ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School 

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ០២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ និងដាក់ឲ្យដំណើរការប្រព័ន្ធ Digital Connectivity for School ស្ថិតនៅភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកជំទាវ 

សមិទ្ធិផលដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះរួមមាន៖ អគារសិក្សា១ខ្នង ៣ជាន់ មាន១៨បន្ទប់ អគារសម្រាប់រៀនកាត់ដេរ និងរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងព័ត៌មានវិទ្យា អគារទីចាត់ការ និងបណ្ណាល័យ បង្គន់អនាម័យ តុកៅអីសិស្ស តុកៅអីគ្រូ ម៉ាស៊ីនដេរ ឧបករណ៍ប្រព័ន្ធការពាររន្ទះ ដងទង់ជាតិ កង្ហារ សម្ភារៈបរិក្ខារ សម្ភារៈសម្រាប់កិច្ចការរដ្ឋបាល ព្រមទាំងតភ្ជាប់ប្រព័ន្ធអគ្គីសនីសម្រាប់ប្រើប្រាស់ ដោយបានចំណាយថវិកាសរុបអស់ ៦៦៤,១១៧ដុល្លារអាមេរិក ក្នុងនោះក៏មានការចូលរួមឧបត្ថម្ភពីបណ្តាសប្បុរសជននានាផងដែរ។

វិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្ថិតនៅភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
 
ដោយឡែកអគារសិក្សាថ្មីរបស់វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ នេះ មានបំពាក់បន្ថែមនូវសម្ភារៈនិងបរិក្ខារទំនើបជាជំនួយរបស់សាជីវកម្មទូរគមនាគមន៍កូរ៉េ (Korea Telecoms) សហការផ្តល់នូវជំនួយបច្ចេកទេសតភ្ជាប់បណ្ដាញអ៊ីនធឺណិតនិងឌីជីថលសម្រាប់សាលាជាមួយសហគ្រាសរដ្ឋទូរគមនាគមន៍ (Telecom Cambodia) ក្នុងការផ្ដល់លទ្ធភាពសិក្សាពីចម្ងាយជូនសិស្សានុសិស្ស នៅក្នុងខេត្តកំពង់ឆ្នាំងអោយបានទទួលការបណ្តុះបណ្តាលពីលោកគ្រូអ្នកគ្រូនៅឯទីក្រុងភ្នំពេញផងដែរ។ កម្មវិធីសិក្សាពីចម្ងាយសម្រាប់វិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងនេះ ជាផ្នែកមួយនៃគម្រោងការតភ្ជាប់ប្រព័ន្ធឌីជីថលនៅសាលានានា (Digital Connectivity for School) ចំនួនបី ទីតាំង៖ ១.ស្ថិតនៅវិទ្យាល័យហ៊ុនសែនកំពង់លែង ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ២.ស្ថិតនៅវិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និង ៣.ស្ថិតនៅវិទ្យាល័យអ៊ីវ៉ាស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ កម្មវិធីសិក្សាពីចម្ងាយនេះនឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដូចជា៖
-ផ្ដល់ភាពងាយស្រួលជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងការសិក្សាមេរៀនថ្មីៗបានទាន់ពេលវេលា។
-ងាយស្រួលក្នុងការធ្វើបច្ចុប្បន្នភាពមេរៀន និងផ្សព្វផ្សាយ។
-តាមរយៈប្រព័ន្ធអ៊ីនធឺណិតសិស្សអាចសិក្សាស្រាវជ្រាវមេរៀនដោយខ្លួនឯង។
-សិស្សមិនចាំបាច់មកសិក្សានៅទីប្រជុំជន ស្រុក ខេត្ត ក្រុង (កាត់បន្ថយចំណាយជូនអាណាព្យាបាលសិស្សានុសិស្ស)។ល។

មានមតិសំណេះសំណាល ឯកឧត្ដម ត្រាំ អ៊ីវតឹក បានពាំនាំនូវប្រសាសន៍ផ្តាំផ្តើសាកសួរសុខទុក ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ ពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋយើងនៅទូទាំងប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាក្នុងជំហានរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពពេញបរិបូរណ៌ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។



ឯកឧត្ដមរដ្ឋមន្ត្រី មានជំនឿជឿជាក់ថា សមិទ្ធផលទាំងអស់នេះនឹងផ្តល់ឲ្យសិស្សានុសិស្សស្ថិតនៅក្នុងស្រុកទឹកផុសមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ដោយមានអគារសិក្សាគ្រប់គ្រាន់ ប្រជាពលរដ្ឋនឹងមានកន្លែងរៀនកាត់ដេរ ដើម្បីអាចយកចំណេះដឹង និងជំនាញនេះទៅប្រកបរបរចិញ្ចឹមជីវិត លើកស្ទួយជីវភាពគ្រួសារបានសមរម្យ។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើមនោះ ត្រូវញ៉ាំងខ្លួនក្មួយៗឲ្យទៅជាឬស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិងវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។ នៅក្នុងឱកាសនេះដែរ ឯកឧត្ដម ត្រាំ អ៊ីវតឹក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តការងារនាពេលកន្លងមក និងព្រមទាំងបានអញ្ជើញចែកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកគ្រូ អ្នកគ្រូ ចំនួន៤៤៤នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល សិស្សានុសិស្សបឋមសិក្សារកាទង និងសិស្សវិទ្យាល័យ ហ៊ុន សែន ទួលខ្ពស់ សរុបចំនួន៨៦០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់ យុវជនកាយរឹទ្ធចំនួន៥០នាក់ ស្រុកទឹកផុស សរុបចំនួន១០០នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀល សហភាពសហព័ន្ធយុវជនកម្ពុជាឃុំទួលខ្ពស់ ថវិកា១លានរៀល ជូនមណ្ឌលសុខភាពអភិវឌ្ឍន៍ មណ្ឌលសុខភាពជៀប និងសាលាស្រុកទឹកផុស ក្នុង១អង្គភាពៗ ថវិកា១លានរៀល ឧបត្ថម្ភដល់ក្រុមតន្ត្រីសម័យថវិកា២លាន៥សែនរៀល យាយជី តាជី ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកា២ម៉ឺនរៀល៕




























































 


​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​

​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​​

​​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​និង​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័​ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​និង​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័​ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

| ថ្ងៃ សៅរ៏ ទី ៣០ ខែ មិថុនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 3147

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥