សមាគមប្រតិបត្តិករទូរគមនាគមន៍កម្ពុជានឹងត្រូវបានបង្កើតឡើង

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ឯកឧត្តម ប្រាក់ សុខុន បាន​ថ្លែង​នៅក្នុង​ឱកាស​នៃ​ពិធី​ប្រកាស​ប្រគល់​ភារកិច្ច​ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តកោះកុង​កាលពី​ព្រឹក​ថ្ងៃទី២៣ ធ្នូ ឆ្នាំ២០១៣ថា សមាគម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​នឹង​ត្រូវបាន​បង្កើតឡើង​ក្នុងពេលឆាប់ៗនេះ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នៅក្នុង​ឧស្សាហកម្ម​ទូរគមនាគមន៍​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយ​ភាពស្មោះត្រង់។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា ការបង្កើត​សមាគម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា (ATC)ត្រូវបាន​យល់ព្រម​ជាគោលការណ៍​រួចហើយ​នៅក្នុង​កិច្ចប្រជុំ​មួយ​រវាង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទូរស័ព្ទ​ចល័ត​និង​អចល័ត​ទាំង៩ និង​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​កាលពី​ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងថា បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ត្រួតពិនិត្យ​ពី​ស្ថានការណ៍​របស់​ឧស្សាហកម្ម​នេះ​និង​តម្លៃ​អប្បបរមា។ ឯកឧត្តម​បាន​បន្តទៀតថា ការពិភាក្សា​នឹងមាន​លទ្ធផល​ក្នុងការ​ស្វែងរក អ្វីដែល​យើង​នឹង​ផ្លាស់ប្តូរ​ក្នុងការ​ធ្វើ​ឲ្យ​ត្រូវ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​សម្រាប់​ការផ្តល់​ផលប្រយោជន៍​ដល់​អតិថិជន​ដែលជា​អ្នកប្រើប្រាស់។

សមាគម​ឯករាជ្យ​នេះ​ត្រូវបាន​ពណ៌នា​ថា ជាការ​ផ្តល់ សម្លេង​តែមួយ​សម្រាប់​ការពិភាក្សា​និង​ដើម្បី​កែលម្អ​ការពិភាក្សា​ជាមួយ​បញ្ញត្តិ​ករ​ទូរគមនាគមន៍​ក​ម្ពុ​ជា។ឯកឧត្តម​រដ្ឋមន្ត្រី​មានជំនឿថា ក្រោយពី​សមាគម​នេះ​នឹង​ត្រូវបាន​បង្កើតឡើង នោះ​តម្លៃ​នៃ​ការសន្ទនា​ទូរស័ព្ទ​នឹងមាន​ការធ្លាក់ចុះ​ជាង​មុន​ដែល​យើង​អាច​ទទួលយកបាន​ទាំងអស់គ្នា។

គួររម្លឹកថា ប្រកា​សលេខ២៣២របស់​អន្តរក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវបាន​និរាករណ៍​ដោយ​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣៕



​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​​

​​ឯកឧត្តម​​ អេ ​សុភា​ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​នីតិវិធី​ ​ការ​វាស់​ស្ទង់​ក​ម្រិ​ត​អក្ខរកម្ម​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​របស់​មន្ត្រី​រាជការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​

ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ដំណោះស្រាយ​នៃ​ភាព​ស្មុគ​ស្មាញ​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៅ​ក្នុង​យុគ​សម័យ​នៃ​ការ​តភ្ជាប់​

​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨​

​​ឯកឧត្ដម​អនុរដ្ឋលេខាធិការ​ អេ ​សុភា​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ ​និង​ពិនិត្យ​វាយ​តម្លៃ​ស្នើសុំ​តាំង​ស៊ប់​ជូន​មន្ត្រី​កម្មសិក្សា​ឆ្នាំ​២​០​១​៨

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​គណៈកម្មការ​ចង​ស​ម្ព័ន្ធ​មេត្រីភាព​ជាមួយ​កងពលតូច​ថ្មើរជើង​លេខ​៤​១​

| ថ្ងៃ ព្រហស្បតី៏ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 5943

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥