សហស្ថាបនិក Ahti Heinla និង Janus បានចាប់ផ្តើមបើកក្រុមហ៊ុនមួយឈ្មោះថា Starship Technologiesដែលមានគោលបំណងប្រើប្រាស់មនុស្សយន្តស្វ័យប្រវត្តិជាច្រើនដើម្បីធ្វើការដឹកជញ្ជូនចំណីអាហារ ទំនិញ និងសារពើភ័ណ្ឌក្នុងស្រុក។ក្រុមហ៊ុននេះគ្រោងនឹងបង្កើតមនុស្សយន្តបញ្ជូនទំនិញខ្នាតតូចលើដីដែលនឹងប្រើប្រាស់ដោយក្រុមហ៊ុនដឹកជញ្ជូនសារពើរភ័ណ្ឌ ហាងលក់ម្ហូបអាហារដើម្បីជញ្ជូនកញ្ចប់ទំនិញដល់អតិថិជន។
ការរួមបញ្ចូលគ្នានូវកម្មវិធីបង្ហាញគោលដៅ និង កម្មវិធីបញ្ជៀសឧបសគ្គអាចអោយមនុស្សយន្តធ្វើដំណើរដោយស្វ័យប្រវត្តិលើចិញ្ចើមផ្លូវមិនតែប៉ុណ្ណោះអ្នកបញ្ជារអាចធ្វើអន្តរាគមន៍លើគ្រប់ចំណុច ដើម្បីបង្កើនសុវត្ថិភាព។
មនុស្សយន្តមានសមត្ថភាពអាចយួរទំនិញប្រមាណ២ថង់និងធ្វើដំណើរក្នុងល្បឿនរហូតសមរម្យដល់4MPH ដែលបានបង្កើតឡើងដោយប្រើប្រាស់សមាសធាតុ off-the-shelfធ្វើអោយមានតម្លៃថោកក្នុងការផលិតនិងអនុវត្តន៍។
អតិថិជនអាចជ្រើសរើសជម្រើសមួយដែលមានរយៈពេលខ្លីនិងពិតប្រាកដហើយថែមទាំងអាចធ្វើការតាមដានទីតាំងរបស់មនុស្សយន្ត Real time តាមរយៈកម្មវិធីទូរស័ព្ទដៃ។ ប្រព័ន្ធនេះក៏ធានាផងដែរថា មានតែម្ចាស់កម្មវិធីទេ ដែលអាចបើកទំនិញពេលមកដល់។ទស្សនៈវិស័យរបស់យើងគឺដោះស្រាយបញ្ហាសូន្យ (0) បី៖ ១. ថ្លៃដើមសូន្យ ២.ពេលវេលារង់ចាំសូន្យ ៣. ការប៉ះពាល់ដល់បរិស្ថានសូន្យ។
លោក Heinla បាននិយាយថា យើងចង់ធ្វើវាដើម្បីដឹកជញ្ជូននៅក្នុងស្រុក ដូចអ្វីដែល Skype បានធ្វើអោយទូរគមនាគមន៍។ ស្របពេលដែល e-commerce កំពុងតែបន្តកើន ឡើងនោះ អតិថិជនក៏ចង់បានជម្រើសដែលងាយស្រួលបន្ថែមទៀត និង មានថ្លៃសមរម្យ។ ជារឿយៗការដឹកជញ្ជូនត្រឹមតែ 3 ទៅ 4miles ថ្លៃចំណាយលើការដឹកជញ្ជូនសរុបគឺច្រើន។
មនុស្សយន្តរបស់យើងបានបង្កើតឡើងដោយមានគោលបំណងប្រើប្រាស់បច្ចេកវិទ្យាដែលមានលទ្ធភាពដោយទូរស័ព្ទចល័ត និង Tablets គឺវាបំពេញគោលបំណង និងអាចសន្សំការចំណាយរបស់អតិថិជន។
Heinla សន្និដ្ឋានថា “ពួកវាមិនអាចហោះបានទេ ព្រោះមិនមែនជាយន្តហោះ គឺធ្វើដំណើរតាមចិញ្ចើមផ្លូវដោយលាយឡំនិងចរាចរណ៍ថ្មើរជើងយ៉ាងមានសុវត្ថិភាព ពួកវាធ្វើដំណើរយឺតៗនូវល្បឿន 4MPH” ។
Starship Technologies គឺកំពុងតែសាកល្បង និងបង្ហាញជាគំរូនាពេលថ្មីៗខាងមុខនេះ និងមានផែនការចាប់ផ្តើមសេវាកម្មសាកល្បងជាលើកដំបូងដោយមានដៃគូសហប្រតិបត្តិការរបស់ខ្លួននៅ USA, UK និងបណ្តាប្រទេសផ្សេងៗទៀតនៅឆ្នាំ២០១៦។