​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​វិធីសាស្ត្រ​រៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​(​Government​ ​Enterprise​ ​Architecture​ - ​G​E​A​)

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ច័ន្ទ ​០​៥​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​លោក​ ម៉ុ​ក​ ខេ​ម​រា​ ​ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ ​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​បើក​សិក្ខាសាលា​ស្តីពី​ ​វិធីសាស្ត្រ​រៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​G​E​A​) ​ដែល​មាន​រយៈពេល​ ​០​៥​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ដោយមាន​ការចូលរួម​ពី​ ​មន្ត្រី​រាជការ​មកពី​បណ្តា​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​ ​និង​អង្គភាព​ពាក់ព័ន្ធ​ ​សរុប​ ​៤​៥​នាក់​។​

​សិក្ខាសាលា​នេះ​ ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​កសាង​សមត្ថភាព​លើ​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ដំណាក់កាល​ទី​២​ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ភាគី​សិង្ហ​បូរី​ ​Singapore​ ​Cooperation​ ​Enterprise​ (SC​E​) ​ដែល​ផ្តោត​លើ​គម្រោង​អាទិភាព​ចំនួន​ ​០​២​ ​គឺ​៖​ ​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​វេទិកា​វេ​ប​សាយ​ជាតិ​(​National​ ​Web​ ​Port​a​l​) ​និង​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​ - ​G​E​A​)​។​ 

​គម្រោង​កសាង​សមត្ថភាព​ក្នុង​ការរៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ (​Government​ ​Enterprise​ ​Architecture​ - ​G​E​A​) ​មាន​គោលបំណង​ពិភាក្សា​អំពី​៖​

- ​ការ​បង្កើត​អភិបាល​កិច្ច​ ​G​E​A​ 

- ​ស្វែងយល់​ ​និង​ចាប់ផ្តើម​សាកល្បង​អនុវត្តន៍​រៀបចំ​គម្រោង​តាមដំណើរ​ការ​ ​G​E​A​ 

- ​កំណត់​វិសាលភាព​នៃ​កម្មវិធី​អភិវឌ្ឍន៍​ ​G​E​A​ ​សាកល្បង​

- ​ចាប់ផ្តើម​ជំហាន​ទី​១​ ​នៃ​វិធីសាស្ត្រ​អភិវឌ្ឍន៍​ ​G​E​A​ ​ដោយ​អនុវត្ត​បង្កើន​ឯកសារ​យោង​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​ ​០​១​ ​ដែល​នឹងជា​គំរូ​សម្រាប់​ការរៀបចំ​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​តាម​វិធីសាស្ត្រ​ ​G​E​A​ 

- ​ការ​រៀបចំផែនការ​ទំនាក់ទំនង​ដែល​មាន​ប្រសិទ្ធ​ភាព​

- ​ពិភាក្សា​លើ​ “​វិធីសាស្ត្រ​គ្រប់គ្រង​ការផ្លាស់ប្តូរ​”

- ​ពិភាក្សា​លើ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ ​G​E​A​ ​ដើម្បី​សម្រេច​បាន​នូវ​រដ្ឋាភិបាល​អេឡិ​ក​ត្រូនិ​ក​ដែល​រួមបញ្ចូល​គ្នា​។​

​លោក​ប្រធាន​នាយកដ្ឋាន​ ​បាន​ថ្លែង​ថា​ ​កម្មវិធី​កសាង​សមត្ថភាព​នេះ​នឹង​ផ្តល់​នូវ​ការ​ស្វែងយល់​ ​ផ្លាស់ប្តូរ​បទពិសោធន៍​ល្អ​ៗ​ ​និង​ចំណេះ​ដឹង​ថ្មីៗ​បន្ថែម​ទៀត​ ​អំពី​វិធីសាស្ត្រ​រៀបចំ​ស្ថាបត្យកម្ម​សហគ្រាស​រដ្ឋាភិបាល​ ​ដែល​នឹង​ក្លាយ​ជា​ធនធាន​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​ ​ដើម្បី​ឈាន​ទៅ​បង្កើត​សេចក្តីណែនាំ​ ​និង​បទដ្ឋាន​បច្ចេកទេស​ផ្សេងៗ​ក្នុង​ការ​ពង្រឹង​ ​និង​ពង្រីក​ទំនាក់ទំនង​ ​និង​កិច្ច​សហការ​រវាង​ក្រសួង​ស្ថាប័នរដ្ឋ​ វិ​ស័​យ​ឯកជន​ ​និង​ប្រជាពលរដ្ឋ​ពង្រឹង​គុណភាព​ ​ប្រសិទ្ធ​ភាព​ ​និង​និរន្តរភាព​នៃ​សេវា​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​បង្កើន​សមត្ថភាព​ឌី​ជី​ថល​និង​ន​វា​នុ​វត្ត​ន៍​៕​



​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​និង​ក្រុមប្រឹក្សា​និយ័ត​កម្ម​ទូរគមនាគមន៍​ ​ក្រៅផ្លូវការ​អា​ស៊ាន​លើក​ទី​១​ (1s​t​ ​A​SEA​N ​T​E​L​SO​M​-​AT​RC ​Leader​s’ ​Retreat​) ​នៅ​ទីក្រុង​ម៉ា​នី​ល ​ប្រទេស​ហ្វីលីពីន​​

​​កិច្ចប្រជុំ​ថ្នាក់​ឧត្តមមន្ត្រី​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ ​និង​ក្រុមប្រឹក្សា​និយ័ត​កម្ម​ទូរគមនាគមន៍​ ​ក្រៅផ្លូវការ​អា​ស៊ាន​លើក​ទី​១​ (1s​t​ ​A​SEA​N ​T​E​L​SO​M​-​AT​RC ​Leader​s’ ​Retreat​) ​នៅ​ទីក្រុង​ម៉ា​នី​ល ​ប្រទេស​ហ្វីលីពីន​

​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២​០​១​៩​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ការងារ​ឆ្នាំ​២​០​១​៩​ ​របស់​​​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ឆ្នាំ​២​០​១​៩​ ​របស់​ប្រៃសណីយ៍​កម្ពុជា​​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​កុយ​ ​ពុំ​ ​អញ្ជើញ​ជា​អធិបតី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២​០​១​៨​ ​និង​ទិសដៅ​ឆ្នាំ​២​០​១​៩​ ​របស់​ប្រៃសណីយ៍​កម្ពុជា​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​សេចក្តីព្រាង​ប្រកាស​ស្តីពី​ ​បែបបទ​ ​និង​នីតិវិធី​ ​នៃ​ការ​ធ្វើ​អធិការកិច្ច​ ​ក្នុង​វិ​ស័យទូរគមនាគមន៍​ ​និង​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ឆ្លង​សេចក្តីព្រាង​ប្រកាស​ស្តីពី​ ​បែបបទ​ ​និង​នីតិវិធី​ ​នៃ​ការ​ធ្វើ​អធិការកិច្ច​ ​ក្នុង​វិ​ស័​យ​ទូរគមនាគមន៍​ ​និង​វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរៀបចំ​បណ្តាញ​កុំព្យូទ័រ​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ការងារ​រដ្ឋបាល​ក្នុង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការរៀបចំ​បណ្តាញ​កុំព្យូទ័រ​ប្រើប្រាស់​ពាក់ព័ន្ធ​នឹង​ការងារ​រដ្ឋបាល​ក្នុង​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​

Semtararath | ថ្ងៃ ចន្ទ ទី ២៥ ខែ មីនា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 545

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុីវតឹក​ ​តំណាង​មន្ត្រី​រាជការ​គ្រប់​លំដាប់​ថ្នាក់​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ផ្ញើ​សារលិខិត​ថ្វាយព្រះពរ​ ​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនី​នាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ,​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ជាទី​គោរព​ស​ក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ​និង​ ​គោរព​ជូនពរ​ ​សម្តេច​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា​ ​រដ្ឋសភា​ ​រាជរដ្ឋាភិបាល​ ​នៅ​ក្នុង​ឱកាសបុណ្យ​ចូលឆ្នាំ​ថ្មី​ ​ប្រពៃណី​ជាតិ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​

ថ្ងៃ ចន្ទ ទី ០៨ ខែ មេសា ឆ្នាំ ២០១៩