ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​អគារ​រដ្ឋបាលថ្មី​ មន្ទីរ​ប្រៃសណីយ៍ ​និង​ទូរ​គមនាគមន៍​ ខេត្តស្ទឹងត្រែង​

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅ មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែង ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មី មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីមន្ត្រីរាជការក្រសួង ប.ទ. ភ្ញៀវកិតិ្តយសមន្ត្រីរាជការមកពីមន្ទីរស្ថាប័នជុំវិញខេត្ត លោកយាយលោកតា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍

លោកស្រី នេត ច័ន្ទបរិន្ទ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រៃង បានធ្វើរបាយការណ៍សង្ខេបថា អគាររដ្ឋបាលថ្មីនេះបានចាប់ផ្តើមដំណើការសាងសង់នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ និងបានបញ្ចប់នៅ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយប្រើប្រាស់រយៈពេល ១៤ខែ។ អគារនេះសាងសង់ពីបេតុងតាមរចនាបទបែបខ្មែរសម័យទំនើប មានកំពស់ពីរជាន់ តំបូលប្រក់ក្បឿង និងមានបណ្តោយប្រវែង ២១ម៉ែត្រ និងទទឹង ០៩ម៉ែត្រ ចែកចេញជា ០៧បន្ទប់។

ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មអំណត់ព្យាយាមរបស់មន្រ្តីរាជការ និយោជិតទាំងអស់របស់មន្ទីរ ប.ទ.ខេត្តស្ទឹងត្រែងក្នុងការបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតទទួលបានលទ្ធផលជាផ្លែផ្កាល្អប្រសើរជាបន្តបន្ទាប់។ ឯកឧត្ដមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្តាំផ្ញើរ និងជំរុញលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្ទឹងត្រែងទាំងអស់ត្រូវខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួនឲ្យកាន់តែស្វាហាប់ ខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមចំណែកសម្រេចបាននូវគោលនយោបាយ និងគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គោលដៅជំរុញការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងគ្រប់គ្រងវិស័យទូរគមនាគមន៍ឲ្យមានប្រសិទ្ធភាព និងការផ្តល់សេវាទូរគមនាគមន៍ ឲ្យគ្របដណ្តប់ទូទាំងប្រទេស។ ពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមទាំងពង្រីកហេដ្ឋារចនាសម្ព័ន្ធឆ្អឹងខ្នងឲ្យដល់ទីជនបទដាច់ស្រយាល តំបន់មានសក្តានុពលខាងសេដ្ឋកិច្ច និងទេសចរណ៍។ ជម្រុញ ការអភិវឌ្ឍធនធានមនុស្សការបណ្តុះបណ្តាលលើមុខជំនាញវិជ្ជាជីវៈបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ ការបន្តកែលម្អរៀបចំប្រព័ន្ធប្រៃសណីយ៍ឲ្យមានលក្ខណះទំនើបទាន់សម័យ ប្រកបដោយគុណភាពខ្ពស់មានស្តង់ដារអន្តរជាតិ បង្កលក្ខណះងាយស្រួល និងផ្តល់ភាពជឿទុកចិត្តលើការប្រើប្រាស់សេវា ព្រមជាមួយការពង្រីកសេវាប្រៃសណីយ៍ឲ្យដល់គ្រប់មូលដ្ឋានភូមិ-ឃុំ។ លើកកម្ពស់ការធ្វើប្រតិបត្តិការបណ្តាញសេវាអន្តរជាតិ និងបន្តបង្កើតសេវា ថ្មីៗបន្ថែមទៀតតាមតម្រូវការទីផ្សារបច្ចុប្បន្ន និងតាមបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានប្រកបដោយគុណភាព៕






















































 


​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​​

​​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​និង​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័​ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​និង​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័​ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​ចំនួន​៣​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​ចំនួន​៣​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានាក្នុងវត្តពោធិរង្សី ស្ថិតនៅឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង​

​ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធិផលនានាក្នុងវត្តពោធិរង្សី ស្ថិតនៅឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

| ថ្ងៃ អង្គារ ទី ២៧ ខែ មីនា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 2830

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥