ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ចុះ​ស្វែងយល់​ និងដោះស្រាយកង្វល់​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល

           កាលពី​វេលា​ម៉ោង ០៨:០០នាទី​ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ មានការ​រៀបចំ​វេទិកាសាធារណៈ ស្តីពី “ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល ការផ្តល់​សេវាសាធារណៈ និង​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ” នៅក្នុង​បរិវេណ​វត្ត​ធន​មន្ត ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ក្រោម​អធិបតីភាព​ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អនុប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំខេត្ត​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុក​ស្អាង និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំ​ស្រុក​ស្អាង មន្ត្រី​ថ្នាក់មូលដ្ឋាន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​មកពី​ឃុំ​ព្រែក​គយ និង​ឃុំ​ទឹក​វិល សរុប​ចំនួន ៥០០ នាក់។

          បន្ទាប់ពី​បាន​ស្តាប់​មតិ​ស្វាគមន៍ និង​របាយការណ៍​សង្ខេប​លទ្ធផល​ការងារ​ស្រុក​ស្អាង​ឆ្នាំ២០១៤ របស់លោក ខឹម ច័ន្ទ​គិរី អភិបាលស្រុក​ស្អាង ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​សមិទ្ធផល​ជាច្រើន​ដែល​ស្រុក​ស្អាង​សម្រេចបាន​ក្នុង​ឆ្នាំកន្លងមក លើ​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច ការគ្រប់គ្រង​ដីធ្លី ធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ, បញ្ហា​ប្រឈម​នានា​ដែល​ស្រុក​ស្អាង​បាន​ជួបប្រទះ ជាអាទិ៍ កង្វះខាត​ឯកសារ​អត្រានុកូលដ្ឋាន អនាម័យ​បរិស្ថាន បទល្មើស​នេសាទ ល្បែងស៊ីសង គ្រឿងញៀន, ព្រមទាំង​ការចូលរួម​សម្តែង​មតិ​យ៉ាង​ផុលផុសពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​រួចមក ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា៖ ឯកឧត្តម​មាន​អារម្មណ៍​សប្បាយរីករាយ​ដែល​បាន​ជួប​ជាមួយនឹង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​វេទិកាសាធារណៈ​នាពេលនេះ។

           គោលបំណង​នៃ​ការធ្វើ​វេទិកាសាធារណៈ​នា​ថ្ងៃនេះ គឺ​ដើម្បី​បើកឱកាស​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ បាន​សម្តែង​មតិ​ជុំវិញ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់ខ្លួន ថា​តើ​មាន​សុខ​និង​ទុក្ខ​បែបណាខ្លះ? តើ​មានការ​ថ្នាំងថ្នាក់​ចិត្ត​លើ​កត្តា​អ្វីខ្លះ? ដើម្បី​ឲ្យ​អាជ្ញាធរ និង​ក្រុមការងារ​ថ្នាក់ជាតិ​បាន​ចូលរួមចំណែក​ជួយ​ដោះស្រាយ​សម្រាល​ការលំបាក​ជូន​បងប្អូន។ ចំពោះ​ការលំបាក និង​សំណូម​ដែល​បងប្អូន​ប្រជា​ពល​បានលើកឡើង​នៅថ្ងៃនេះ មាន​ជាអាទិ៍ ការស្នើសុំ​ឲ្យ​ជួយ​ជួសជុល​កែលម្អ​ផ្លូវលំ​មួយ​ខ្សែ​ពី​ព្រែ​កតា​ប៉ប់​ទៅ​ភូមិ​ចាម ប្រវែង ៨,៥ គីឡូម៉ែត្រ, បញ្ហា​កន្លែង​លក់​ត្រី, បញ្ហា​កង្វះខាត​ទឹក​សម្រាប់ធ្វើ​កសិកម្ម, និង​បញ្ហា​ឃ្លាំង​កសិកម្ម​របស់​រដ្ឋ សេសសល់​តាំងពី​សម័យមុន មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​បង្កក្តី​បារម្ភ​ខ្លាច​បាក់​សង្កត់​បងប្អូន​អ្នកភូមិ​នោះ ឯកឧត្តម​នឹង​ខិតខំ​សម្របសម្រួល​ជាមួយ​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ​ជូន​ឲ្យ​បាន​ឆាប់។

            ចំណែក​ករណី​មានការ​រំលោភ​លើដី​សាធារណៈ​របស់​រដ្ឋ និង​ផ្លូវ​សាធារណៈ​ពី​សំណាក់​បុគ្គល​មួយចំនួន​តូច​ដែល​បង្ក​ជាការ​លំបាក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភាគច្រើន ឯកឧត្តម​សូម​បង្ហាញ​ជំហរ​ថា ឯកឧត្តម​មិន​គាំទ្រ​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​ផ្ទុយទៅនឹង​ច្បាប់​ជាដាច់ខាត និង​សូម​ជូន​នូវ​ជម្រើស​ពីរ​ជូន​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន​យកទៅ​ធ្វើជា​គោល​ក្នុងការ​ដោះស្រាយ​ក្នុង​រឿងនេះ គឺ តើ​ត្រូវ​ដោះស្រាយ​តាមផ្លូវ​តុលាការ ឬមួយ​ដោះស្រាយ​ដោយ​វិធី​សម្របសម្រួល​គ្នា​រវាង​ភាគី​មាន​ជម្លោះ? និង​ធ្វើយ៉ាងណា​កុំ​ប្រើ​ហឹ​ង្សា​ក្នុងការ​ដោះស្រាយ​បញ្ហា គឺ​ត្រូវតែ​ប្រើ​សន្តិវិធី​តាមរយៈ​ការពិភាក្សា ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន ត្រូវ​ប្រើ “វប្បធម៌​សន្ទនា ក្នុងការ​ដោះស្រាយ​រាល់​បញ្ហា​ដែល​កើតមានឡើង។

            ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូន​បងប្អូន​ប្រជា​ពល​បន្ថែមថា ចំពោះ​បញ្ហាអាហារូបករណ៍ ឯកឧត្តម​នឹង​ផ្តួចផ្តើម​បង្កើត​មូលនិធិ​មួយ ដើម្បី​ផ្តល់​អាហា​រូបករណ៍​ដល់​សិស្ស​រៀន​ពូកែ និង​សិស្ស​ដែលមាន​ជីវភាព​ក្រលំបាក​នៅ​ទូទាំង​ស្រុក​ស្អាង ហើយ​ឯកឧត្តម​នឹង​ធ្វើជា​ប្រធាន​មូលនិធិ​នេះ​ដោយ​ខ្លួនឯង ដូចដែល​ឯកឧត្តម​បាននិងកំពុង​ធ្វើ​នៅ​សង្កាត់​ស្នោ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ។

            មុននឹង​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​មក​ចូលរួម​ផ្តល់​មតិយោបល់​យ៉ាង​ផុលផុស និង​សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរ​ស្រុក​ស្អាង​ដែល​បាន​យកចិត្តទុកដាក់​បំរើសេវា​សាធារណៈ និង​ដោះស្រាយ​ការលំបាក​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​បាន​គូសបញ្ជាក់ និង​ផ្តាំផ្ញើ អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​ថា ក្រុមការងារ​ថ្នាក់ជាតិ​មាន​តួនាទី​គ្រាន់តែ​ជា​អ្នកសម្របសម្រួល និង​ត្រួតពិនិត្យ​ការអនុវត្ត​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រាជ​រដ្ឋា​ភិ   បាល​តែប៉ុណ្ណោះ មិនមែន​ធ្វើ​ការជំនួស​អាជ្ញាធរ​មូ​ល​ដ្ឋា​ន​ទេ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បន្ត​ខិតខំ​បំពេញការងារ​របស់ខ្លួន និង​សហការ​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ដើម្បី​បំរើសេវា​សាធារណៈ និង​ដោះស្រាយ​ទុក្ខលំបាក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាង​អស់ពី​កម្លាំងកាយ​ចិត្តជា​បន្តទៀត។

            ក្រោយពី​បិទ​បញ្ចប់​វេទិកាសាធារណៈ ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​អញ្ជើញ​ទៅ​ក្រាបថ្វាយបង្គុំ​ព្រះចៅអធិការ និង​ព្រះសង្ឃ​គង់នៅ​វត្ត​ធន​មន្ត ព្រមទាំង​ប្រគេន​នូវ​បច្ច័យ​សម្រាប់ចូលរួមចំណែក​កសាង​ទី​អា​រ៉ា​ម និង​ទ័យ​វត្ថុ ជា​គ្រឿង​ឧបភោគបរិភោគ​មួយចំនួន៕


ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រ​មន្ត​បុណ្យ​កឋិន​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រ​មន្ត​បុណ្យ​កឋិន​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​ ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “ បំ​លែង​បែប​ឌី​ជី​ថល​ក្នុង​វិស័យ​សុខាភិបាល​ ”​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​ ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “ បំ​លែង​បែប​ឌី​ជី​ថល​ក្នុង​វិស័យ​សុខាភិបាល​ ”

ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​នា​ព្រះ​មណ្ឌប​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​នា​ព្រះ​មណ្ឌប​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​១​២​៨​៨​នាក់​ ​ដោយ​ឥត​គិតថ្លៃ​ ​នៅ​ឃុំ​ចំនួន​៥​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​១​២​៨​៨​នាក់​ ​ដោយ​ឥត​គិតថ្លៃ​ ​នៅ​ឃុំ​ចំនួន​៥​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​២​០​១​៩​ ​នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​២​០​១​៩​ ​នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​

administrator | ថ្ងៃ ព្រហស្បតី៏ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៥

ចំនួនអ្នកអាន 4790

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥