​ឯកឧត្ដម​​រដ្ឋ​មន្ត្រី​ ត្រាំ អុីវតឹក អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ​គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​មូល​ដ្ឋាន​គ្រឹះ

រាជធានីភ្នំពេញ៖ ព្រឹក​ថ្ងៃច័ន្ទ ៦​កើត​ ខែមាឃ​ ឆ្នាំរកា ​នព្វស័ក​ ព.ស.២៥៦១​ ត្រូវ​នឹង​ថ្ងៃទី​២២​ ខែ​មករា​ ឆ្នាំ​២០១៨​ នៅទីស្ដី​ការ​ក្រសួង ​ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ “គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ផ្តោត​លើ​ការ​ពង្រឹង​សមត្ថភាព​ផ្នែក​មូល​ដ្ឋាន​គ្រឹះ ​និង​ជំនាញ​បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌​មាន​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​សេដ្ឋកិច្ច​នៅ​មូល​ដ្ឋាន​”​។

ឯកឧត្ដម​ ត្រាំ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

គម្រោងនេះស្ថិតនៅក្រោមការគាំទ្រនៃកម្មវិធីភាពជាដៃគូរ​បស់ ​JICA​ (ហៅកាត់ថា​ JPP​)​ ដែល​ជាកម្ម​វិធី​សហ​ប្រតិបត្តិការ​បច្ចេកទេស​អនុវត្ត​ដោយ ​JICA​។ អង្គការ​អនុវត្ត​គឺ ​CIESF​​ ដែល​ជា​អង្គការ​អន្តរជាតិ​មិន​ស្វែង​រក​ប្រាក់​ចំណូល​ (NPO)​ នៃ​ប្រទេស​ជប៉ុន​ និង​វិទ្យា​ស្ថាន​ជាតិ​ប្រៃ​សណីយ៍ ​ទូរគមនាគមន៍​ បច្ចេក​វិទ្យាគមនាគមន៍​ និង​ព័ត៌មាន ​(NIPTICT) ​របស់​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍ ​នៃ​ប្រទេស​កម្ពុជា​។ ​គម្រោង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​រួម​ចំណែក​ដល់​ការ​ស្តារ​ឡើង​វិញ​សេដ្ឋកិច្ច​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ស្រប​តាម​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥​-២០២៥​។

ក) ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ និង​ការងារ​ពាក់​ព័ន្ធ​ផ្សេងៗ​
ខ) ​ការអភិវឌ្ឍ​ធន​ធាន​មនុស្ស​សំរាប់​វិស័យ​ឧស្សាហកម្ម​
គ) ការ​កាត់​បន្ថយ​ការ​ប្រមូល​ផ្តុំ​ហួស​ប្រមាណ​នៅ​តំបន់​ទីក្រុង​

បច្ចុប្បន្ននេះ ​ប្រសិន​បើ​ប្រៀប​ធៀប​ទៅ​នឹង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​បាន​បង្ហាញ​អោយ​ឃើញ​ថា ​ការ​ខ្វះ​ខាត​ការ​បណ្ដុះ​បណ្ដាល​ព័ត៌មាន​វិទ្យា​ជាក់​ស្តែង​ដែល​ជា​តំរូវ​ការ​ឧស្សាហកម្ម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នឹង​មិន​មាន​មធ្យោបាយ​វាស់​វែង​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន​ និង​ចំណេះ​ដឹង​របស់​វិស្វករ​បច្ចេកវិទ្យា​ និង​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា​នោះ​ឡើយ។​ ទិដ្ឋភាព​ទាំង​នេះ​អាច​បង្ហាញ​ពី​ឧបសគ្គ​ទល់​នឹង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​បច្ចេក​វិទ្យា​នៅ​កម្ពុជា​។​ គម្រោងនេះ​ ចាប់​ផ្តើម​ពី​ខែតុលា ​ឆ្នាំ​២០១៧ ​ដល់​ខែ​កញ្ញា ​ឆ្នាំ២​០២១​ ដែល​មាន​រយៈពេលបួន​ឆ្នាំ ​ដោយ​ផ្តោត​លើ​សកម្មភាព​ធំៗ​ចំនួន​បីរួ​ម​មាន​ ការ​បណ្តុះ​បណ្តាល​ព័ត៌មាន​វិទ្យា​ជា​លក្ខណៈ​អនុវត្តន៍​ជាក់​ស្តែង​ ការ​លើក​កម្ពស់​បច្ចេក​វិទ្យា​នៅ​តាម​តំបន់​ជនបទ​ និង​ការ​បង្កើត​ការងារ​ព័ត៌​មាន​វិទ្យា​។

សកម្មភាព​ចម្បង​របស់​គម្រោងនេះ ​គឺជា​ការបណ្តុះបណ្តាលព័ត៌មានវិទ្យាជាលក្ខណៈអនុវត្តន៍​ជាក់​ស្តែង​ដែល​មាន​បី​វគ្គ​ដូច​ខាង​ក្រោម​៖​
១) វគ្គសិក្សាមូលដ្ឋាន ​ដែល​ស្មើ​នឹងការ​ប្រលង​ IP​ (IT Passport) ​របស់ ​ITPEC​
២) វគ្គសិក្សាមធ្យម ដែលស្មើនឹងការ​ប្រលង​ FE​ (Fundamental​ IT​ Engineers) ​របស់ ​ITPEC​
៣) ​វគ្គ​សិក្សា​កំរិត​ខ្ពស់ ​ដែលស្មើ​នឹង​ការ​ប្រលង ​AP​ (Applied ​IT​ Engineers)​ របស់ ​ITPEC​

សូមបញ្ជាក់ថាវគ្គសិក្សាទាំងបីខាងលើគឺផ្អែក​លើ​ចំណាត់​ថ្នាក់​របស់ ​ITPEC​ (IT ​Professional​ Examination​ Council)​។
គម្រោង​នេះ​ត្រូវ​បាន​រំពឹង​ថា​អាច​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍន៍ ​និង​លើក​កម្ពស់​ធនធាន​មនុស្ស​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​នឹង​នាំ​មក​នូវ​ការ​ជំរុញ​សេដ្ឋកិច្ច​ក្នុ​ង​ប្រទេស ​ជាពិសេស​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ស្ថិត​នៅ​ខេត្ត​ក្រុង​ចំនួន​បួន​គឺ​ ភ្នំពេញ ​បាត់ដំបង​ បន្ទាយ​មាន​ជ័យ​ និង​ស្វាយ​រៀង​។

សូមបញ្ជាក់ថា វគ្គសិក្សាទាំងនេះ ​គឺផ្តោតសំខាន់លើ៣ចំនុ​ច​គឺ ​Technology​ Management​ និង ​Strategy ​។ កម្មវិធីសិក្សានេះ​ជា​កម្មវិធី​ដើម្បី​ប្រលង​យក​សញ្ញាប័ត្រ​វិស្វករ​ IT​ (Information​-Technology​ Engineers ​Examination ​- ITEE) ​ដែល​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​ប្រទេស​ជប៉ុន​។ ជាពិសេស​បណ្តារ​ក្រុមហ៊ុន​ឯកជន​របស់​ប្រទេស​ជប៉ុន​ ដែល​កំពុង​វិនិយោគ​ក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ កំពុង​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​សញ្ញាប័ត្រ ​ITEE​ នេះ​។ សិក្ខាកាម​ដែល​ចូល​រៀន​វគ្គ​សិក្សា​នេះ ​នឹង​ក្លាយ​ជា​គ្រូ​បង្គោល ​ដើម្បី​បណ្តុះ​បណ្តាល​បន្ត​ទៅ​ដល់​មន្ត្រី​ ឬ​បុគ្គលិក​ សាស្ត្រាចារ្យ​ សិស្ស ​ផ្សេង​ទៀត​ក្នុង​ក្រសួង​/ស្ថាប័ន​ និ​ង​សាលា​របស់​ខ្លួ​ន។


សំរាប់ព័ត៌មានបន្ថែម សូមទាក់ទង៖​
លោកជា វិចិត្រ អនុប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និងនវានុវត្តន៍​ នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ទូរគមនាគមន៍​ និង ​ICT
​តាមរយៈ ​០៦៩ ៦៥៧ ០០៧ ​ឬអ៊ីម៉ែល​ vichet.chea@niptict.edu.kh​

លោកស៊ុន វាសនា ​មន្ត្រី​ផ្សព្វផ្សាយ​សាធារណៈ ​និង​បណ្តុះបណ្តាល​នៃ​ការិយាល័យ ​JICA​ នៅ​កម្ពុជា​
តាមរយៈ​ ០២៣ ២១១ ៦៧៣​/៤​ ឬ ​០១២ ​៨៥១ ៤៤៤​ ឬ​អ៊ីម៉ែល ​Soun-Veasna@jica.go.jp

លោកលីម កុកហេង ​អ្នក​សម្រប​សម្រួល​គម្រោង​ នៃ​អង្គការ​មូល​និធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិ​កម្ពុជា​ (CIESF)​
តាមរយៈ ​០២៣​ ២១៦​ ៤៣៤​ ឬ ​០១៧​ ៥៥ ៤៤ ៧៥​ ឬអ៊ីម៉ែល l-kokheng@ciesf.org​
























 


​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​អុី​វ​តឹក​ ​បាន​ដង្ហែ​រ​អង្គ​កឋិន​ទាន​សាមគ្គី​ ​វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុងមណ្ឌល​វិបស្សនាធុរៈ​សារ​នា​ឋ​ពោធិ​រាជ​ ​ស្ថិត​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​កាន់បិណ្ឌ​វេន​ទី​៨​ ​នៅ​វត្ត​ចំនួន​២​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​​

​​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​សព​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ព្រឹទ្ធាចារ្យ​ ​ប៊ូ​ ​ថង​ ​នៅ​គេហដ្ឋាន​ក្នុង​ខេត្ត​រតនគិរី​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​និង​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័​ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​និង​ថ្នាក់​ដឹកនាំ​ ​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ដាក់បិណ្ឌ​ទី​១​ ​នៅ​វត្ត​នទី​គិរី​វ័​ន​ ​ស្ថិត​ក្នុង​ឃុំ​ជៀប​ ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​ចំនួន​៣​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​បាន​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ពិនិត្យ​ទីតាំង​ ​គម្រោង​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​ ​នៅ​ឃុំ​ចំនួន​៣​ ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

| ថ្ងៃ ចន្ទ ទី ២២ ខែ មករា ឆ្នាំ ២០១៨

ចំនួនអ្នកអាន 1299

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥