​សិក្ខាសាលា​ស្តីពី​”​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​”

​រាជធានី​ភ្នំពេញ​៖​ព្រឹក​ថ្ងៃអង្គារ​ ​១​៤​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​ច​ ​សំ​រឹទ្ធិ​ស័ក​ ​ព​.​ស​.​២​៥​៦​២​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​មាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ "​ការ​ពង្រឹង​សមត្ថភាព​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​" ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ដល់​ថ្ងៃ​ទី​២​០​ ​ខែ​មីនា​ ​ឆ្នាំ​២​០​១​៩​ ​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋ​លេខា​ធិ​កា​រក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​ ​គ្រឹះស្ថាន​ធនាគារ​/​ហិរញ្ញវត្ថុ​ វិ​ស័យ​ឯកជន​ ​សាកលវិទ្យាល័យ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ប្រមាណ​ ​៧​០​រូប​។​ 

ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

​សិក្ខាសាលា​នេះ​សហ​ការរៀបចំ​ឡើង​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ជាមួយនឹង​ក្រសួង​កិច្ចការ​ផ្ទៃក្នុង​ ​និង​ទំនាក់ទំនង​នៃ​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​គោលបំណង​ពង្រឹង​ចំណង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​រវាង​ក្រសួង​ទាំងពីរ​ ​ហើយ​ជា​ការ​រួមចំណែក​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស​នៅ​កម្ពុជា​ពាន់​ព័ន្ធ​ទៅ​នឹង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​។​ 

​ឯកឧត្តម​រដ្ឋលេខាធិការ​ បាន​មានប្រសាសន៍ថា​ ​សិក្ខាសាលា​ក្នុងថ្ងៃនេះ​ ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​សារៈសំខាន់​ ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ដែល​មិនមែន​តែ​នៅ​ក្នុង​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ថ្នាក់​តំបន់​ ​និង​សកលលោក​ផង​ដែរ​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​នូវ​ការ​រីកចំរើន​ ​ដ៏​ខ្លាំងក្លា​នៃ​បច្ចេកវិទ្យា​ ​ក៏ដូចជា​ការ​វិវឌ្ឍ​នៃ​ទី​ផ្សារ​ ​និង​សេដ្ឋកិច្ច​នៅ​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដែល​បាន​ជ​ម្រុ​ញ​នូវ​ ​ផលិតភាព​ ​ដែល​អាច​ធ្វើឲ្យប្រសើរ​ឡើង​នូវ​ការរស់នៅ​របស់​ប្រជា​រា​ស្រ្ត​កម្ពុជា​។​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅតែ​បន្ត​ជា​ច​លក​រ​សំខាន់​មួយ​នា​ថ្ងៃ​អនាគត​ ​ស្រប​ពេល​ដែល​កម្ពុជា​បាន​កំពុង​ប្រឹងប្រែង​បំ​លែងខ្លួន​ឯង​ទៅជា​សេដ្ឋកិច្ច​ឌី​ជី​ថល​។​ ​ក្នុង​ខណៈ​ពេល​ដែល​ វិ​ស័​យ​បច្ចេកវិទ្យា​គម​នា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​បាន​នាំមក​នូវ​ឱកាស​ថ្មីៗ​ ​វា​ក៏បាន​នាំមក​នូវ​ភាព​ងាយ​រងគ្រោះ​ថ្មីៗ​ផង​ដែរ​។​ ​ជាស​កល​ការ​គំរាម​គំ​ហែង​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​កាន់តែ​មាន​ភាព​ស្មុគ​ស្មាញ​ ​ហើយ​ផល​ប៉ៈ​ពាល​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ​។​ ​មិន​មាន​នរណា​ម្នាក់​ ​អាច​គេច​ផុត​ពី​ការវាយប្រហារ​តាម​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត​បាន​ឡើយ​ ​ហេតុដូច្នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ឲ្យ​សមត្ថភាព​ធនធានមនុស្ស​របស់យើង​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ហា​និ​ភ័យ​ដែល​កំពុងតែ​កើតមាន​កាន់តែ​ច្រើន​នៅ​លើ​អុី​ន​ធឺ​ណិ​ត​ក្នុង​ពេល​បច្ចុប្បន្ន​។​ 

​សិក្ខាសាលា​នឹង​ផ្តល់​ជា​ចំណេះ​ដឹង​ដល់​អ្នកចូលរួម​ទាំងអស់​ឲ្យ​៖​ 

(​១​). ​យល់​ដឹង​អំពី​ហា​និ​ភ័យ​នានា​ដែល​អាច​កើតមានឡើង​ចំពោះ​ប្រព័ន្ធ​ឌី​ជី​ថល​ ​និង​ការ​គំរាម​គំ​ហែង​ 

(​២​). ​យល់​ដឹង​អំពី​ប្រភេទ​នៃ​ការវាយប្រហារ​ដែល​អ្នក​អាច​ជួបប្រទះ​ 

(​៣​). ​ស្វែងយល់​ដឹង​អំពី​វិធីសាស្ត្រ​ក្នុង​ការស្វែងរក​នូវ​ចំ​នុ​ច​ខ្សោយ​ ​និង​ការ​ជួសជុល​ 

(​៤​). ​យល់​ដឹង​អំពី​ច្បាប់​ ​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិ​យុត្តិ​នានា​ពាក់ព័ន្ធ​ទៅ​នឹង​សន្តិសុខ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​របស់​កម្ពុជា​ ​និង​ជប៉ុន​ 

​ជាចុងក្រោយ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​ផ្តាំផ្ញើ​ឲ្យ​អ្នកចូលរួម​ទាំងអស់​ក្នុង​អង្គ​សិក្ខាសាលា​ ​ធ្វើការ​ប្រឹងប្រែង​ទាញ​យកចំណេះ​ដឹង​ ​និង​បទពិសោធន៍​ឲ្យបាន​ច្រើន​ពី​អ្នកជំនាញ​ដែល​បាន​មក​បង្ហាត់បង្ហាញ​ក្នុង​ពេលនេះ​៕​



ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អ​ញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​ដើម្បី​ពន្លឿន​ការ​ចាប់ផ្តើម​ដំណើរការ​ 5​G​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អ​ញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​ដើម្បី​ពន្លឿន​ការ​ចាប់ផ្តើម​ដំណើរការ​ 5​G​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​លើ​អាកាស​មករ​ត់​ក្រោម​ដី​នៅ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ទាំង​២​៤​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​លើ​អាកាស​មករ​ត់​ក្រោម​ដី​នៅ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ទាំង​២​៤​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​ការប្រឡងប្រជែង​ជ្រើសរើស​និស្សិត​និង​មន្ត្រី​រាជការ​ស៊ីវិល​ឱ្យ​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ ​ឆ្នាំ​២​០​១​៩​ ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ចុះ​ពិនិត្យ​ដំ​ណេី​រ​ការរៀបចំ​បន្ទប់​ប្រឡង​ ​និង​ធ្វេីតេ​ស្ត​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ដំ​ណេី​រកា​រ​ប្រឡង​ ​នៅ​ទីស្តីការ​ក្រសួង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ចុះ​ពិនិត្យ​ដំ​ណេី​រ​ការរៀបចំ​បន្ទប់​ប្រឡង​ ​និង​ធ្វេីតេ​ស្ត​សាកល្បង​ប្រព័ន្ធ​គ្រប់គ្រង​ដំ​ណេី​រកា​រ​ប្រឡង​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​សេចក្តីព្រាង​លិខិតបទដ្ឋានគតិយុត្តចំនួន​​៤​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​សេចក្តីព្រាង​លិខិតបទដ្ឋានគតិយុត្តចំនួន​​៤​

Semtararath | ថ្ងៃ សុក្រ ទី ១៥ ខែ មីនា ឆ្នាំ ២០១៩

ចំនួនអ្នកអាន 1499

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥