ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​ទី ៩ នៃ​រដ្ឋសភា

             នៅ​ទីស្តីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ វេលា​ម៉ោង ០៨:៣០នាទី​ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អមដោយ​ឯកឧត្តម និង​លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​ក្រសួង បានទទួល​ជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគ​រួប​នីយកម្ម និង​សំណង់ នៃ​រដ្ឋសភា ឬ​ហៅ​កាត់​ថា គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោកជំទាវ និ​ន សា​ផុន ប្រធាន     គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា។

            លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា មានប្រសាសន៍ថា គោលបំណង​នៃ​ការ​មកជួប​សំណេះសំណាល និង​ពិភាក្សា​ការងារ​នាពេលនេះ​គឺ ដើម្បី​ស្វែងយល់​អំពី​លទ្ធផល​ការងារ​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្រេច​បាន​នាពេល​កន្លងមក, បញ្ហា​ប្រឈម​ដែល​ក្រសួង​បាន​ជួបប្រទះ, ដំណោះស្រាយ, និង​ទិសដៅ​ការងារ​ទៅ​ថ្ងៃ​អនាគត។

            ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​លោកជំទាវ និ​ន សា​ផុន និង​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា​ដែលមាន​វត្តមាន​ក្នុងជំនួប​នេះ​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពប្រាកដនិយម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេស​គឺ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ ដោយ​សម្រេចបាន​នូវ​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​យ៉ាងច្រើន ដូចជា រៀបចំ​កែសម្រួល​រចនាសម្ព័ន្ធ បែងចែក​តួនាទី​ភារកិច្ច​សម្រាប់​ក្រសួង និង​អង្គភាព​ស្វយ័ត រួមមាន ប្រៃសណីយ៍​កម្ពុជា ទូរគមនាគមន៍​កម្ពុ​ជា និង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា, ធ្វើ​សមាហរណកម្ម​អតីត NiDA ឲ្យ​ក្លាយជា​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន(ICT) ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង, បង្កើត​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គម​នា​គន៍ និង​ព័ត៌មាន ដើម្បី​កសាង និង​អភិវឌ្ឍ​ធនធានមនុស្ស, បង្កើត​ក្រុមការងារផ្សេងៗ ដើម្បី​ជម្រុញ​ការដ្ឋាន​កំណែទម្រង់​របស់​ក្រសួង​ឲ្យ​ដើរទៅ​មុខ​យ៉ាង​ឆាប់រហ័ស, បង្កើន​ចំណូល​ជូន​ជាតិ​តាមរយៈ​ការទារ​បំណុល, កែលម្អ​ជីវភាព និង​កន្លែងធ្វើការ​ជូន​មន្ត្រីរាជការ​ឲ្យ​មាន​ភាពសមរម្យ និង​មាន​របៀបរៀបរយ ដោយ​រៀបចំ​តម្លើង​កាំ​ប្រាក់បៀវត្ស​ទៅតាម​ច្បាប់ និង​ជូន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ក្នុងឱកាស​បុណ្យជាតិសំខាន់ៗ តាម​គោល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ប្រកបដោយ​តម្លាភាព ដែល​ទទួលបាន​នូវ​ការគាំទ្រ​ពី​មន្ត្រី​ភាគច្រើន។ សម្រាប់​ទិសដៅ​ទៅ​ថ្ងៃ​ខាងមុខ​គឺ ក្រសួង​បានដាក់​ចេញ​នូវ​ផែនការ​ដើម្បី​ដោះស្រាយ​ការលំបាក និង​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក ហើយ​ខិតខំ​អភិវឌ្ឍ​ធនធានមនុស្ស, កៀគរ​រក​ចំណូល​ជូន​ជាតិ​បន្ថែមទៀត, និង​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ជាដើម។

              ជាទី​បញ្ចប់ លោកជំទាវ និ​ន សា​ផុន ប្រធាន​គណៈកម្មការ​ទី៩ នៃ​រដ្ឋសភា បាន​ថ្លែង​កោតសរសើរ​ចំពោះ​របាយការណ៍​ដ៏​ល្អិតល្អន់ និង​ការឆ្លើយបំភ្លឺ​យ៉ាង​ក្បោះក្បាយ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន ព្រមទាំង​សូម​អបអរសាទរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាច្រើន​ដែល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សម្រេច​បាន។ ជាពិសេស​គឺ លោកជំទាវ​ចាប់អារម្មណ៍​ខ្លាំង​លើ​ការធ្វើកំណែទម្រង់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ផ្តោត​សំខាន់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយៈ​ការបង្កើត​វិទ្យា​សា្ថ​ន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គម​នា​គន៍ និង​ព័ត៌មាន និង​ការចាត់វិធានការ​ទារ​បំណុល​រហូត​អាច​បង្កើន​ចំណូល​ជូន​ជាតិ​ក្នុង​ឆ្នាំ២០១៤ បើ​ប្រៀបធៀប​នឹង​ឆ្នាំ២០១៣កន្លងទៅ។ លោកជំទាវ​ប្រធាន​គណៈ​កម្ម​ការ​ទី៩ នៃ​រដ្ឋសភា បាន​ថ្លែង​សង្កត់ធ្ងន់ថា សមិទ្ធផល​ទាំងឡាយ​ដែល​បានលើកឡើង គឺ​ពិតជា​បានបង្ហាញ​ឲ្យ​ឃើញថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាននិងកំពុង​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ និង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី៥ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងពិត​ប្រាកដ​មែន។ លោកជំទាវ​នឹង​ពាំ​នាំនូវ​ស្នាដៃ​ដ៏​ត្រចះត្រចង់​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទាំងនេះ ទៅ​ជម្រាបជូន​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​បាន​ជ្រាប៕


​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​រស់​ ​សូរ​ក្ខា ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​បន្ត​ពិនិត្យ​ពិភាក្សា​សេចក្តីព្រាង​អនុក្រឹត្យ​ ​ស្តីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​ក្នុង​វិ​ស​័​យ​ទូរគមនាគមន៍​

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​ការពិភាក្សា​លើ​វឌ្ឍនភាព​ ​នៃ​ការ​អនុវត្ត​ការ​ផ្តល់​លិខិតអនុញ្ញាត​ ​លើ​វិ​ស័​យ​ ​I​C​T​ ​នៅ​តាម​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​”​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​ការពិភាក្សា​លើ​វឌ្ឍនភាព​ ​នៃ​ការ​អនុវត្ត​ការ​ផ្តល់​លិខិតអនុញ្ញាត​ ​លើ​វិ​ស័​យ​ ​I​C​T​ ​នៅ​តាម​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​”

លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​អនុញ្ញាត​ឲ្យ​តំណាង​ប្រតិភូ​ប្រៃសណីយ៍​វៀតណាម​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​​

​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​អនុញ្ញាត​ឲ្យ​តំណាង​ប្រតិភូ​ប្រៃសណីយ៍​វៀតណាម​ ​ចូល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ ​នៅ​ទីស្តីការ​ក្រសួង​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ (​Social​ ​Media​ ​Security​)”​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ “​សន្តិសុខ​ក្នុង​ការប្រើប្រាស់​បណ្តាញ​សង្គម​ (​Social​ ​Media​ ​Security​)”

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ ​G​S​MA​ ​Mobile​ 360- ​Digital​ ​So​c​i​e​tie​s ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ជា​ ​មានិត​ ​ដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​កិច្ចប្រជុំ​ ​G​S​MA​ ​Mobile​ 360- ​Digital​ ​So​c​i​e​tie​s ​នៅ​ទីក្រុង​កូឡា​ឡាំ​ពួរ​ ​ប្រទេស​ម៉ាឡេស៊ី​

administrator | ថ្ងៃ ពុធ ទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៥

ចំនួនអ្នកអាន 3270

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

ផែនការមេរបស់ ICT កម្ពុជា ឆ្នាំ២០២០

ថ្ងៃ ចន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩