មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ​ត្រូវបាន​សម្ពោធ

ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ បាន​ប្រារព្ធ​ឡើង​នៅ​រសៀល​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៤ នៅ​វិទ្យាស្ថាន​ជាតិ ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយ​ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ និង​ជា​តំណាង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម លី ចាង​ហាន អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន និង​ផែនការ​អនាគត នៃ​សាធារណរដ្ឋ​កូរ៉េ។
ឯកឧត្តម​បណ្ឌិត សេង សុភាព ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មានប្រសាសន៍ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ ត្រូវបាន​បង្កើតឡើង​ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គម្លាត​ឌីជីថល​ដោយផ្ទាល់​ដល់​សហគមន៍ និង​ផ្តល់ឱកាស​ទូលំទូលាយ​ផ្នែក​ព័​ត៌​មា​នីយកម្ម ដូចជា ការអប់រំ ព័ត៌មានវិទ្យា ការប្រើប្រាស់​អ៊ិន​ថឹ​ណិ​ត​ក្នុង​ល្បឿន​លឿន​ដោយ​ឥតគិតថ្លៃ និង​សិក្ខាសាលា​ស្តីពី​ព័ត៌មានវិទ្យា​ជាដើម។ មជ្ឈមណ្ឌល​នេះ ក៏​ជាទី​តាំង​មួយ​ដែល​សាធារណជន​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ព័ត៌មានវិទ្យា និង​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ព័ត៌មានវិទ្យា ព្រមទាំង​ជំនាញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ព័ត៌មានវិទ្យា​រវាង​ប្រទេស​ទាំងពីរ កម្ពុជា-កូរ៉េ​ផងដែរ។
ឯកឧត្តម លី ចាង​ហាន អនុរដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​និង​ផែនការ​អនាគត​នៃ​សាធារណរដ្ឋ​កូរ៉េ មានប្រសាសន៍ថា ទោះបីជា​មានការ​លំបាក​យ៉ាងណា ក៏​មជ្ឈមណ្ឌល​នេះ​បានកកើតឡើង​ដោយសារ​ការយកចិត្តទុកដាក់​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ដោយបាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​លើ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន។ ឯកឧត្តម​អនុរដ្ឋមន្ត្រី កូរ៉េ បានបញ្ជាក់​ទៀតថា កាលពី៦០ឆ្នាំមុន​សាធារណរដ្ឋ​កូរ៉េ​គ្មាន​ជំនួយ​បរទេស​ទេ ប៉ុន្តែ​រយៈពេល៥០ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ កូរ៉េខាងត្បូង​ត្រូវបានគេទទួលស្គាល់​ថា ជា​ប្រទេស​ដែលមាន​បច្ចេកវិទ្យា​គម​នាគ​មន៍​និង​ព័ត៌មាន​គួរ​ជាទី​ទុកចិត្ត ព្រោះ​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ធនធានមនុស្ស​ជំនាញ​ក្នុង​វិស័យនេះ។
ឯកឧត្តម កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ មានប្រសាសន៍ថា ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ ចំពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​សមា​ហរ​ណ​ម្ម ដើម្បី​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​មក​នៅក្នុង​ក្រសួង​ប្រៃ​ស​ណិ​យ៍​និង​ទូរគមនាគមន៍ ដោយ​សម្រេច​បង្កើត​ឲ្យ​មាន​ជា​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែលមាន​ភារកិច្ច​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន។ ក្រៅពីនេះ​វិទ្យាស្ថាន​ជាតិ ក៏មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ ដេ​ល​មាន​ភារកិច្ច​ស្រាវជ្រាវ និង​អភិវឌ្ឍ​លើ​បច្ចេកវិទ្យាថ្មីៗ ទាក់ទង​នឹង​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។ ក្នុងន័យនេះ មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន​កម្ពុជា-កូរ៉េ នឹង​ផ្តល់​ផលប្រយោជន៍​កាន់តែខ្លាំង​ឡើង និង​ដើរតួនាទី​យ៉ាងសំខាន់​សម្រាប់​សម្របសម្រួល និង​ជម្រុញ​ឲ្យ​ការងារ​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​វិទ្យាស្ថាន កាន់​តែមាន​ប្រសិទ្ធភាព និង​រីកចម្រើន​ទៅមុខ។
បន្ទាប់មក គណៈអធិបតី​ក៏បាន​អញ្ជើញ​កាត់​ខ្សែបូរ​ជា​និមិត្តរូប​នៃ​ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ព័ត៌មាន កម្ពុជា-កូរ៉េ ដែល​ត្រូវបាន​បំពាក់​ដោយ​កុំព្យូទ័រ​ដោយ​ភ្ជាប់​អ៊ិន​ថឹ​ណិ​ត​ល្បឿន​លឿន, និង​បន្ទប់​សិក្សា​ដ៏​ប្រណីត​បំពាក់​ដោយ​សម្ភារទំនើបៗផ្តល់​ដោយ​សម​ភាគី​កូរ៉េ។
មជ្ឈមណ្ឌល​នេះ រួមមាន​បន្ទប់​ស្រាវជ្រាវ​ព័ត៌មាន បន្ទប់​ប្រើប្រាស់​អ៊ិន​ថឹ​ណិ​ត បន្ទប់​សិក្ខាសាលា និង​បន្ទប់ពិសោធន៍​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន៕


​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ការងារ​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)​

​​កម្មវិធី​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​២​០​១​៩​ (​Cam​bo​d​i​a​ C​y​be​r ​Contest​ 2019)

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​សម្ពន្ធមេត្រី​ភាពជា​មួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ខូ​វ​ ​មករា​ ​ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​លើ​កិច្ចប្រតិបត្តិ​ការ​មជ្ឈមណ្ឌល​គ្រប់គ្រង​ទិន្នន័យ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​វិទ្យា​ (​D​M​C)

​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”​

​​ពិធី​បិទ​សិក្ខាសាលា​ពិភាក្សា​ស្តីពី​ “​ទម្រង់​វេ​ប​សាយ​រួម​ ​មាតិកា​ព័ត៌មាន​វេ​ប​សាយ​សាលា​រាជធានី​- ​ខេត្ត​ ​និង​បណ្តុះបណ្តាល​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​វេ​ប​សាយ​ ​និង​អុី​ម៉ែ​ល​”

administrator | ថ្ងៃ ពុធ ទី ០៩ ខែ មេសា ឆ្នាំ ២០១៤

ចំនួនអ្នកអាន 6481

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥