ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ 

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសៅរ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (ក.ម.ក.ស.ទ) បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទចល័ត របស់ក្រុមហ៊ុនស្មាតអាស្សាតា (Smart Axiata) ក្រោមក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (USO) ស្ថិតនៅឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
  
ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

មានប្រសាសន៍ក្នុងឳកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជារដ្ឋសមាជិកនៃមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ រដ្ឋាភិបាលកម្ពុជាបានបំពេញកាតព្វកិច្ចនេះយ៉ាងសកម្ម ដោយបានខិតខំស្វែងរកទុនវិនិយោគទាំងរដ្ឋ និងឯកជនដើម្បីជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់វិស័យទូរគមនាគមន៍ទាំងចល័ត និងអចល័ត ព្រមទាំងខិតខំធ្វើទំនើបកម្មប្រព័ន្ធទូរគមនាគមន៍ ពិសេសទូរស័ព្ទចល័ត និងអ៊ីនធឺណិតដោយបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចជាប្រព័ន្ធ 3G 4G និង 4.5G ដែលអាចឲ្យអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Smart Phone អាចប្រើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមនានា និងមើលវីដេអូ បានយ៉ាងទូលំទូលាយ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តទៀតថា សេវាថ្មីៗជាច្រើនត្រូវបានជ្រាបចូលទៅក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋទាំងការងាររដ្ឋបាល ការងារទំនាក់ទំនង ការប្រកបអាជីវកម្ម ការកំសាន្ត ការទូទាត់ប្រាក់ និងការផ្ទេរប្រាក់ជាដើម។ ម្យ៉ាងទៀត ស្របនឹងនិន្នាការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ប្រជាពលរដ្ឋយើងមួយចំនួនបានចាប់ផ្តើមទទួលបាននូវផលប្រយោជន៍ ដោយការបង្កើតមុខរបរថ្មី ឬពង្រីកមុខរបររបស់ខ្លួនតាមរយៈការលក់ដូរទំនិញ ឬសេវាកម្មតាមបណ្តាញសង្គម Facebook ឬប្រព័ន្ធអ៊ីនធឺណិត ដែលស្គាល់ជាទូទៅថាជាពាណិជ្ជកម្មអេឡិកត្រូនិក (E-Commerce)។ ក្រៅពីនេះសេវាទាំងនេះក៏បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិតអាចរៀនសូត្រពីចម្ងាយ (Distance Learning) និងការស្រាវជ្រាវស្វែងរកព័ត៌មាន និងឯកសារល្អៗ ជាជំនួយស្មារតីដល់ការសិក្សារបស់ខ្លួន។



ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលបានចូលរួមបំពេញកាតព្វកិច្ចបង់ថវិកាចូលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ដើម្បីជាការរួមចំណែកក្នុងការបន្តនូវអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹកវិសាលភាព និងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធឱ្យបានដល់តំបន់ជនបទ និងតំបន់ដាច់ស្រយាល។ ជាពិសេសអរគុណចំពោះ ក្រុមហ៊ុនស្មាត អាស្សាតា ដែលបានអនុវត្តទៅតាមគោលនយោបាយ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយចូលរួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រីកវិសាលភាពសេវាទូរស័ព្ទចល័តរបស់ខ្លួនមកដល់តំបន់នេះ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រតិបត្តិករដទៃទៀតបន្តចូលរួមការអនុវត្តកាតព្វកិច្ចសេវាសកលទូរគមនាគមន៍នេះ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍នៅទីជនបទប្រកបដោយនិរន្តរភាព៕
























 


​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ ​សាងសង់​អគារសិក្សា​ ​១​ខ្នង​ ​នៅ​សាលាបឋមសិក្សា​តា​ភ​ន​ ​ស្ថិតនៅ​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​​

​លោក​ជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​គណៈប្រតិភូ​នារី​ ​ជា​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួង​ ​ចូល​ក្រាបថ្វាយបង្គំ​គាល់​ ​សម្តេច​ព្រះ​មហាក្សត្រី​ ​នរោត្តម​ ​មុនិនាថ​ ​សី​ហ​នុ ​ព្រះវ​រ​រាជមាតា​ជាតិខ្មែរ​ ​ក្នុង​សេរីភាព​ ​សេចក្តីថ្លៃថ្នូរ​ ​និង​សុភមង្គល​ ​ក្នុង​ឱកាស​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​នៃ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​

​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ខួប​លើក​ទី​១​០​៩​ ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៃ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារសិក្សា​ ​១​ខ្នង​ ​នៃ​សាលាបឋមសិក្សា​សាន់​បារ៉ា​យ​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ប្រចាំការ​ ​សា​រ៉ា​ក់ ​ខាន់​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​៤​១​ ​អប​អរសាទរ​ថ្ងៃ​ជ័យ​ជម្នះ​ ​៧​មករា​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

| ថ្ងៃ សៅរ៏ ទី ២១ ខែ កក្កដា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 4115

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

សេចក្តីជូនដំណឹង

ថ្ងៃ សុក្រ ទី ២២ ខែ ឧសភា ឆ្នាំ ២០២០