សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​ធ្វើ​សន្និបាត​របស់ខ្លួន

សន្និបាត​បូកសរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​អាណត្តិ​ទី៦ និង​ទិសដៅ​ការងារ​អាណត្តិ​ទី៧ សម្រាប់​ឆ្នាំ២០១៤និង២០១៥ បាន​ប្រារព្ធ​ឡើង​នៅ​ទីស្តីការក្រសួង កាលពី​ថ្ង​ទី១៧ ខែមីនា ឆ្នាំ២០១៤ ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។
លោក​ព្រុំ សុ​ន្ថា​រ ប្រធាន​សមាគម​បុគ្គលិក​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា មានប្រសាសន៍ថា អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឯកឧត្តម សូរ ឃុន បានអនុញ្ញាត​ឲ្យ​បង្កើត​សមាគម​នេះ​ចាប់​តាំ​ពី​ខែមេសា ឆ្នាំ១៩៩៩ ហើយ​មកដល់ពេលនេះ​មាន​រយៈពេល១៤ឆ្នាំ​ហើយ។ គោលបំណង​នៃ​ការបង្កើត​សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា គឺ​ដើម្បី​ពង្រឹង​សាមគ្គីភាព​រវាង​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ទោះបី​មន្ត្រី​ទាំងនោះ​ចូលនិវត្តន៍ ឬ​ឈប់សម្រាក​ពី​ការងារ​ក៏ដោយ ក៏​យើង​គ្រប់គ្នា​នៅតែ​ជួយឧបត្ថម្ភ​គ្នា​ទៅវិញទៅមក​នៅពេល​មាន​វិបត្តិ​ភ័យ​នៃ​ជីវិត។ ជាពិសេស ឯកឧត្តម​អតីតរដ្ឋមន្ត្រី តែងតែ​សម្រេច​ឲ្យ​គណៈកម្មាធិការ​កណ្តា​លស​មា​គម​រៀបចំ​ពិធី​សំណេះសំណាល និង​ធ្វើការ​ឧបត្ថម្ភ​ជា​ថវិកា​ជូន​និវត្តជនគ្រប់ៗគ្នា ទាំង​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ទទួលបាន​នូវ​ថវិកាស្មើៗគ្នា ខុសគ្នា​ត្រង់​ថា នៅ​រាជធានី​ភ្នំពេញ ឯកឧត្តម​អតីតរដ្ឋមន្ត្រី​រមែង​បាន​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ដោយផ្ទាល់ ចំណែក​នៅតាម​បណ្តា​ខេត្ត​វិញ ពិធី​នេះ​ត្រូវធ្វើ​តាមរយៈ​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​និង​គណៈកម្មាធិការ​សមាគម​តាម​មូលដ្ឋាន។
លោកស្រី សៅ សារឿន តំណាង​សមាគម​បុគ្គលិក​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តព្រៃវែង មានប្រសាសន៍ថា ការបំពេញភារកិច្ចរ​បស់​គណៈកម្មាធិការ​ក​ណ្តា​ល​ក្នុង​អាណត្តិ​ទី៦កន្លងមក​បានធ្វើ​ឲ្យ​សមាជិក សមាជិកា​សមាគម​ទូទាំងប្រទេស​ដែល​ទទួលរង​នូវ​វិបត្តិ គ្រោះភ័យ ទទួលបាន​នូវ​ប្រាក់ឧបត្ថម្ភ​បាន​ទាន់ពេលវេលា និង​គ្រប់​ចំនួន​ស្របតាម​ការកំណត់​ក្នុង​លក្ខន្តិកៈ​របស់​សមាគម។ តាម​លក្ខន្តិកៈ​របស់​ស​មា​គម សមាជិក សមាជិកា​សមាគម​ដែល​ទទួលរង​នូវ​វិបត្តិ​គ្រោះភ័យ ដូចជា មាន​ជម្ងឺ​វះកាត់​ធ្ងន់ធ្ងរ, ភ្លើង​ឆេះ​ផ្ទះ, កូន​ក្នុងបន្ទុក​ទទួលមរណភាព ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន ២០០.០០០រៀល, គ្រួសារ​សមាជិក សមាជិកា​សមាគម​ទទួលមរណភាព​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ៦០០.០០០រៀល, សមាជិក សមាជិកា​សមាគម​ទទួលមរណភាព ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន១.២០០.០០០រៀល និង​មានគ្រួសារ (ប្តី ប្រពន្ធ) ជា​សមាជិក​ទាំងពីរ​នា​ក់ ពេល​មាន​សមាជិក​ណា​ម្នាក់​ទទួលមរណភាព ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន១.៨០០.០០០រៀល។ ប្រាក់ឧបត្ថម្ភ​នេះ​ថ្វីបើ​តិចតួច​មែន ប៉ុន្តែ​អាចជួយ​សម្រួល​ដល់​គ្រួសារ​មាន​វិបត្តិ​គ្រោះភ័យ​បាន​មួយចំណែក​ផងដែរ។
បន្ទាប់ពី​ការបោះឆ្នោត​និង​រាប់​សន្លឹកឆ្នោត​ដើម្បី​ជ្រើស​បេក្ខជន​ចំនួន១១រូប​ក្នុងចំណោម២០រូប​ក្នុង​ការដឹកនាំ​ការងារ​សមាគម​សម្រាប់​អាណត្តិ​ទី៧ ឆ្នាំ២០១៤ - ២០១៥ ជា​បន្តទៀត រួចមក ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​គាំទ្រ​ទាំងស្រុង​ចំពោះ​គណៈកម្មាធិការ​កណ្តា​លស​មា​គម​អាណត្តិ​ទី៧នេះ ហើយ​ក៏បាន​ណែនាំ​នូវ​នីតិវិធី​ក្នុងការ​បោះឆ្នោត​សម្រាប់​អាណត្តិក្រោយៗទៀត​ឲ្យ​មាន​ភាពត្រឹមត្រូវ​និង​តម្លាភាព​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា។
ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា សន្និបាត​សមាគម​នាពេលនេះ គឺជា​សកម្មភាព មិត្តភាព​រួមមួយ​ដែលមាន​លទ្ធភាព​ប្រមូលផ្តុំ​ទាំង​បញ្ញាញាណ​បទពិសោធន៍​ចាស់ទុំ ដើម្បី​រួមគ្នា បម្រើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែលជា​សរសៃឈាម​នៃ​សេដ្ឋកិច្ចជាតិ។ កិច្ចពិភាក្សា​នៅក្នុង​សន្និបាត​នេះ ក៏​ជាការ​បញ្ជាក់​យ៉ាង​ជាក់ស្តែង​នូវ​ការពង្រឹង​ពង្រីក​ស្មារតី​សាមគ្គីភាព ឯកភាព និង​ជា​គម្រូ​ល្អ​ប្រពៃ​ក្នុង​ការជួយ​រម្លែក​ទុក្ខ​គ្នា​ក្នុង​គ្រា​ដែលមាន​សមាជិក សមាជិកា​ណា​ម្នាក់​ជួប​គ្រោះភ័យ។
ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ទៀតថា ទន្ទឹមនឹង​ចំណុចល្អៗ ក៏​នៅមាន​ចំណុច​អសកម្ម​មួយចំនួន​ដែល​គណៈកម្មាធិការ​កណ្តា​ល​អាណត្តិ​ទី៧នេះ​ត្រូវ​យកមក​ធ្វើជា​ប្រធានបទ​ពិភាក្សា ពិចារណា​រិះរក​មធ្យោបាយ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ប្រមូលផ្តុំ​គំនិត​បញ្ញា​ថ្មី​ក្លាយជា​គំនិត​រួម បទពិសោធន៍​រួម សម្រាប់​ដោះស្រាយ​ជួយ​បង្កើន​ថវិកា ដើម្បី​ជួយឧបត្ថម្ភ​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​សម្តៅ​ជួយ​កាត់បន្ថយ​ការលំបាក​របស់​សមាជិក សមាជិកា សមាគម។
គួររម្លឹកថា គណៈកម្មាធិការ​កណ្តាល​សមាគម​បុគ្គលិក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានធ្វើការ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ចំនួន១១រូប​ក្នុងចំណោម២០រូប​ឲ្យ​ដឹកនាំ​ការងារ​សមាគម​បន្ត​ក្នុង​អាណត្តិ៧ ឆ្នាំ២០១៤ - ២០១៥៕


​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)​

​​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)

​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”​

​​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”

administrator | ថ្ងៃ ពុធ ទី ០៩ ខែ មេសា ឆ្នាំ ២០១៤

ចំនួនអ្នកអាន 7076

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥