ខួប​លើក​ទី១០៣ទិវា​អន្តរជាតិ​នារី៨មីនា ២០១៤

ខួប​លើក​ទី១០៣ ទិវា​អន្តរជាតិ​នារី ៨មីនា ក្រោម​ប្រធានបទ “សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម” បាន​ប្រារព្ធ​ឡើង​កាលពី​រសៀល​ថ្ងៃទី៧ មីនា ឆ្នាំ២១០៤ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។
លោកជំទាវ ជ្រឹង បុ​ទុមរ​ង្សី អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អាន​ព្រះរាជសារ​សម្តេច​ព្រះមហា​ក្ស​ត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ​ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ក្នុងឱកាស​អបអរសាទ​រ​ខួប​លើក​ទី១០៣ ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២០១៤ ក្នុងន័យ​គាំទ្រ​ចំពោះ​ប្រធានបទ​ឆ្នាំនេះ ស្តីពី សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម។
លោកជំទាវ ប្រាក់ ច័ន្ទ​ណ​យ រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​បញ្ជ្រាប​យេនឌ័រ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន​ម៍ មានប្រសាសន៍ថា ទិវា​អន្តរជាតិ​នារី ៨មីនា ឆ្នាំ២០១៤នេះ ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម” គឺ​ក្នុង​គោលបំណង​ដើម្បី​ពញាក់​ឲ្យ​មានការ​យកចិត្តទុកដាក់​លើកកម្ពស់​ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទី​របស់​ស្ត្រី​គ្រប់លំដាប់​ថ្នាក់​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។ ជាងនេះទៀត គឺ​ការផ្តោត​ជាសំខាន់​ទៅលើ​ការផ្តល់​ចំណេះដឹង​ជំនាញ​បច្ចេកទេស​គ្រប់ផ្នែក ដើម្បី​ឲ្យ​ស្ត្រី​មានឱកាស​ចូលរួម​ក្នុង​គ្រប់​វិស័យ ធ្វើ​សេចក្តីសម្រេចចិត្ត​នៅ​គ្រប់​កម្រិត និង​ជា​កម្លាំងចលករ​ជម្រុញ​កិច្ចអភិវឌ្ឍន៍​សង្គម​ប្រកបដោយ​ប្រាជ្ញា​ស្មារតី អំណត់​អត់ធ្មត់ ក្នុង​គ្រប់​ការងារ និង​គ្រប់​កាលៈទេសៈ។
លោកជំទាវ ខេង សំ​វ៉ា​ដា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា ប្រធានបទ​សម្រាប់​ឆ្នាំ២០១៤នេះ គឺ​សមភាព​នៃ​ការអប់រំ​មាន​សារៈសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឲ្យ​បុរស ស្ត្រី​យុវវ័យ ទទួលបាន​ចំណេះដឹង​ជំនាញ និង​មាន​សីលធម៌ ដើម្បី​ក្លាយខ្លួនជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ដែល​ការអប់រំ​ស្ត្រី និង​យុវវ័យ​នេះហើយ គឺជា​ឧបករណ៍​ដ៏​មាន​ឥទ្ធិពល​បំផុត​សម្រាប់​កែប្រែ​សង្គម និង​ដើម្បី​សង្គម​មាន​វឌ្ឍនភាព។ ជាពិសេស គឺ​ជម្រុញ​ឲ្យ​មន្ត្រី​នារី​ក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​យកចិត្តទុកដាក់​លើ​ការរៀនសូត្រ​ជំនាញ​បច្ចេកទេស​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការងារ​ក៏ដូចជា​ការជួយ​ដល់​ខ្លួនឯង​និង​សង្គមជាតិ។
លោកជំទាវ​បានបញ្ជាក់​ទៀតថា បើ​ស្រី្ត​មាន​កម្រិតវប្បធម៌​ខ្ពស់ នោះ​ស្ត្រី​នឹងមាន​ការងារ​ល្អ មាន​ការយល់​អធ្យាស្រ័យ​និង​អប់រំ​កូនចៅ​បានល្អ ជាពិសេស​អាចធ្វើ​ជា​ម្តាយ ជា​ប្រពន្ធ និង​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម។
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​គូសបញ្ជាក់ថា ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៥ នៃ​រដ្ឋសភា បាន​ចែងថា លើកស្ទួយ​ស្ថានភាព​ស្ត្រី ដែលជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង​សង្គមជាតិ និង​ប្រែក្លាយ​ឲ្យ​ទៅជា​កម្លាំងចលករ​ដ៏​មាន​សារៈសំខាន់​សម្រាប់​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។
ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ការផ្លាស់ប្តូរ​ផ្នត់គំនិត​របស់​ស្ត្រី​នៅពេលនេះ គឺ​ខុសពី៥០ឆ្នាំមុន ដែល​ស្ត្រី​នៅពេលនោះ ពុំ​សូវ​ទទួលបាន​ការអប់រំ​ឲ្យ​បានល្អ​នោះទេ។ បច្ចុប្បន្ន ការផ្តល់​ចំណេះដឹង​ខ្ពង់ខ្ពស់​សម្រាប់​ស្ត្រី និង​ក្មេងស្រី ត្រូវបាន​យកចិត្តទុកដាក់ និង​ធ្វើ​ឲ្យ​ពួកគេ មានការ​ងារ​ល្អ មាន​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។ ពេលនេះ យើង​មាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ដែល​អាច​ឲ្យ​បងប្អូន​បាន​រៀនសូត្រ ក្រេបជញ្ជក់​នូវ​ចំណេះដឹង​ដើម្បី​យកមក​ប្រតិបត្តិ​ក្នុង​ការងារ​លើកស្ទួយ​អង្គភាព​ក៏ដូចជា​សង្គមជាតិ​ផងដែរ។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដ៏​ឆ្នើម និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដែល​បាន និង​កំពុង​ខិតខំ​លើកកម្ពស់​ការចូលរួម​របស់​ស្ត្រី​លើ​គ្រប់​វិស័យ​និង​ការលើកកម្ពស់​សីលធម៌​សង្គម ដើម្បី​ជម្រុញ​ល្បឿន​នៃ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍន៍​សង្គម​ឲ្យ​មានការ​រីកចម្រើន​ប្រកបដោយ​ចីរភាព និង​មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ​ថ្លៃថ្នូរ។
ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្តល់​បាច់ផ្កា​ដ៏​ស្រស់ស្អាត និង​វត្ថុ​អនុស្សាវរីយ៍​ជូន​លោកជំទាវ​ជា​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​លោកជំទាវ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ចាប់​រង្វាន់​អនុស្សាវរីយ៍ ដើម្បី​ញាំ​ង​ឲ្យ​ពិធី​នោះ​កាន់តែ​មាន​ភាព​អធិក​អាធ​ម​ឡើង៕
 


​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រស​ណី​យ៍​និង​ទូរគមនាគមន៍​ចូលរួម​សន្និសីទ​សកល​របស់​ ​UP​U ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​ប្រទេស​ចិន​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រស​ណី​យ៍​និង​ទូរគមនាគមន៍​ចូលរួម​សន្និសីទ​សកល​របស់​ ​UP​U ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​ប្រទេស​ចិន​

​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​វេទិកា​អាជីវកម្ម​ប្រៃសណីយ៍​ ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​​

​​លោកជំទាវ​រដ្ឋលេខាធិការ​ ​ប្រាក់​ ​ច័ន្ទ​ណយ​ ​បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ចូលរួម​វេទិកា​អាជីវកម្ម​ប្រៃសណីយ៍​ ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​ ​នៅ​ទីក្រុង​បាងកក​ ​ប្រទេស​ថៃ​

​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នៅ​វត្ត​បុទុ​ម​វ​តី​រាជ​វ​រា​រាម​ ​រាជធានី​ភ្នំពេញ​​

​​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​អញ្ជើញ​ចូលរួម​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ ​សម្តេច​រាជបុត្រី​ព្រះរៀម​ ​នរោត្តម​ ​បុប្ផា​ទេវី​ ​នៅ​វត្ត​បុទុ​ម​វ​តី​រាជ​វ​រា​រាម​ ​រាជធានី​ភ្នំពេញ​

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​I​.​T​ ​G​a​lax​y​ ​Data​ ​Network​ (​Cam​bo​d​i​a​) ​Co​.,​L​t​d​. ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​”​

​​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ​រវាង​ ​ទូរគមនាគមន៍​កម្ពុជា​ ​និង​ក្រុមហ៊ុន​ ​I​.​T​ ​G​a​lax​y​ ​Data​ ​Network​ (​Cam​bo​d​i​a​) ​Co​.,​L​t​d​. ​ស្តីពី​ “​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ ​សេវា​ទូរគមនាគមន៍​ ​និង​ព័ត៌មាន​”

​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​​

​​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ​មាស​ ប៉ូ ​បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទូទៅ​ប្រចាំ​ឆ្នាំ​លើក​ទី​៦​៦​ (​I​CAN​N66 ​Annual General Meeting​) ​របស់​សាជីវកម្ម​ផ្តល់​-​ផ្ទេរ​ឈ្មោះ​អាសយដ្ឋាន​អុី​ន​ធឺ​ណិ​ត​ ​នៅ​ទីក្រុង​ម៉ុង​រ៉េ​អា​ល់ ​ប្រទេស​កាណាដា​

administrator | ថ្ងៃ ពុធ ទី ០៩ ខែ មេសា ឆ្នាំ ២០១៤

ចំនួនអ្នកអាន 7632

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥