រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ចុះ​សួ​សុខទុក្ខ​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង

នា​រសៀល​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​មនាគ​មន៍ និង​ជា​អនុប្រធាន​អាជ្ញាធរ​មីន​កម្ពុជា រួម​ដំណើរ​ដោយ​ឯកឧត្តម អស់លោក លោកស្រី ជា​មន្ត្រី​អ្នកមុខអ្នកការ ក្រោម​ឱវាទ​ក្រសួង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ប្រតិបត្តិ​ករ​បោសសម្អាត​មីន និង​ពិនិត្យ​ស្ថានភាព​ដី​សម្រាប់​ចែកជូន​អ្នកដោះមីន នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង។
ឯកឧត្តម ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា មានប្រសាសន៍ថា ដោយមាន​ការឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​នានា​នៅក្នុង​ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌល​បានដាក់​ចេញ​នូវ​ផែនការ​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅលើ​ផ្ទៃដី​សរុប​ចំនួន៨០គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​សម្រាប់​ខេត្តបាត់ដំបង យើង​បាន​ដាក់ចេញ​នូវ​ផែនការ​បោសសម្អាត​មីន​នៅលើ​ផ្ទៃដី​ចំនួន​ជាង៤០គីឡូម៉ែត្រ​ការ៉េ ស្មើនឹង​ជាង៥០ភាគរយ​នៃ​ផែនការ​ទូទាំងប្រទេស។ ជាមួយគ្នានេះ មជ្ឈមណ្ឌល ក៏​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុងការ​បង្កើន​ជីវភាព​រស់នៅ​របស់​អ្នកដោះមីន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង តាមរយៈ​ការផ្តល់​ដីធ្លី​ជូន​ពួកគាត់​សម្រាប់​បង្កបង្កើនផល និង​ការបង្កើន​ប្រាក់បៀវត្ស​ផងដែរ។
ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បំពេញភារកិច្ច​បោសសម្អាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​បន្សល់ទុក​ពី​សង្គ្រាម​ដ៏​រ៊ាំ​រ៉ៃ ដោយ​សម្រេច​រំដោះ​ដីធ្លី​ឲ្យ​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​ការតាំង​ទីលំនៅ និង​ការ​បង្កបង្កើនផល​ជូន​ប្រជាពលរដ្ឋ​យើង។ ឯ​ឧ​ត្ត​ម​មានប្រសាសន៍​ទៀតថា ដោយ​មើលឃើញ​ពី​គុណសម្បត្តិ​របស់​អ្នក​បោសសម្អាត​មីន ក៏ដូចជា​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ​រប​ស់​អ្នក​បោសសម្អាត​មីន រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​សម្រេច​ឲ្យ​អាជ្ញាធរ​មីន​កម្ពុជា យក​ដីធ្លី​ដែល​បាន​ដោះមីន​រួច ប្រគល់ជូន​គ្រួសារ​អ្នកដោះមីន រួមទាំង​ការខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជូន​ពួកគាត់ ដូចជា​សាលារៀន ផ្លូវ និង​អណ្តូងទឹក ជាដើម។ ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​អ្នក​បោសសម្អាត​មីន​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ជាប់​ជាប្រចាំ ដើម្បី​កុំ​ឲ្យ​រងគ្រោះ​ដោយ​ការ​បោសសម្អាត​មីន និង​ត្រូវ​ណែនាំ អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ចម្ការមីន​ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ។
បន្ទាប់មក ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ពិនិត្យ និង​ស្តាប់​របាយការណ៍​លើ​ផែនទី ស្តីពី​ស្ថានភាព​ទីតាំង​ដី​ដែល​បាន​បោសសម្អាត​មីន​រួច សម្រាប់​ចែកជូន​អ្នកដោះមីន ដោយមាន​ប្រជាពលរដ្ឋ​ជា​គ្រួសារ​អ្នកដោះមីន ប្រមាណ​ជាង៧០០គ្រួសារ៕


ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រ​មន្ត​បុណ្យ​កឋិន​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សូត្រ​មន្ត​បុណ្យ​កឋិន​ ​នៅ​ទីស្តីការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​ ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “ បំ​លែង​បែប​ឌី​ជី​ថល​ក្នុង​វិស័យ​សុខាភិបាល​ ”​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​វេទិកា​បច្ចេកវិទ្យា​សុខាភិបាល​កម្ពុជា​ ​២​០​១​៩​ ​ក្រោម​ប្រធាន​បទ​ “ បំ​លែង​បែប​ឌី​ជី​ថល​ក្នុង​វិស័យ​សុខាភិបាល​ ”

ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​នា​ព្រះ​មណ្ឌប​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​នា​ព្រះ​មណ្ឌប​សួនច្បារ​ខាងកើត​វិមានឯករាជ្យ​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​១​២​៨​៨​នាក់​ ​ដោយ​ឥត​គិតថ្លៃ​ ​នៅ​ឃុំ​ចំនួន​៥​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ ​ចុះ​ពិនិត្យ​ ​និង​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន​ ​១​២​៨​៨​នាក់​ ​ដោយ​ឥត​គិតថ្លៃ​ ​នៅ​ឃុំ​ចំនួន​៥​ ​ស្ថិតនៅ​ក្នុងស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​២​០​១​៩​ ​នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​​

​​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង​អា​ស៊ាន​ ​២​០​១​៩​ ​នៅ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ​

administrator | ថ្ងៃ ចន្ទ ទី ២៦ ខែ ឧសភា ឆ្នាំ ២០១៤

ចំនួនអ្នកអាន 6484

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥