ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា

          នៅព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ នាសាលប្រជុំទូរគមនាគមន៍កម្ពុជា​ មានប្រារព្វពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនប្រធានក្រុមប្រឹក្សាភិបាលថ្មី និងអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា និងតំណាងនៃបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ​។  
ការផ្លាស់ប្តូរថ្នាក់ដឹកនាំសហគ្រាសសាធារណៈនេះ មានដូចតទៅ៖
  • ឯកឧត្តម ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ជំនួសឯកឧត្តម មាស ប៉ូ ដែលត្រូវបានបញ្ចប់មុខតំណែងជាប្រធានក្រុមប្រឹក្សាភិបាល។
  • លោក សន វី អគ្គនាយករងនៃទូរគមនាគមន៍កម្ពុជា ត្រូវបានប្រគល់ភារកិច្ចជាអគ្គនាយកស្តីទី នៃទូរគមនាគមន៍កម្ពុជា ជំនួសឯកឧត្តម ឡាយ ម៉ារីវ៉ូ ដែលត្រូវបញ្ចប់មុខតំណែងពីប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃទូរគមនាគមន៍កម្ពុជា។
  • នៅក្នុងដំណើរការនៃការកែសំរួលរចនាសម្ព័ន្ធដឹកនាំរបស់អង្គភាពនេះ សមាសភាពក្រុមប្រឹក្សាភិបាលត្រូវបានកាត់បន្ថយមកត្រឹម ៥ រូប គឺ៖  
               -  តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១ រូប     ជាប្រធាន
               -  តំណាងទីស្តីការគណៈរដ្ឋមន្ត្រី                         ១ រូប     ជាសមាជិក
               -  តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ               ១ រូប     ជាសមាជិក
               -  អគ្គនាយកទូរគមនាគមន៍កម្ពុជា                       ១ រូប     ជាសមាជិក 
               -  តំណាងនិយោជិតរបស់ទូរគមនាគមន៍កម្ពុជា     ១ រូប     ជាសមាជិក
  • ជាមួយនេះដែរ អគ្គនាយករងមួយរូបនឹងត្រូវបានជ្រើសរើសយកមកពីវិស័យឯកជន ដើម្បីជួយស្តារ និងពង្រឹងបន្ថែមស្ថានភាពអាជីវកម្ម និងបង្កើនចំណូលរបស់អង្គភាព។
ការផ្លាស់ប្តូរកែសំរួលរចនាសម្ព័ន្ធដឹកនាំនៃទូរគមនាគមន៍កម្ពុជា ត្រូវបានធ្វើឡើងបន្ទាប់ពីលទ្ធផលនៃអធិការកិច្ចរួមមួយរវាងអគ្គាធិការដ្ឋាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា មានការខ្វះខាតធ្ងន់ធ្ងរ លើការងារគ្រប់គ្រង និងការដឹកនាំរបស់ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជាដែលនាំឲ្យ៖
          - មានការកិបកេងលួចបន្លំយកប្រាក់ចំណូលរបស់អង្គភាពចំនួន ២៣ ម៉ឺនដុល្លារអាមេរិកប្រាកដមែន
          - ការគ្រប់គ្រងចំណូល‑ចំណាយមិនច្បាស់លាស់ គ្មានប្រសិទ្ធភាព តម្លាភាពនិងគណនេយ្យភាព ធ្វើឲ្យចំណូលធ្លាក់ចុះ បំណុលកើនឡើងជាលំដាប់ និងមានចន្លោះប្រហោងជាច្រើនដែលឈានទៅដល់ការកិបកេង និងការលុបបំណុល
           - មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យការគ្រប់គ្រងកិច្ចបញ្ជីការគណនេយ្យ និងឯកសារពាក់ព័ន្ធដែលឈានទៅដល់ការបាត់បង់ឯកសារដ៏មានសារៈសំខាន់ទាំងនេះដោយចេតនា។
នេះគឺជាការអនុវត្តតាមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាល» ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់តាំងពីដើមអាណត្តិទី៥ នេះ។       


​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​

​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​​

​​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​

កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត​

​កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​​

​​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​

sambatousa | ថ្ងៃ ព្រហស្បតី៏ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៦

ចំនួនអ្នកអាន 7149

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥