ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​មន្ទី​រ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកំពង់ឆ្នាំង និង​ពោធិ៍សាត់

នា​ព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា រួម​ដំណើរ​ដោយ​ឯកឧត្តម អស់លោក លោកស្រី ជា​មន្ត្រី​អ្នកមុខអ្នកការ​ក្រោម​ឱវាទ​ក្រសួង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​មន្ទី​រ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកំពង់ឆ្នាំង និង​ពោធិ៍សាត់។
លោក​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ខេត្តកំពង់ឆ្នាំង និង លោក​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ខេត្តពោធិ៍សាត់ បាន​រាយការណ៍​យ៉ាង​សង្ខេប​ជូន​ជូន​ប្រតិភូ​ក្រសួង ដោយ​ក្នុងនោះ​លោក​អ៊ូ ឆៃ​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​នៅ​ទូទាំង​ខេត្តពោធិ៍សាត់ មាន​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ចំនួន៥ កំពុង​ប្រតិបត្តិ​ការផ្តល់សេវា​ទូរស័ព្ទ និង​អ៊ិន​ថឹ​ណិ​ត​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ឃុំ​ទូទាំង​ខេត្ត រួមមាន ក្រុមហ៊ុន​ម៉ូ​ប៊ី​តែ​ល, មិត្ត​ហ្វូ​ន, ស្មា​ត, ប៊ី​ឡាញ, និង​ក្រុមហ៊ុន​គ្យូ​ប៊ី ព្រមទាំង​មាន​ក្រុមហ៊ុនទូរស័ព្ទ​អចល័ត​ចំនួន២ គឺ​ទូរគមនាគមន៍​កម្ពុជា និង​ក្រុមហ៊ុន​កាំ​មីន​តែ​ល។ ចំពោះ​វិស័យ​ប្រៃសណីយ៍ មាន​ក្រុមហ៊ុន​ចំនួន២ គឺ​ប្រៃសណីយ៍​កម្ពុជា និង​ក្រុន​ហ៊ុន​កម្ពុជា​អ៊ិ​ក្ស​ប្រ៉េ​ស ដែលមាន​ទីតាំង​ទទួលបញ្ញើ​ចំនួន២កន្លែង ក្នុង​ក្រុង​ពោធិ៍សាត់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ស្រុក និង​ឃុំ​ភាគច្រើន​ប្រើប្រាស់​សេវា​រថយន្ត​តាក់ស៊ី ឬ​រថយន្តក្រុង​ជា​មធ្យោបាយ​បញ្ជូន​បញ្ញើ ជាពិសេស​បញ្ញើ​ក្នុងប្រទេស។
ឯកឧត្តម ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​មន្ត្រីរាជការ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ទាំង២ដែល​បាន​យក​អស់ពី​កម្លាំងកាយ​ចិត្ត និង​ប្រាជ្ញា​ស្មារតី​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច​ដើម្បី​បម្រើសេវា​ទូរគមនាគមន៍ និង​សេវា​ប្រៃសណីយ៍​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត។ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​មន្ត្រីរាជការ​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ និង​ត្រូវ​គិតគូរ​ពី​របៀបរបប​ធ្វើការ​ឲ្យ​មាន​លក្ខណៈ​ប្រកួតប្រជែង​ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​កាន់តែច្រើន​ថែមទៀត ជាពិសេស​ត្រូវ​ចាត់ទុក​អតិថិជន គឺជា​ស្តេច។ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី​ខេត្ត​ទាំង២ និង​កងកម្លាំង​មាន​សមត្ថកិច្ច សូម​បន្ត​ផ្តល់​កិច្ចសហការ​គាំទ្រ ក្នុងការ​រួមគ្នា​ទប់ស្កាត់​បទល្មើសផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​វិស័យ​ទូរគមនាគមន៍ និង​វិស័យ​ប្រៃសណីយ៍ ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់។
ក្នុងឱកាស​នោះ ឯកឧត្តម ប្រាក់ សុខុន ក៏បានផ្តល់​ម៉ូតូ​មួយគ្រឿង​ជូន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ទាំង២ និង​ផ្តល់​ថវិកា​ចំនួន​មួយ​លាន​រៀល​ដល់​មន្ទីរនីមួយៗផងដែរ។
បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី និង​អ្នករួមដំណើរ​ក៏បាន​អញ្ជើញ​សួរសុខទុក្ខ​ជនរងគ្រោះ​ដោយសារ​មីន​ចំនួន៤នាក់ មកពី​ស្រុក​ភ្នំក្រវាញ ដោយបាន​ឧបត្ថម្ភ​ជូន​ជនរងគ្រោះ​ដោយសារ​មីន ក្នុងម្នាក់ៗទទួលបាន​ធុង​ចម្រោះ​ទឹក​មួយ អាវយឺត២ បាល់ទាត់២ និង​ថវិកា​ចំនួន១៤ម៊ឺ​ន​រៀល។
គួររំឭកថា ខេត្តពោធិ៍សាត់ ស្ថិតនៅ​លំដាប់​ទី៥ នៃ​ប្រជាជន​រងគ្រោះ​ដោយសារ​មីន​នៅ​ទូទាំងប្រទេស ដោយមាន​ជនរងគ្រោះ​ដោយសារ​មីន​នៅ​ទូទាំងប្រទេស​រហូតដល់ ៣.៨៨២នាក់៕


​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​

ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

administrator | ថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤

ចំនួនអ្នកអាន 5752

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥