សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៤

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៤ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​មួយថ្ងៃ​កន្លះ ដោយ​ចាប់ពី​ថ្ងៃទី២៦-៦-២៧ ខែមីនា ឆ្នាំ២០១៤ នៅ​ទីស្តីការក្រសួង​ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។
ថ្លែង​សុន្ទរកថា​បើក​សន្និបាត ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា សន្និបាត​លើក​នេះ គឺជា​ឱកាស​ឲ្យ​យើង​ធ្វើការ​បូកសរុប​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំកន្លងមក ដោយបាន​គូស​រម្លេច​នូវ​សមិទ្ធផលសំខាន់ៗ ពិនិត្យ, វាយតម្លៃ​ទាំង​ភាពងាយស្រួល, ការលំបាក, បញ្ហា​ប្រឈម ដើម្បី​ពិគ្រោះ ពិភាក្សា លើក​វិធានការណ៍​រក​ដំណោះស្រាយ កំណត់​អាទិភាព និង​ដំណើរ​ឆ្ពោះទៅមុខ​របស់​ក្រសួង ជាពិសេស ក្នុង​បរិបទ នៃ​ការប្រែប្រួល​ដ៏​ឆាប់រហ័ស និង​ការអនុវត្ត​ភាពថ្មីៗនៃ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង ព័ត៌មាន។
ឯកឧត្តម​មានប្រសាសន៍​ទៀតថា ក្នុង​ក្របខណ្ឌ​ជាតិ​កន្លងមកនេះ ដើម្បី​ចូលរួម​កែទម្រង់​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន យើង​បានសម្រេច​នូវ​សមិទ្ធផលសំខាន់ៗជាច្រើន រួមមាន​ការបង្កើត ប្រៃសណីយ៍​កម្ពុជា, ទូរគមនាគមន៍​កម្ពុ​ជា, បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជាល្តិការទូរ/ជ​ និងមជ្ឈមណ្ឌល​គ្រប់គ្រង​់ទិន្នន័យ សេវា​ទូរគមនាគមន៍ ព្រមទាំង​សមាហរណកម្ម អាជ្ញាធរជាតិ​ទទួល​បន្ទុក​អភិវឌ្ឍន៍​វិស័យ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន ឲ្យ​ឋិត​នៅ​ក្រោម​ឱ​វាទ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​វិញ និង​ការ​បង្កើត​វិទ្យាស្ថានជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាន។ ជា​មួយ​គ្នា​នេះ យើង​ពិនិត្យ​ឃើញ​ថា គុណភាព​នៃ​បណ្ដាញ និង​សេវា​ទូរ​គមនាគមន៍ ត្រូវ​បាន​ពង្រីក​ជា​បន្ត​បន្ទាប់ ទន្ទឹម​នឹង​ការ​បន្ត​អភិវឌ្ឍន៍​ប្រភេទ​ទូរស័ព្ទ​អចល័ត។ល។ រីឯបណ្ដាញ​និង​សេវា​គ្រប​ដណ្ដប់​របស់​ខ្សែកាប្លិ៍អុបទិក ត្រូវ​បាន​ពង្រីក​ឥត​ឈប់ឈរ​ដោយ បាន​តភ្ជាប់​ពីរាជធានីភ្នំពេញ ទៅ​គ្រប់​ស្រុក និង​ឃុំមួយ​ចំនួន ក៏​ដូចជា​ការ​តភ្ជាប់​កម្ពុជា ជា​មួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់។ ប្រៃសណីយ៍កម្ពុជា ក៏បាន​ពង្រីក​ចគុណភាព​និង​ការ​ផ្តល់​សេវា​របស់​ខ្លួន បង្កើន​ប្រាក់​ចំណូល​ជាតិ និង​បង្កើន​ប្រាក់ខែជូន​មន្រ្តី​និយោជិត​របស់​ខ្លួនជា​បន្តបន្ទាប់។
អង្គ​សន្និបាត​ក៏​បាន​តាម​ដានស្ដាប់​នូវ​បទ​បង្ហាញ​របស់​ឯកឧត្តមរដ្ឋលេខាធិការ សារ៉ាក់ ខាន់ភា្ហៗ និងប្រៃសណីយ៍ ទូរគមនាគមន៍ និង​បទ​អន្តរាគមន៍​របស់អង្គភាព ស្ថាប័ន​ក្រោម​ឱ​វាទក្រសួង ស្ដីអំពី លទ្ធផល​ការងារ​ឆ្នាំ​២០១៣ និង​ទិសដៅ​ការងារ​ឆ្នាំ២០១៤ របស់​ក្រសួងប្រៃសណីយ៍ និងទូរគមនគមន៍។ ក្នុងនោះ ោះលើវិស័យ​ ប្រៃសណីយ៍ែ ចនួនស្រុកដែលមាន​ទីតាំង​ផ្តល់​សេវា​ប្រៃសណីយ៍ មានចំនួន៦៦ស្រុក ក្នុង​ចំណោមស្រុក​ចំនួន​១៩៤។ ភូមិសាស្រ្ត​ដែល​អត្រា​គ្រប​ដណ្ដប់​សេវា​ប្រៃសណីយ៍​លើស​៥០% 50%មាន​ចំនួន៧​ខេត្តព និង​ក្រុមហ៊ុនដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​សេវាបញ្ញើ​ឆាប់រហ័ស​អន្តរជាតិ​មាន​ចំនួន២៣។ លើវិស័យទូរគមនាគមន៍​ដែល​ជា​វិស័យ​មានសក្តានុពល​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ជាតិ បាន​ចំនួនស្រូប​យក​អ្នក​ជាវ​ទូរស័ព្ទ​ព្ទអចល័ត​ចំនួន​៤២០.៩៤២, ទូរស័ព្ទ​ចល័ត​ចំនួន២០.២៦៤.៥១៤ និង អ្នក​ជាវ​អ៊ិនថឹណិត​ចំនួន៣.៨២៧.៥៨៤។
ចំពោះ​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ​បន្ត រួមមាន ប្រសិទ្ធភាព​នៃ​ការអនុវត្តន៍​ច្បាប់​ប្រៃសណីយ៍​នៅមានកម្រិត​នៅឡើយ, បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​វិស័យ​ទូរគមនាគមន៍​បាននិងកំពុង​ឋិត​នៅ​ពីក្រោយ​ស្ថានភាព​ជាក់ស្តែង និង​ដំណើរ​វិវត្តន៍​នៃ​បច្ចេកវិទ្យា​ពុំទាន់​មាន​គោលនយោបាយ កាតព្វកិច្ច​សេវា​សកល និង​មូល​នី​ធិ​កាតព្វកិច្ច​សេវា​សកល ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាជន​ក្រីក្រ, ពុំទាន់​មាន​ធនធានមនុស្ស​ប្រកបដោយ​គុណ​វឌ្ឍន៍, បទពិសោធន៍​ជំនាញ និង​ចំណេះដឹង​ខាង​ភាសាបរទេស​គ្រប់គ្រាន់​នៅឡើយ​ទេ។ ដើម្បី​ឆ្លើយតប​នឹង​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា និង​ទីតាំង​ផ្តល់​សេវា​ប្រៃសណីយ៍​ពុំទាន់​គ្របដណ្តប់​ទូទាំងប្រទេស។
ថ្លែង​នៅក្នុង​ឱកាស​បិទ​សន្និបាត​នា​ព្រឹក​ថ្ងៃទី២៧ ខែមីនា ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត គ្រប់​ថ្នាក់ គ្រប់ផ្នែក របស់​ក្រសួង​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​ឆ្នាំ២០១៣ ដើម្បី​រួមគ្នា​បន្ត​អភិវឌ្ឍ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឲ្យ​មានគុណ​ភាពទំនើប​ទាន់សម័យ មាន​គុណភាព​ស្របតាម​ស្តង់ដារ​អន្តរជាតិ មានតម្លៃ​ប្រកួតប្រជែង និង​មាន​សេវា​គ្របដណ្តប់​ទូទាំងប្រទេស។
ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង នូវ​បញ្ហា​ប្រឈម​មួយចំនួន រួមមាន ការខ្វះខាត​ក្របខណ្ឌ​នយោបាយ យុទ្ធសាស្ត្រ និង​ជាពិសេស ក្របខណ្ឌ​គតិយុត្ត ធនធានមនុស្ស តម្រូវការ​ក្នុងការ​ប្រសិទ្ធភាព​នៃ​ការវិនិយោគ និង​ការប្រើប្រាស់​រចនាសម្ព័ន្ធ​រូបវ័ន្ត ការពង្រីក​វិសាលភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន អក្ខរកម្ម​បច្ចេកវិទ្យា​ព័ត៌មាន ការពង្រឹង​និង​ការសម្របសម្រួល​ស្ថាប័ន ព្រមទាំង​កិច្ចសហការ​រវាង ប្រតិបត្តិ​ករ​និង​ប្រតិបត្តិ​ករ ជាមួយ​ស្ថាប័ន​ទទួលខុសត្រូវ។ ដូចនេះ យើងទាំងអស់គ្នា ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ក្នុងការ​រៀបចំ​គោលនយោបាយ​ជាតិ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​មូលដ្ឋាន​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត ការអភិវឌ្ឍន៍​និង​ការបង្កើន​សមត្ថភាព​ធ​ន​ធាន​មនុស្ស ប្រសិទ្ធភាព​នៃ​បញ្ញត្តិ​កម្ម ការបង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្មផ្សេងៗពាក់ព័ន្ធ​នឹង​ការបំបាត់​អំពើ​អសកម្ម​នានា ការគ្រប់គ្រង ការប្រកួតប្រជែង​ក្នុង​លក្ខណៈ​ស្មោះត្រង់ ការបំពាក់ និង​ការធ្វើ​ទំនើបកម្ម​ឧបករណ៍ សម្ភារ បម្រើ​វិស័យ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព រួមទាំង​ការរៀបចំ និង​ការកែសម្រួល​រចនាសម្ព័ន្ធ​ស្ថាប័ន ដើម្បី​បន្ត​ជម្រុញ​វិស័យ​ទាំង៣ ឲ្យ​រីកចម្រើន​ស្របតាម គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៥ នៃ​រដ្ឋសភា។
ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយមាស​កា​ងារ​ជូន​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ន​យោ​ជិត ដែលមាន​ស្នាដៃ​ល្អ​ក្នុងការ​បំពេញភារកិច្ច​ក្នុង​ឆ្នាំ២០១៣ ក្នុងនោះ រួមមាន មេដាយ​ការងារ​សុវត្ថា​រា​ថ្នាក់​មហាសេនា​ចំនួន៧, ថ្នាក់​ធិ​ប​ឌិ​ន្ទ​ចំនួន៤, ថ្នាក់​សេនា​ចំនួន៤, ថ្នាក់​អស្សឫទ្ធិ​ចំនួន៧នាក់ និង​មេដាយមាស​ការងារ​ចំនួន១៥នាក់​ផ្សេងទៀត៕ 


​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​​

​​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)

កិច្ចប្រជុំ​ពិភាក្សា​គិតគូរ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​អំពី​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​ថ្មីៗ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

​កិច្ចប្រជុំ​ពិភាក្សា​គិតគូរ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​អំពី​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​ថ្មីៗ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត

កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​​

​កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​

​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​

administrator | ថ្ងៃ ពុធ ទី ០៩ ខែ មេសា ឆ្នាំ ២០១៤

ចំនួនអ្នកអាន 6330

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥