ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័តរបស់ក្រុមហ៊ុនមិត្តហ្វូន (Metfone) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ (ក.ម.ក.ស.ទ) បានអញ្ជើញចុះត្រួតពិនិត្យ និងប្រកាសដាក់ឲ្យស្ថានីយ៍ទូរស័ព្ទចល័ត (BTS) របស់ក្រុមហ៊ុន VIETTEL (មិត្តហ្វូន) ក្នុងក្របខ័ណ្ឌមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ នៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

  ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
ឯកឧត្ដមរដ្ឋមន្ត្រី បានលើកឡើងថា ក្នុងនាមជារដ្ឋសមាជិកនៃមូលនិធិកាតព្វកិច្ចសេវាសកលវិស័យទូរគមនាគមន៍ រដ្ឋាភិបាលកម្ពុជាបានបំពេញកាតព្វកិច្ចនេះយ៉ាងសកម្ម ដោយបានខិតខំស្វែងរកទុនវិនិយោគទាំងរដ្ឋ និងឯកជនដើម្បីជម្រុញការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់វិស័យទូរគមនាគមន៍ទាំងចល័ត និងអចល័ត ព្រមទាំងខិតខំធ្វើទំនើបកម្មប្រព័ន្ធទូរគមនាគមន៍ ពិសេសទូរស័ព្ទចល័ត និងអ៊ីនធឺណិតដោយបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដូចជាប្រព័ន្ធ 3G និង 4G ដែលអាចឲ្យអ្នកប្រើប្រាស់ទូរស័ព្ទប្រភេទ Smart Phone អាចប្រើកម្មវិធីបណ្ដាញទំនាក់ទំនងសង្គមនានា និងមើលវីដេអូ បានយ៉ាងទូលំទូលាយ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តទៀតថា សេវាថ្មីៗជាច្រើនត្រូវបានជ្រាបចូលទៅក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង ការប្រកបអាជីវកម្ម ការកំសាន្ត និងការផ្ទេរប្រាក់ជាដើម។ ម្យ៉ាងទៀត ស្របនឹងនិន្នាការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យា ប្រជាពលរដ្ឋយើងមួយចំនួនបានចាប់ផ្តើមទទួលបាននូវផលប្រយោជន៍ ដោយការបង្កើតមុខរបរថ្មី ឬពង្រីកមុខរបររបស់ខ្លួនតាមរយៈការលក់ដូរទំនិញ ឬសេវាកម្មតាមបណ្តាញសង្គម Facebook ឬប្រព័ន្ធអ៊ីនធឺណិត ដែលស្គាល់ជាទូទៅថាជាពាណិជ្ជកម្មអេឡិកត្រូនិក (E-Commerce)។ ក្រៅពីនេះសេវាទាំងនេះក៏បានផ្តល់ឱកាសដល់សិស្សានុសិស្ស និងនិស្សិតក្នុងការស្វែងរកព័ត៌មាន និងឯកសារល្អៗ ដែលមាននៅក្នុងបណ្តាញអ៊ីនធឺណិតជាជំនួយស្មារតីដល់ការសិក្សាស្រាវជ្រាវ។



មុននឹងបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានថ្លែងអំណរគុណដល់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលបានចូលរួមបំពេញកាតព្វកិច្ចបង់ថវិកាចូលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ ដើម្បីជាការរួមចំណែកបន្តនូវអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការពង្រីកវិសាលភាព និងប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធឱ្យបានដល់ទីតំបន់ជនបទ និងទីតំបន់ដាច់ស្រយាល។ ជាពិសេសអរគុណចំពោះ ក្រុមហ៊ុនមិត្តហ្វូន ដែលបានអនុវត្តទៅតាមគោលនយោបាយ និងបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដោយចូលរួមជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការពង្រីកវិសាលភាពសេវាទូរស័ព្ទចល័តរបស់ខ្លួនមកដល់តំបន់នេះ។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រតិបត្តិករដទៃទៀតបន្តចូលរួមការអនុវត្តកាតព្វកិច្ចសេវាសកលទូរគមនាគមន៍នេះ ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅទីជនបទ៕




















 


​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​នៅ​ឃុំ​ទាំង​០​៩​ ​នៃ​ស្រុក​ទឹកផុស​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​២​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​នៅ​ឃុំ​ទាំង​០​៩​ ​នៃ​ស្រុក​ទឹកផុស​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​២​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​កំពង់​ហៅ​ ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ​ឃុំ​ផ្លូវ​ទូក​ ​និង​ឃុំ​ប្រឡាយ​មាស​ ​ក្នុងស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ ​ឃុំ​ផ្លូវ​ទូក​ ​និង​ឃុំ​ប្រឡាយ​មាស​ ​ក្នុងស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លេី​ក​ទី​១​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​កំពង់​លែង​ ​និង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លេី​ក​ទី​១​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ខេត្ត​កំពង់ឆ្នាំង​

ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

| ថ្ងៃ ពុធ ទី ១៨ ខែ កក្កដា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 2835

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥