ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​សំណេះ​សំណាល​ជា​មួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៣

នៅទីស្តី​ការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១៣ ឯកឧត្តម ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​មន្រ្តី​រាជការ​ក្រោម​ឱវាទ​ក្រសួង​សំដៅ​ព្រឹង​ការ​អនុវត្តន៍​ការងារ​ជំនាញ​ឱ្យ​មាន​ភាព រីក​ចម្រើន​ទ្វេរ​ឡើង​ថែម​ទៀត​ស្រប​តាម​ការ​អភិវត្តន៍​របស់​សង្គម​ជាតិ។

            បន្ទាប់​ពី​ឯកឧត្តម លីវ គឹមហេង អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​មន្រ្តីរាជការ និងការ​អនុវត្តភារ​កិច្ច​តាម​ផ្នែក​នីមួយៗ​រួចមក ឯកឧត្តម ប្រាប់ សុខុន មាន​ប្រសាសន៍​បញ្ជាក់​ពី​បេសកកម្ម​ការងារ​ជា​ចំបង​របស់​ក្រសួង ដោយ​ផ្តោត​លើ​ផ្នែក​សំខាន់ៗ​ចំនួន ០២គឺ៖ បម្រើ​សេវា​ផ្នែក​ទូរគមនាគមន៍ និង​ការ​លើក​កំពស់​វិស័យ​ប្រៃសណីយ៍។

            ឯកឧត្តម ប្រាក់ សុខុន មាន​ប្រសាសន៍​លើក​ឡើង​ពី​ដំណើរការ និងការ​ប្រព្រឹត្តិ​ទៅ​របស់​ក្រសួង ក៏​ដូច​ជា​ទិសដៅ​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​ពង្រឹង និងអភិវឌ្ឍន៍​ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ផ្នែង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដោយ​ក្រសួង​បាន និង​កំពុង​គ្រប់​គ្រង​គម្រោង​ជា​អាទិភាព​មួយ​ចំនួន​សំដៅ​លើក​កំពស់​ប្រសិទ្ធិភាព គុណភាព ព្រឺក​សេវាកម្ម​ទូរគមនាគមន៍​ឱ្យ​ប្រសើរ​ជាង​មុន ឆ្ពោះទៅទីជនបទ និង​ការ​ធ្វើ​សមាហរណ​កម្ម​កម្ពុជា​នៅ​ក្នុង​តំបន់។ ជាង​នេះ​ទៀត​លើវិស័យ​ប្រៃសណីយ៍ ក្រសួង​បាន​ខិតខំ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​គ្រប់គ្រង ដើម្បី​បន្តការ​អភិវឌ្ឍ​ទាំង​សេវាសាធារណៈ​ទាំង​សេវាពាណិជ្ជកម្ម​រហូត​ដល់​គ្រប់​ខេត្ត និងទីប្រជុំជន។

            ឯកឧត្តម​រដ្ឋ​មន្រ្តី​បាន​ផ្តាំផ្ញើរ​ដល់​ថ្នាក់​ដឹកនាំ មន្រ្តី​រាជការ ក្រោម​ឱវាទ​ត្រូវ​ផ្លាស់​ប្តូរ ឥរិយាបទ​ការងារ​ឱ្យ​ប្រសើរ​ជាង​មុន​ដោយ​ត្រូវ​បង្កើន​ស្មារតី​សាមគ្គី​ភាព​ផ្ទៃក្នុង និង​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​ការ​គោរព​វិន័យ​ការងារ និង​មាន​មន​សិកា​ទទួល​ខុស​ត្រូវ​រាល់​ភារកិច្ច​ជំនាញ​សំដៅ​បម្រើ​សេវាកម្ម​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ឱ្យ​បាន​ទូ​លំ​ទូលាយ​តាំង​ពី​ទី​ប្រជុំជន​រហូត​ដល់​តំបន់​ជនបទ​ស្រប​តាម​ការ​វិវត្ត​រីក​ចម្រើន​ផ្នែក​បច្ចេកគមនាគមន៍ និង​ស្រប​តាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៣​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិទី៥។



​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​Ma​s​a​h​i​ro ​M​I​KAM​I​ ​ឯកអគ្គរាជទូត​ជប៉ុន​ ​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​ ​និង​ពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​Wan​g​ ​W​e​n​t​i​an​ ​ឯកអគ្គរដ្ឋទូត​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​​

​​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​M​i​c​h​a​e​l​ ​Tan​ ​ឯកអគ្គរដ្ឋទូត​សិង្ហបុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​តំណាង​ក្រុមហ៊ុន​ Ro​h​d​e​&Sc​h​war​z​

ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​​

​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ ​W​. ​P​a​trick​ ​M​ur​p​h​y​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ ​ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

administrator | ថ្ងៃ អាទិត្យ ទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៤

ចំនួនអ្នកអាន 6642

បណ្ណាល័យព័ត៌មាន
អំពីមន្ទីរខេត្តកោះកុង

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកណ្តាល

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តបន្ទាយមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តកំពង់ធំ 

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥

អំពីមន្ទីរខេត្តឧត្តរមានជ័យ

ថ្ងៃ សុក្រ ទី ១០ ខែ កក្កដា ឆ្នាំ ២០១៥