​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ភាពដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ឆ្នាំ​២​០​១​៩​ ​របស់​ប្រៃសណីយ៍​កម្ពុជា​

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១​៥​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សាល​ប្រជុំ​ប្រៃសណីយ៍​កម្ពុជា​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ “​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ឆ្នាំ​២​០​១​៩​ ​របស់​ប្រៃសណីយ៍​កម្ពុជា​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​ជា​ថ្នាក់​ដឹកនាំ​ក្រសួង​ ​ប​.​ទ​, ​ឯកឧត្តម​ អោ​ក​ ​បូរ៉ា​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​ ​និង​អស់លោក​ ​លោកស្រី​ ​ជា​បុគ្គលិក​និ​យោ​ជិ​ក​ប្រៃសណីយ៍​កម្ពុជា​ ​យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។​

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​ក្នុង​ឱកាស​បិទ​សន្និបាត​នា​ពេល​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​បាន​មានប្រសាសន៍ថា​ ​ក្នុង​បរិ​ការណ៍​នៃ​ការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​របស់​បច្ចេកវិទ្យា​ ​សេដ្ឋកិច្ច​ ​សង្គម​ ​និង​ការ​ប្រែប្រួល​ថ្មី​នៃ​ឥរិយាបថ​របស់​អ្នកប្រើប្រាស់​សេវា​ប្រៃសណីយ៍​បែប​ទំនើប​ ​ទាមទារ​ឲ្យ​ប្រៃសណីយ៍​កម្ពុជា​ត្រូវ​មានការ​សម្រេច​ចិត្ត​ឲ្យបាន​លឿន​ ​ឆាប់រហ័ស​ទាន់ពេល​វេលា​រាល់​ការ​វិនិយោគ​ទាំងឡាយ​ ​និង​ត្រូវ​មានការ​ប្រែប្រួល​ទាំង​ក្នុង​ការ​​​ដឹកនាំ​ ​ការ​គ្រប់គ្រង​ធនធានមនុស្ស​ ​ក៏​ដូច​ខ្សែ​សង្វាក់​អាជីវកម្ម​របស់​ខ្លួន​ ​ពិសេស​គិត​គូ​លើ​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​សមស្រប​ទៅ​នឹង​សេចក្តីត្រូវ​ការ​ក្នុង​អាជីវកម្ម​ជ​ម្រុ​ញ​ដល់​ដំណើរការ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូនិ​ច​ (​E​-​commerce​) ​ដើម្បី​បង្កើន​ចំណូល​របស់​ខ្លួន​ស្រប​ទៅតាម​គោល​នយោបាយសេដ្ឋកិច្ច​ឌី​ជី​ថល​របស់​រាជរដ្ឋាភិបាល​នា​សម័យកាល​ឆ្លាតវៃ​ជំនាន់​ ​៤​.​០​។​ ​ម្យ៉ាងទៀត​ ​ការ​ពង្រាយ​សាខា​ឲ្យបាន​កាន់តែ​ច្រើន​នៅ​តាម​ទីប្រជុំជន​ ​ឬ​កា​រដាក់​បញ្ជរ​នៅ​ទីតាំង​អគារ​ទំនិញ​ធំ​ៗ​ ​ធ្វើ​យ៉ាងណា​បង្ខិត​សេវា​ប្រៃសណីយ៍​ឲ្យ​នៅ​ជិត​ ​និង​នៅ​រួម​ជាមួយ​ទីតាំង​ផ្តល់​សេវា​ផ្សេងៗ​ ​និង​ត្រូវ​បន្ត​ការ​គិតគូរ​តាមរយៈ​ការ​ធ្វើ​ពិពិធ​កម្ម​ ​អាជីវកម្ម​ ​សេវាកម្ម​របស់​ខ្លួន​ឲ្យ​កាន់តែ​សម្បូរ​បែប​ដោយ​ទាញ​យក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​បញ្ចូល​គ្នា​ជាមួយ​កត្តា​មនុស្ស​ ​សំដៅ​ឆ្លើយតប​ទៅ​នឹង​សេចក្តីត្រូវ​ការ​នា​ពេល​បច្ចុប្បន្ន​ក៏ដូចជា​អនាគត​៕​



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ “​T​h​e​ ​Strait​ ​Digital​ ​Exchange​ ​and​ ​Asia​-​Pacific​ ​I​C​T​ ​Ministerial​ ​Meeting​ 2019” ​នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ “​T​h​e​ ​Strait​ ​Digital​ ​Exchange​ ​and​ ​Asia​-​Pacific​ ​I​C​T​ ​Ministerial​ ​Meeting​ 2019” ​នៅ​សាធារណរដ្ឋ​សឹង្ហ​បុរី​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ម​.​ក​.​ស​.​ទ​. - U.S.O. ​FUND​) ​លើក​ទី​១​១​ ​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ ​អុីវ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​កាតព្វកិច្ច​សេវា​សកល​ទូរគមនាគមន៍​ (​ក​.​ម​.​ក​.​ស​.​ទ​. - U.S.O. ​FUND​) ​លើក​ទី​១​១​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និងបច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន ​លើក​ទី​១​៣​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​ ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​ ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និងបច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន ​លើក​ទី​១​៣​

ពិធី​ប្រកាស​ផ្សព្វផ្សាយ​ ​និង​អនុវត្តន៍​អនុក្រឹត្យ​លេខ​ ​៦​៤​ ​អន​ក្រ​ ​បក​. ​ស្តីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ ​និង​អនុវត្តន៍​អនុក្រឹត្យ​លេខ​ ​៦​៤​ ​អន​ក្រ​ ​បក​. ​ស្តីពី​ការរៀបចំ​ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​នាយិកា​កម្ម​វី​ធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អនុញ្ញាត​ឱ្យ​នាយិកា​កម្ម​វី​ធី​ស្បៀងអាហារ​ពិភពលោក​ (​W​F​P​) ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​

Semtararath | ថ្ងៃ ពុធ ទី ០៣ ខែ មេសា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 286

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥