ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និ​យោ​ជិ​ក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍

នា​ព្រឹក​ថ្ងៃទី១៧ តុលា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​និ​យោ​ជិ​ក​គ្រប់លំដាប់​ថ្នាក់ក្រោម​ឱវាទ​ក្រសួង​សម្តៅ​ពង្រឹង​ការអនុវត្តន៍​ការងារ​ជំនាញ​ឲ្យ​មាន​ភាព​រីកចម្រើន​ទ្វេ​ឡើង​ថែមទៀត​ស្របតាម​ការវិវត្តន៍រ​បស់​សង្គមជាតិ​និង​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​តាម​មុខជំនាញរៀងៗខ្លួន ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ នីតិកាល​ទី៥នៃ​រដ្ឋសភា​ឆ្នាំ២០១៣ - ២០១។

បន្ទាប់ពី​ឯកឧត្តម លីវ គឹម​ហេង អគ្គនាយក​រដ្ឋបាល នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បានធ្វើ​របាយការណ៍​អំពី​ស្ថានភាព​មន្ត្រីរាជការ​និង​ការអនុវត្តន៍​ភារកិច្ច​តាម​ផ្នែកនីមួយៗរួចមក ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន មានប្រសាសន៍​បញ្ជាក់​ពី​បេសកកម្ម​ការងារ​ជា​ចំបង​របស់​ក្រសួង​ដោយ​ផ្តោតលើ​ផ្នែកសំខាន់ៗចំនួន២ គឺ​បម្រើ​សេវាកម្ម​ផ្នែក​ទូរគមនាគមន៍​និង​ការលើកកម្ពស់​វិស័យ​ប្រៃសណីយ៍។

ឯកឧត្តម​ប្រាក់ សុខុន មានប្រសាសន៍​លើកឡើង​ពី​ទិសដៅ ភារកិច្ចសំខាន់ៗមួយចំនួន​ក្នុងការ​ពង្រឹង​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ផ្នែក​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដោយ​ក្រសួង​បាននិងកំពុង​គ្រប់គ្រង​គម្រោង​ជា​អាទិភាព​មួយចំនួន​សម្តៅ​លើកកម្ពស់​ប្រសិទ្ធភាព គុណភាព ពង្រីក​សេវាកម្ម​ទូរគមនាគមន៍​ឲ្យ​ប្រសើរ​ជាង​មុន​ឆ្ពោះទៅ​ទីជនបទ​និង​ការធ្វើសមាហរណកម្ម​ក​ម្ពុ​ជា​នៅក្នុង​តំបន់។ ជាងនេះទៀត លើ​វិស័យ​ប្រៃសណីយ៍ ក្រសួង​បាន​ខិតខំ​ក្នុងការ​ធ្វើកំណែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ដើម្បី​បន្ត​ការអនុវត្តន៍​ទាំង​សេវាសាធារណៈ​និង​សេវាកម្ម​ពាណិជ្ជកម្ម​រហូតដល់​គ្រប់​ខេត្ត​និង​ទីប្រជុំជន។

ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និ​យោ​ជិ​ក ក្រោម​ឱវាទ​ទាំងអស់​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបទ​ការងារ​ឲ្យ​ប្រសើរឡើង​ជាង​មុន​ដោយ​បង្កើន​ស្មារតី​សាមគ្គីភាព​ផ្ទៃក្នុង​និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ការគោរពវិន័យ​ការងារ​និង​មាន​មនសិការ​ទទួលខុសត្រូវ​រាល់​ភារកិច្ច​ជំនាញ​សម្តៅ​បម្រើសេវា​កម្មវិស័យ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ឲ្យ​បាន​ទូលំទូលាយ​តាំងពី​ទីប្រជុំជន​រហូតដល់​តំបន់​ជនបទ ស្របតាម​ការវិវត្តន៍​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី៥៕



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​

ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

administrator | ថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 6231

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥