សន្និបាទ​បូកសរុប​ការងារ ២០១៤  និងលើកទិសដៅ ២០១៥ របស់​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍

ជាកិច្ចចាប់ផ្តើមបើកសន្និបាត ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងទៅកាន់អង្គសន្និបាតទាំងមូលថា សន្និបាតក្នុងពេលនេះ គឺជាការផ្តល់ឱកាសឱ្យយើងធ្វើការបូកសរុបលទ្ធផលការងារទូទៅ ដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ និងគូសរំលេចនូវសមិទ្ធផលសំខាន់ៗ ពិនិត្យ វាយតម្លៃអំពីភាពងាយស្រួល ការលំបាក និងបញ្ហាប្រឈមនានា។ វេទិកានេះ ក៏បើកឱកាសឲ្យយើងពិគ្រោះពិភាក្សាគ្នា លើកជាគំនិត និងវិធានការរកដំណោះស្រាយកំណត់ឱ្យបាននូវគោលដៅការងារសំខាន់ៗ និងដំណើរឆ្ពោះទៅមុខរបស់ក្រសួង ពិសេសក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃវិស័យប្រៃសណីយ៍,ទូរគមនាគមន៍, និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ក្នុងឆ្នាំ២០១៤កន្លងទៅ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចនូវសមិទ្ធផល សំខាន់ៗជាច្រើនគួរឱ្យកត់សម្គាល់ រួមមាន៖

- បានរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរបស់ក្រសួង ដែលតបនិងការធ្វើសមារហណកម្មអាជ្ញាធរជាតិ អភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NiDA)ឲ្យស្ថិត​ក្រោម​ឱវាទ​ក្រសួង និងការបង្កើត​វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន(NIPTICT)។

- បានកែលម្អលក្ខខណ្ឌការងារជូនមន្រ្តីរាជការ បុគ្គលិក ដោយលើកទឹកចិត្ត និងគិតគូរដល់ផ្នែកជីវភាព និង ទីកន្លែងធ្វើការ ការបែងចែកការងារស្របតាមជំនាញ សមត្ថភាព និងគុណសម្បត្តិ លើមូលដ្ឋាន នៃតម្លាភាព និងគណនេយ្យភាព។

- បានបន្តកសាងនិងការអភិវឌ្ឍក្របខ័ណ្ឌគោលនយោបាយ, យុទ្ធសាស្រ្ត, និងលិខិតបទដ្ឋានគតិយុត្តនានា សំដៅពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងវិស័យទាំង៣ ឱ្យមាន​លក្ខណៈ​​ទំនើប​​ទាន់សម័យ មានគុណភាព​​ខ្ពស់ស្របតាម​ស្តង់ដារ​អន្តរជាតិ និងមានសេវាគ្របដណ្តប់នៅទូទាំងប្រទេស ដែល​ប្រជាជន​ទូទៅ​អាច​ទទួល​បាន​ផល​ប្រយោជន៍​គ្រប់ៗគ្នា។

- ការកែសម្រួលរបៀបរបបការងារ ពង្រឹងវិន័យការងារ និងការកំណត់ រៀបចំបែងចែកភារកិច្ចក្នុងគ្រប់កម្រិតនៃក្រសួង។ ការបង្កើតនូវក្រុម ការងារតាមវិស័យចាំបាច់ និងយន្តការតាមដានការអនុវត្តផែនការការងារ។

បន្ទាប់ពីបានស្តាប់បទអន្តរាគមន៍របស់ឯកឧត្តម សារ៉ាក់ ខាន់ រដ្ឋលេខាធិការ អំពីស្ថានភាពទូទៅរបស់ក្រសួង និងបទ​អន្តាគមន៍​របស់អង្គភាពក្រោមឱវាទ រួមទាំងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ដែលបានលើកឡើងនូវយោបល់ល្អៗ រំលេច​ឱ្យ​ឃើញ​នូវ​សមិទ្ធផល​ដែល​សម្រច​បាន ចំណុច​ដែលបានធ្វើការកែលម្អ បញ្ហាប្រឈម និងចំណុចដែលត្រូវធ្វើបន្ត, ឯកឧត្តមរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងបូកសរុបថា សន្និបាត​របស់​យើង​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សកម្ម និងទទួលបាននូវលទ្ធផលល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងថា យើង​បាន​រួមគ្នា​ត្រួត​ពិនិត្យ​មើល​ឡើងវិញ​នូវ​លទ្ធផល​ការងារ​ដែល​សម្រេច​បានក្នុង​ឆ្នាំ២០១៤​កន្លង​ទៅ និងស្វែងរកទិសដៅយុទ្ធសាស្រ្ត និងយន្តការគន្លឹះសម្រាប់អភិវឌ្ឍវិស័យទាំង ៣ ឱ្យរីកចម្រើនថែមទៀតក្នុងឆ្នាំ២០១៥នេះ ក៏ដូចជាបណ្តាឆ្នាំខាងមុខទៀត ដើម្បីចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការ​ដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី។

ឯកឧត្តមរដ្ឋមន្ត្រី បានប្រកាស​បិទសន្និបាត​ជាមួយ​នឹងការ​សម្តែង​នូវក្តីសង្ឃឹមជឿ​ជាក់យ៉ាងមុតមាំថា មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទក្រសួងទាំងអស់ ព្រមទាំងវិស័យឯកជនដែលជាដៃគូ នឹងបន្តគាំទ្រ និងចូលរួម​ចំណែក​យ៉ាងសកម្ម​តទៅទៀត ដើម្បីសម្រេចបានជាផ្លែផ្កា​នូវទិសដៅការងារ ដែលក្រសួងក៏ដូចជាអង្គភាពក្រោម ឱវាទទាំងអស់បានដាក់ចេញដើម្បីអនុវត្ត។

សន្និបាតបូកសរុបការងារឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ២០១៥ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបានរៀបចំឡើងរយៈពេល ១ ថ្ងៃ គឺនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ នាទីស្តីការក្រសួង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍


ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨​

​​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ទស្សន​កិច្ចសិក្សា​ទាក់ទង​នឹង​គោល​នយោបាយ​វិសាលគម​ន៍ ​នៅ​ប្រទេស​ម៉ាឡេស៊ី​​

​ឯកឧត្តម​ ​លឹម​ ​វុទ្ធី​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ធនធាន​វិសាលគម​ន៍ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​បាន​ដឹកនាំ​ប្រតិភូ​ទស្សន​កិច្ចសិក្សា​ទាក់ទង​នឹង​គោល​នយោបាយ​វិសាលគម​ន៍ ​នៅ​ប្រទេស​ម៉ាឡេស៊ី​

| ថ្ងៃ ពុធ ទី ០១ ខែ មេសា ឆ្នាំ ២០១៥

ចំនួនអ្នកអាន 5094

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥