្នា​ក្នុង​សម្រេច​នូវ​សមិទ្ធផល​នានា​ ​សំដៅ​ចូលរួម​សម្រេច​នូវ​ទស្សនវិស័យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕​

 



​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​

​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​បើក​វគ្គ​បណ្តុះបណ្តាល​បឋម​សម្រាប់​តម្រង់​ទិស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ ​ឆ្នាំ​២​០​១​៨​

​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​”​

​​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​កិច្ចប្រជុំ​ស្តីពី​ 5​G​ & ​Fin​t​e​c​h​ ​ប្រចាំ​ឆ្នាំ​២​០​១​៩​”

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​ ​០​២​ ​ស្តីពី​វិធី​សា​ស្រ្ត​និង​យន្ត​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​សម្រាប់​កម្ពុជា​ (​Cam​bo​d​i​a​ ​National​ ​Port​a​l​)​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​ ​០​២​ ​ស្តីពី​វិធី​សា​ស្រ្ត​និង​យន្ត​ការ​អនុវត្ត​វេ​ប​សាយ​ជាតិ​សម្រាប់​កម្ពុជា​ (​Cam​bo​d​i​a​ ​National​ ​Port​a​l​)

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ ​M​its​ub​i​s​h​i​ U​F​J ​Research​ ​and​ ​Consulting​ ​ទៅលើ​គម្រោង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ឆ្អឹងខ្នង​ទូរគមនាគមន៍​ជុំវិញ​ទន្លេមេគង្គ​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ ​M​its​ub​i​s​h​i​ U​F​J ​Research​ ​and​ ​Consulting​ ​ទៅលើ​គម្រោង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ឆ្អឹងខ្នង​ទូរគមនាគមន៍​ជុំវិញ​ទន្លេមេគង្គ​

Semtararath | ថ្ងៃ សៅរ៏ ទី ២៧ ខែ មេសា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 230

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥