ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ ICANN រៀបចំ​សិក្ខាសាលាលើកទីពីរ ស្តីពីវិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ នៅទីស្តីការក្រសួង ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ICANN (The Internet Corporation for Assigned Names and Numbers) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំ​សិក្ខាសាលាជាលើកទីពីរ ​ស្តីពី វិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន​នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សិក្ខាសាលានេះ ត្រូវបានអញ្ញើញចូលរួមដោយ អ្នកជំនាញភាសាខ្មែរ អ្នកជំនាញអក្សរខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ (Unicode) អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយលើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន អ្នកគ្រប់គ្រង ការចុះបញ្ជីអាស័យដ្ឋានលើអ៊ីនធឺណែតនៅកម្ពុជា​ និងវាគ្មិន លោកបណ្ឌិត Sarmad Hussain ប្រធានផែ្នកជាន់ខ្ពស់គម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាសាកល (Internationalized Domain Name) របស់អង្គការ ICANN

ឯកឧត្តម បណ្ឌិត សេង សុភាព បានមានប្រសាសន៍រៀបរាប់ពីអត្ថប្រយោជន៍នៃអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរមានដូចជា៖ ១)លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរ ដើម្បីពង្រីកវិសាលភាពក្នុងការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងផ្សេងៗលើប្រព័ន្ធអ៊ីនធឺណែតឱ្យកាន់តែទូលំទូលាយទៅដល់ប្រជាជនខ្មែរដែលមិនចេះភាសាបរទេស ជាពិសេសនៅតាមជនបទ ២) មានអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ឧទាហរណ៍ http://អង្គរវត្ត.ខ្មែរ ​៣) ជំរុញ និងលើកទឹកចិត្តស្ថាប័ននានា អោយប្រើប្រាស់អាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ ៤)ផ្តល់ភាពសម្បូរបែបដល់ជ្រើសរើសអាស័យដ្ឋានលើអ៊ីនធឺណែត និង ៥)ផ្តល់ឳកាសដល់ការធ្វើសេវាកម្មផ្សេងៗតាមបណ្តាញ ដូចជា ការទិញលក់ទំនិញលើអ៊ីនធឺណែត

ក្នុងអង្គសិក្ខាសាលា លោកស៊ុន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ចាក់បន្ថែមថា គម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខែ្មរ​ បានចំណាយពេល៩ខែ ដើម្បីចងក្រងវិធានកំណត់ឈ្មោះអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខ្មែរ និងបានមកដល់ដំណាក់កាលបញ្ចប់ ដែលជាគម្រោងឈានមុខគេក្នុងតំបន់អាស៊ាន ហើយនឹងបញ្ចូនទៅកាន់អង្គការ ICANN អនុម័តជាផ្លូវការ។ បន្ទាប់ពីនោះអ្នកបង្កើតគេហទំព័រនានា និងអ្នកប្រើប្រាស់អ៊ីនធឺណែតអាចស្នើសុំប្រើប្រាស់នូវអាស័យដ្ឋានលើអ៊ីនធឺណែតជាអក្សរខែ្មរ។

សម្គាល់៖ Internet Corporation for Assigned Names and Number(ICANN) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ ដែលមានការទទួលខុសត្រូវ សម្រាប់ការសម្របសម្រួលនៃការថែទាំនិងវិធីសាស្រ្តនៃការមូលដ្ឋានទិន្នន័យជាច្រើននៃការសម្គាល់តែមួយគត់ ដែលទាក់ទងទៅនឹង Namespace នៃ អ៊ីនធឺណិត និង ធានាបណ្តាញនេះមានស្ថេរភាព និងការប្រតិបត្ដិការ ដែលមានសុវត្ថិភាព៕



​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​អំពី​ ​e​-​Learning​ ​platform​

​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​​

​​លោកជំទាវ​អនុរដ្ឋលេខាធិការ​ ​ទេព​ រ៉ូ​ដា​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​លិខិត​បទដ្ឋាន​គ្រប់គ្រង​គុណភាព​សេវា​ប្រៃសណីយ៍​

កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត​

​កិច្ចប្រជុំអំពីការងារបច្ចេកទេសសិក្សាស្រាវជ្រាវអំពីយន្តការគ្រប់គ្រង និងដំណើរការមជ្ឈមណ្ឌលជាតិចុះបញ្ជីអុីនធឺណិត

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២​០​២​១​-​២​០​២​៣​ ​និង​គម្រោង​ថវិកា​ឆ្នាំ​២​០​២​១​ ​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​​

​​កិច្ចប្រជុំ​ពិភាក្សា​ ​លើ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ ​ការរៀបចំ​ ​ការ​គ្រប់គ្រង​ ​និង​ការបែងចែក​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​

sambatousa | ថ្ងៃ អង្គារ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦

ចំនួនអ្នកអាន 4399

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥