​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​អាស៊ី​អាគ្នេយ៍​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​០​៦​រោច​ ​ខែចេត្រ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អនុញ្ញាត​ឱ្យលោក​ R​a​mesh​ ​Sub​r​a​mania​m​ ​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​អាស៊ី​អាគ្នេយ៍​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​។​ 

​នា​ឱកាស​ជំនួប​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​មតិ​ស្វាគមន៍​និង​ថ្លែង​អំណរគុណ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ដែល​តែងតែ​យកចិត្តទុកដាក់​ ​និង​ជួយជ្រោមជ្រែង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​និង​កាត់បន្ថយ​ភាព​ក្រីក្រ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើក​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការ​រីក​ចម្រើន​នៃ​វិ​ស័យ​ទូរគមនាគមន៍​ ​ប្រៃសណីយ៍​ ​និង​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​ក្រោម​ការ​​​ដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​បច្ចុប្បន្ន​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​មាន​ប្រវែង​សរុប​ប្រមាណ​ជាង​ ​៤​ម៉ឺន​គីឡូម៉ែត្រ​នៅ​ទូទាំង​ប្រទេស​។​

​ជា​ការ​ឆ្លើយតប​ ​លោក​ R​a​mesh​ ​Sub​r​a​mania​m​ ​បាន​កោតសរសើរ​ដល់​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេស​កន្លងមក​ ​ហើយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គឺជា​ដៃគូ​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​ ​បេសកកម្ម​របស់​លោក​នៅ​កម្ពុជា​ ​គឺ​ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​បណ្ដា​មន្ត្រី​ជាន់ខ្ពស់​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ការពិភាក្សា​ការងារ​និង​ប្រមូល​ធាតុ​ចូល​សម្រាប់​ការរៀបចំ​ចងក្រង​ផែនការ​យុទ្ធសាស្ត្រ​នៃ​ភាពជា​ដៃគូ​២​០​១​៩​-​២​០​២​៣​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាប​ជូន​ភ្ញៀវ​នូវ​អាទិភាព​សំខាន់​ៗ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក៏ដូចជា​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​និង​កំពុង​យកចិត្តទុកដាក់​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​។​ ​ក្នុង​នោះ​ការរៀបចំ​គោល​នយោបាយ​ ​បទដ្ឋាន​គតិយុត្ត​នានា​ដើម្បី​ទ្រទ្រង់​ ​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​e​-​Commerce​ ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​ការ​តភ្ជាប់​ឌី​ជី​ថល​ ​ការពង្រីក​វិសាលភាព​នៃ​សេវា​ប្រៃសណីយ៍​ជាដើម​ ​គឺជា​កិច្ច​ការសំខាន់​ៗ​ដែល​ក្រសួង​បាន​និង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​។​ 

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ដល់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​ក្នុង​ការ​ផ្តល់​កិច្ច​សហការ​ផ្នែក​បច្ចេកទេស​ដើម្បី​តាក់តែង​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​ ​ក៏ដូចជា​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​និង​ស្នើសុំ​នូវ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​លើ​គម្រោង​ដែល​ ​A​D​B ​បាន​អនុវត្ត​និង​សម្រេច​បាន​នៅ​ក្នុង​តំ​ណាក់​កាល​កន្លងមក​ ​ដូចជា​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ​ ​និង​អភិវឌ្ឍន៍​កសិកម្ម​នៅ​ជុំវិញ​តំបន់​បឹង​ទន្លេសាប​ជាដើម​៕​



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​កសាង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ពី​ព្រះរាជាណាចក្រកម្ពុជា​ទៅកាន់​ប្រទេស​ចិន​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​ដើម្បី​សិក្សា​អំពី​លទ្ធភាព​ក្នុង​ការ​វិនិយោគ​កសាង​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ពី​ព្រះរាជាណាចក្រកម្ពុជា​ទៅកាន់​ប្រទេស​ចិន​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​រវាង​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​អគ្គនាយក​រង​ ​នៃ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​អគ្គនាយក​រង​ ​នៃ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​ចូល​ជួប​សម្ដែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ថ្នាក់​ដឹកនាំ​គ្រប់ជាន់ថ្នាក់​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ចូល​ជួប​ជូនពរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​

​​ថ្នាក់​ដឹកនាំ​គ្រប់ជាន់ថ្នាក់​ក្រោម​ឱវាទ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​ចូល​ជួប​ជូនពរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​

Semtararath | ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 188

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥