បណ្តាញសង្គមហ្វេសប៊ុកនឹងមិនត្រូវបានបិទទេ

ហ្វេ​ស​ប៊ុ​ក​ដែលជា​បណ្តាញ​សង្គម​សម្រាប់​ទំនាក់ទំនង​គ្នា​តាម​ប្រព័ន្ធ​អ៊ិន​ថឹ​ណិ​ត មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក កំពុង​តែមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង​នៅ​ជុំវិញ​ពិភពលោក ជាពិសេស​ក្នុង​ស្រទាប់​យុវវ័យ​ហើយ​ក្នុងនោះ​ក៏មាន​មនុស្ស​វ័យ​ចំណាស់​មួយចំនួនធំ​ក៏បាន​ចាប់អារម្មណ៍​និង​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​ក្នុងការ​ប្រាស្រ័យ​ទាក់ទង​គ្នា ព្រោះ​វា​ងាយស្រួល​ដល់​ពួកគេ​បង្ហោះ​និង​ទាញយក​នូវ​រូបភាព ព្រមទាំង​អធិប្បាយ​នៅលើ​ទំព័រ​របស់​ពួកគេ​ដើម្បី​ឲ្យ​ពិភព​ស្គាល់​និង​ដឹង​នូវ​អត្តសញ្ញាណ​ឬក៏​ដំណឹង​គ្រប់បែបយ៉ាង​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​ផងដែរ តាមរយៈ​ការប្រើប្រាស់​កុំព្យូទ័រ ឬ​ទូរស័ព្ទ​ទំនើប​ដោយ​គ្រាន់តែ​ភ្ជាប់​ប្រព័ន្ធ​អ៊ិន​ថឹ​ណិ​ត​ជាការ​ស្រេច។

បើទោះបីជា​បណ្តាញ​នេះ មាន​ប្រជាប្រិយភាព​មែន ប៉ុន្តែ​កន្លងមក​យើង​សង្កេតឃើញថា មាន​បុគ្គល​មួយចំនួន​បាននិងកំពុង​ប្រើប្រាស់​បណ្តាញ​នេះ ដើម្បី​រិះគន់ មាក់ងាយ វាយប្រហារ និង​ជេរប្រទេច​គ្នា​យ៉ាង​អស្ស​រស​ដែល​មិនអាច​ទទួលយកបាន ក្នុងនាម​យើង​សុទ្ធតែជា​ជាតិខ្មែរ​តែមួយ ។ ទង្វើ​បែបនេះ​ប​ក៏បាន​បង្ហាញ​ក្តី​ព្រួយបារម្ភ​ដល់​អ្នក​ដែល​ប្រើប្រាស់​បណ្តាញ​នេះ​ថា ថ្ងៃ​ណាមួយ​រាជរដ្ឋាភិបាល​នឹង​បិទ​វា​ជាមិនខាន។

ថ្លែង​នៅក្នុង​ឱកាស​នៃ​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និ​យោ​ជិ​ក​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី១៧ តុលា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង ឯកឧត្តម​រដ្ឋមន្ត្រី​ប្រាក់ សុខុន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី៥នេះ នឹង​គ្មាន​គម្រោង​ណាមួយ​ដើម្បី​បិទ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទេ ព្រោះ​ប្រទេស​យើង​កំពុងតែ​អនុវត្ត​នូវ​របប​ប្រជាធិបតេយ្យ​សេរី ព​ហប​ក្ស ដូច្នេះ​រាល់​ការរិះគន់​ស្ថាបនា​ត្រូវបាន​ស្វាគមន៍ ហើយ​កុំ​បារម្ភ​អ្វី។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ប៉ុ​ន្ត​មាន​បុគ្គល​មួយចំនួន​តូច​បានធ្វើ​ការរិះគន់​និង​មាក់ងាយ​ដល់​ព្រះកិត្តិនាម អង្គ​ព្រះមហាក្សត្រ​យ៉ាងធ្ងន់ធ្ងរ​មិនអាច​ទទួលយកបាន និង​បាន​រំលោភ​រដ្ឋធម្មនុញ្ញ​ក្នុង​មាត្រា​ទី បាន​ចែងថា ព្រះមហាក្សត្រ​មិនត្រូវ​បាន​រំលោភបំពាន​ឡើយ ដូច្នេះ​រាល់​ការរិះគន់​និង​មាក់ងាយ ដែល​ប៉ះពាល់​ដល់​ព្រះមហាក្សត្រ​ត្រូវតែ​ប​ញ្ឃ​ប់​និង​កុំ​ប្រព្រឹត្ត​ជា​បន្តទៀត ដើម្បី​ចៀសវាង​ការប្រឈមមុខ​នឹង​ផ្លូវច្បាប់៕



​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​​

​​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការងារ​បច្ចេកទេស​ដើម្បី​ជំរុញ​ការ​ធ្វើ​ទំនើបកម្ម​ការ​ចុះឈ្មោះ​ ​គេហទំព័រ​ .k​h​ ​និង​ការ​គ្រប់គ្រង​អាសយដ្ឋាន​អេឡិ​ក​ត្រូនិ​ក​ ​និង​ប្រព័ន្ធ​លេខ​ស្វ័យប្រវត្តិកម្ម​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)​

​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ទទួល​ប័ណ្ណសរសើរ​ពី​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​(​គ​.​ជ​.​ប​.​ជ​)

កិច្ចប្រជុំ​ពិភាក្សា​គិតគូរ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​អំពី​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​ថ្មីៗ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​

​កិច្ចប្រជុំ​ពិភាក្សា​គិតគូរ​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​អំពី​ចំណេះ​ដឹង​ ​និង​ព័ត៌មាន​ថ្មីៗ​ដល់​ថ្នាក់​ដឹកនាំ​ ​មន្ទីរប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត

កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​​

​កិច្ចប្រជុំ​ពិភាក្សា​អំពី​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​អាទិភាព​ក្នុង​វិ​ស័យ​ទូរគមនាគមន៍​

​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សំណើ​សុំ​ពិនិត្យ​ ​និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង​ផែនការ​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​តភ្ជាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​នៃ​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ​២​០​២​០​-​២​០​៣​០​

| ថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 6285

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥