សិក្ខាសាលា​ស្តីពី​ការសិក្សា​ច្បាប់ បញ្ញត្តិ​កម្ម និង​បទពិសោធន៍​ប្រតិបត្តិ​ពី​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន

សិក្ខាសាលា​ស្តីពី​ការសិក្សា​ច្បាប់ បញ្ញត្តិ​កម្ម និង​បទពិសោធន៍​ប្រតិបត្តិ​ពីរ​ដ្ឋ​ជា​សមាជិក​អាស៊ាន​សម្រាប់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ថ្មី​នៃ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅ​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ថ្លែង​នៅក្នុង​ឱកាស​បើក​អង្គសិក្ខាសាលា សម្រាប់​រយៈពេល២ថ្ងៃនោះ ឯកឧត្តម​ប្រាក់ សុខុន មានប្រសាសន៍ថា សិក្ខាសាលា​នាពេលនេះ គឺជា​ការអនុវត្តន៍​ប​ន្ត​នូវ​សេចក្តីសម្រេចចិត្ត​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​អាស៊ាន​លើក​ទី១៨ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ឆ្នាំ២០១២ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​គោលបំណង​សិក្សា​ច្បាប់​បញ្ញត្តិ​ករ​និង​ការចែករំលែក​បទពិសោធ​ន៍​ប្រតិបត្តិ​ពី​រដ្ឋ​ជា​សមាជិក​អាស៊ាន​សម្រាប់​ជា​ផលប្រយោជន៍​ដល់​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ប​ង្កើ​ត​ថ្មី​នៃ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា។  ឯកឧត្តម​រដ្ឋមន្ត្រី​មានប្រសាសន៍​ទៀតថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​អាស៊ាន​ជាង៧៨ភាគរយ កំពុង​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ក្នុង​ទិដ្ឋភាពផ្សេងៗគ្នា​នៃ​ជីវភាព​រស់នៅ​របស់​ពួកគេ​ដោយបាន​ផ្តល់​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ១១លាន៧សែន​នាក់​និង​ផ្តល់​ប្រភព​ចំណូល​ច្រើនជាង៣ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​អា​ស៊ាន។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ក្នុងនាម​ជា​សមាជិក​មួយ​របស់​អា​ស៊ាន, កម្ពុជា បាននិងកំពុង​ធ្វើការ​ជាមួយនឹង​ធនធាន​ដែល​ខ្លួន​មាន​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើរការ​និង​ការប្រើប្រាស់​បណ្តាញ​ទូរគមនាគមន៍។ យើង​បាន​រៀបចំខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការហៅ​ឆ្លង​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត, ដោយ​កើនឡើង​នូវ​ការ​ជ្រៀតចូល១៣៩ភាគរយ​ដែល​ខ្ពស់ជាង​មធ្យមភាគ​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​និង​មធ្យមភាគ​របស់​ពិភពលោក​ក្នុង​ឆ្នាំ២០។ឆ្លងតាម​តម្លៃ​បញ្ជ្រាប​អ៊ិន​ថឹ​ណិ​ត​និង​ដំណើរការ​រលកអាកាស​ធំ​ទូលាយ (Broadband)បាន​ប្រសើរឡើង, ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​នៅតែ​ត្រូវការ​ដើម្បី​រុញ​កម្ពុជា​យើង​ឲ្យ​ខ្ពស់ត្រដែត​ឆ្ពោះ​ដល់​កម្រិត​តំបន់។ កំណែទម្រង់​ស៊ីជម្រៅ​ត្រូវបាន​សម្រេច​យ៉ាង​ធំធេង, ដូច្នេះ​យើង​ក៏​ជម្រុញ​នូវ​បរិយាកាស​ប្រសើរឡើង​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍/បច្ចេកវិទ្យា​ព័ត៌មាន​និង​គមនាគមន៍​ក្នុងប្រទេស​កម្ពុជា។

ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​នៅ​សេសសល់ គឺ​បញ្ហា​បញ្ញត្តិ​កម្ម ដូចជា​ការចេញ​អ​ជ្ញា​ប័ណ្ណ, ដំណើរការ​និង​ការបែងចែក​សម្បទាន​ខា​ង​ហេដ្ឋារចនាសម្ព័ន្ធ, ការភ្ជាប់​បណ្តាញ​គ្នា​ទៅវិញទៅមក, ការប្រកួតប្រជែង, បញ្ញត្តិ​កម្ម​តម្លៃ, ការផ្តល់​លេខ​និង​ផ្តល់​អាស័យដ្ឋាន, រដ្ឋបាល​រលកអាកាស​វិទ្យុ និង សុវត្ថិភាព​បណ្តាញ គឺជា​ចំណុចក្តៅ​បំផុត។ បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​ត្រូវបានធ្វើ​ការងារ​ដ៏​ស្មុ​គ្រ​ស្មាញ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​តាមបែប​បន្ទាន់​មួយ​ឲ្យ​ប្រាកដ​នូវ​ទីផ្សារ​ទូរគមនាគមន៍​ដ៏​មាន​ស្ថិរភាព, ការប្រកួតប្រជែង​ដោយ​យុត្តិធម៌, និង​ចៀសវាង​ដល់​ការ​ក្ស័យធន​នៃប្រតិបត្តិ​ករ​ខ្លះ។ បញ្ហា​បញ្ញត្តិ​កម្ម​នៅ​ចំពោះមុខ​យើង​គឺ​ផលវិបាក​នៃ “សង្គ្រាម​តម្លៃ” រវាង​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ទាំងឡាយ។ ខណៈ​ណែនាំ​ឡើងវិញ​នូវ​ប្រកាស​អន្តរក្រសួង​លេខ២៣២ដែល​បញ្ញត្តិ​តម្លៃ​និង​ការយក​តម្លៃ​លក់រាយ​សម្រាប់​តម្លៃ​ចំណុច​បញ្ចប់​និង​ការហៅ​ទូរស័ព្ទ​ឆ្លង​ប្រព័ន្ធ​ក្នុងការ​បម្រើសេវា​ទូរស័ព្ទ​ចល័ត​នឹង​ជា​ជំនួយ​ងាយស្រួល​ដល់​ភាព​តានតឹង, រម្លឹក​ឡើងវិញ​បញ្ញត្តិ​កម្ម​ខាងលើ​ក្នុងការ​សម្របសម្រួល​ជាមួយ​អ្នកដើរតួ​ឧស្សាហកម្ម​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​និង​ជំនួស​វា​តាម​លទ្ធភាព​ជាមួយ​សេចក្តីសម្រេច​បញ្ញត្តិ​កម្ម​នឹង​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចប់​សមរភូមិ​នេះ។

ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា បណ្តើ​ម​គំនិត​និង​វិធានការណ៍​ដទៃទៀត​នឹង​ជួយ​ការងារ​បញ្ញត្តិ​កម្ម។ ក្នុងចំណោម​ពួកគេ​គឺ​ការយល់ព្រម​នូវ​រូបមន្ត​តម្លៃ​រលកអាកាស​វិទ្យុ​ដើម្បី​ផ្តល់​តម្លាភាព​និង​ភាពប្រាកដនិយម​ក្នុងការ​ផ្តល់​អាជ្ញាប័ណ្ណ​រលកអាកាស​វិទ្យុ​ឆ្លងតាម​ដំណើរការ​រដ្ឋបាល។

ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា ក្នុងពេលឆាប់ៗនេះ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​នឹងដាក់​ស្នើឡើង​វិញ​នូវ​ពង្រាងច្បាប់​ទូរគមនាគមន៍​និង​ពង្រាងច្បាប់​រលកអាកាស​វិទ្យុ​ជូន​ទីស្តីការគណៈរដ្ឋមន្ត្រី​សម្រាប់ធ្វើ​ការពិចារណា​និង​អនុម័ត។ គោលនយោបាយ​រលកអាកាស​ធំ​ទូលាយ​ជាតិ (Broadband)ដែល​ត្រូវបាន​អភិវឌ្ឍ​ដោយមាន​ការគាំទ្រ​ពី​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​នឹងត្រូវ​ដាក់​ស្នើ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ទទួលបាន​ការយល់ព្រម​និង​ការអនុវត្ត​ជា​ផ្លូវការ។

ឯកឧត្តម​សង្ឃឹមថា សិក្ខាសាលា​ដ៏​មាន​សារសំខាន់​នេះ នឹង​ផ្តល់ឱកាស​ដ៏​ល្អប្រសើរ​សម្រាប់​អ្នករៀបចំ​គោលនយោបាយ​និង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​នៃ​បណ្តា​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដើម្បី​ផ្លាស់ប្តូរ​យោបល់​គ្នា និង​ចែករំលែក​បទពិសោធន៍​នៃ​ការអនុវត្តន៍​ពីគ្នា​ទៅវិញទៅមក​សម្តៅ​ធ្វើ​ឲ្យ​ប្រសើរឡើង​ការកសាង​សមត្ថភាព​នៃ​បញ្ញត្តិ​ករ​ទូរគមនាគមន៍ នៃ​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា៕



​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨​

​​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

| ថ្ងៃ ព្រហស្បតី៏ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 3755

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥