សិក្ខាសាលាស្តីអំពី "សន្តិសុខនិងឯកជនភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គមសម្រាប់មន្រ្តីរាជការ (Social Media Security & Privacy for Government Officials)"

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ០៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំសិក្ខាសាលាស្តីអំពី “សន្តិសុខ និងឯកជនភាព ក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គម” ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការថ្នាក់កណ្តាលនៃ ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ប្រមាណជា ១០០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយ នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងដោយបានការឧបត្ថម្ភពីក្រុមហ៊ុន Ezecom។

ឯកឧត្តម ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
 
នៅក្នុងសន្ទរកថាបើកកម្មវិធី ឯកឧត្តមជុន វ៉ាតបានមានប្រសាសន៍ថា យោងតាមការចេញផ្សាយដោយនិយ័តករទូរគមនាគមន៍កម្ពុជាបានឲ្យដឹងថា ពាក់កណ្តាលឆ្នាំ២០១៨នេះ ស្ថិតិនៃអ្នកប្រើប្រាស់អ៊ីនធើណិតក្នុងប្រទេសកម្ពុជាដែលមានប្រមាណ ១០លាន ៩សែននាក់ ដោយឡែកចំនួនអ្នកប្រើប្រាស់    បណ្តាញព័ត៌មានសង្គមមានប្រហែល ៦លាន២សែននាក់។ តាមការអង្កេតរបស់នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ជនរងគ្រោះដោយការវាយប្រហាលួចគណនីបណ្តាញព័ត៌មានសង្គមមានការកើនឡើងគួរអោយកត់សំគាល់ដោយភាគច្រើនទៅលើមន្រ្តីរាជការទូទៅដែលក្នុងនោះក៏មានមន្រ្តីរាជការនៃក្រសួង ប.ទ ផងដែរ។ ដូច្នេះដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាសន្តិសុខ និងសុវត្តិភាពក្នុងការប្រើប្រាស់បណ្តាញព័ត៌មានសង្គមដល់មន្រ្តីរាជការថ្នាក់កណ្តាលរបស់ក្រសួងទើបមានការរៀបចំសិក្ខាសាលានេះឡើងនាថ្ងៃនេះ។



សិក្ខាសាលានេះមានគោលបំណងដើម្បីធ្វើការផ្តោតសំខាន់ទៅលើលក្ខណៈសុវត្ថិភាពមួយចំនួននៃការប្រើប្រាស់ អ៊ីម៉ែល បណ្តាញព័ត៌មានសង្គមហ្វេសប៊ុក និងយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងចំពោះខ្លួនអ្នក៕


















 


​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ " ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​" ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ ​អប់រំ​ ​ស្តីពី​ " ​ការចូលរួម​បញ្ចប់​ជំងឺ​អេដស៍​ ​និង​ទប់​ស្កាត់​ការប្រើប្រាស់​ ​ជួញ​ដូរ​គ្រឿងញៀន​ ​តាម​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ទូ​គមនាគមន៍​" ​ដល់​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​នៅ​ទីស្តីការ​ក្រសួង​​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ ​អគ្គនាយកដ្ឋាន​ប្រៃសណីយ៍​ ​នៅ​ទីស្តីការ​ក្រសួង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ឆ្នាំ​២​០​១​៩​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​ថ្មី​ឆ្នាំ​២​០​១​៩​

​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​

| ថ្ងៃ ព្រហស្បតី៏ ទី ៣០ ខែ សីហា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1720

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥