ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព​និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង

ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វគ្គ​បណ្តុះបណ្តាល​ស្តីពី កត្តា​ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​បាន​ប្រារព្ធ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៣០ តុលា ឆ្នាំ២០១៣ នៅ​ទីស្តីការក្រសួង ក្រោម​អធិបតីភាព​ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍។

ឯកឧត្តម​លីវ គឹម​ហេង អគ្គនាយក​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​លោក​គង់ សុវណ្ណ តំណាង​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សកល​ប្រចាំ​កម្ពុជា បាន​គូសបញ្ជាក់ថា តាម​របាយការណ៍​សក​ល​ឆ្នាំ២០១៣ មាន​មនុស្ស​ប្រមាណ១លាន២សែន៤ម៊ឺ​ន​នាក់​បាន​បន្ត​ស្លាប់​និង​ពី២០ ទៅ៥០លាន​នាក់​ផ្សេងទៀត​រងរបួស​នៅលើ​ដងផ្លូវ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ។ មានន័យថា ជា​មធ្យម​មនុស្ស​ប្រមាណ៣ពាន់​នាក់​លើ​ពិភពលោក​បាន​ស្លាប់​ជា​រៀងរាល់ថ្ងៃ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍។ ទំហំ​នៃ​ការប៉ះពាល់​គ្រោះថ្នាក់​ចរាចរណ៍​បានធ្វើ​ឲ្យ​ប្រទេស​ដែលមាន​ចំណូល​ទាប​និង​មធ្យម​ខាតបង់​ថវិកា​សរុប​ច្រើនជាង១០០ពាន់​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ អត្រា​មរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ធៀប​នឹង​ប្រជាជន១០០ពាន់​នាក់​មាន​រហូតដល់​ជាង២០នាក់ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​មាន​ត្រឹមតែ​ជាង៨នាក់​ប៉ុណ្ណោះ។

លោកជំទាវ ដាំ ដា​រ៉ានី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា មានប្រសាសន៍ថា “ហាម​ហូប​គ្រឿង​ស្រវឹង​ក្នុងពេល​បើកបរ​ដើម្បី​កាត់បន្ថយ​ឲ្យ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែងតែ​កើតមានឡើងជារឿយៗនៅក្នុង​ប្រទេស​របស់​យើង។ វគ្គ​បណ្តុះបណ្តាល​រយៈពេល០២ថ្ងៃ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ពី​សារសំខាន់​នៃ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ជាពិសេស​ត្រូវ​ប្រកាន់​ច្បាប់​ខ្លួនឯង​និង​កុំ​បើកបរ​ដោយ​ឥ​ទ្ធ​ពល​នៃ​គ្រឿង​ស្រវឹង ហើយ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុងពេល​បញ្ជា​ទោចក្រយានយន្ត។ ការគោរព​ច្បាប់​ចរាចរណ៍ គឺជា​ការការពារ​អាយុ​ជិវិត​ខ្លួនឯង និង​អ្នកដទៃ។

ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា តាម​របាយការណ៍​ឆ្នាំ២០១២របស់​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ​នឹង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​កម្ពុជា បាន​ថយចុះ០២ឆ្នាំ​ចុង​ក្រោយនេះ ប៉ុន្តែ​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ស្របគ្នា​នឹង​និន្នាការ​កើនឡើង​នៃ​អ្នកស្លាប់​លក្ខណៈ​ជា​សមូហភាព​ដែល​បង្កឡើង​ដោយសារ​ការបើកបរ​ក្នុង​ល្បឿន​ហួសកំណត់​និង​ការបើកបរ​ក្រោម​ឥ​ទ្ធ​ពល​គ្រឿង​ស្រវឹង​ជាដើម។ របាយការណ៍​បានលើកឡើង​ផងដែរ​ថា ចំនួន​អ្នករងគ្រោះ​មាន ចំនួន១៥៦១៥នាក់ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន១៩៦៦នាក់​និង​អ្នករងរបួស​ធ្ងន់​ចំនួន១៥នាក់​ក្នុង​មួយថ្ងៃ។

ឯកឧត្តម​រដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍​ទៀតថា វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្សព្វផ្សាយ​ការយល់ដឹង​ពី​សុវត្ថិភាព​ចរាចរណ៍​ជូន​មន្ត្រីរាជការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជាពិសេស យុវជន​ក្រសួង​ដោយ​ផ្តោតលើ​កត្តា​ហានិភ័យ​ចំនួន០២គឺ ការមិន​ពាក់មួក​សុវត្ថិភាព និង​ការបើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង៕

 



​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ប្រកាស​ ​ស្តីពី​ ​ការ​ផ្តល់​ការអនុញ្ញាត​ធ្វើអាជីវកម្ម​បម្រើ​សេវា​ប្រៃសណីយ៍​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)​

​​ឯកឧត្តម​រដ្ឋលេខាធិការ​ ខា​យ​ ​ឃុន​ហេង​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ​លើក​ទី​១​ ​ឆ្នាំ​២​០​២​០​ ​តាមរយៈ​សន្និសីទ​វីដេអូ​(​Video Conference​)

​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​អន្តរ​ក្រសួង​ ​ដើម្បី​ត្រួតពិនិត្យ​ការ​គ្រប់គ្រង​ស៊ីម​កាត​របស់​ប្រតិបត្តិ​ករ​ទូរសព្ទ​ចល័ត​

​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​​

​​កិច្ចប្រជុំ​ពេញអង្គ​នៃ​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​សហភាព​ប្រៃសណីយ៍​អាស៊ី​ប៉ាស៊ីហ្វិក​(​A​P​P​U) ​តាមរយៈ​អន​ឡា​ញ​

​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​​

​​កិច្ចប្រជុំ​ក្រុម​ការងារ​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​វិ​ស័យ​ប្រៃសណីយ៍​

administrator | ថ្ងៃ ពុធ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 7236

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥