ឯកឧត្តម​ ត្រាំ​ អុីវតឹក ​បាន​អញ្ជើញ​ចូល​រួម​កម្ម​វិធី​វេទិកា​ស្តី​ពី ​“3rd​ Asia​ Pacific​ Submarine​ Networks​​ Forum​” នៅទីក្រុងហាងចូវ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​

ទីក្រុងហាងចូវ៖ ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាងចូវ​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ឯកឧត្តម​ ត្រាំ​ អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ និង​គណៈ​ប្រតិភូ ​បាន​អញ្ជើញ​ចូល​រួម​កម្ម​វិធី​វេទិកា​ស្តី​ពី ​“3rd​ Asia​ Pacific​ Submarine​ Networks​ Forum​”​។ ​កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន ​Huawei​ Technologies ​និង​ Huawei ​Marine ​Networks​ ដោយ​ផ្តោត​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​ត​ភ្ជាប់​ លទ្ធភាព​ក្នុង​ការ​វិនិយោគ ​ការ​គ្រប់​គ្រង​ និង​ការ​ការ​ពារ​បណ្តាញ​ខ្សែ​កាប​អុប​ទិក​ក្រោម​បាត​សមុទ្រ​ ជម្រុញ​អ៊ី​ន​ធឺ​ណិត​អោយ​មាន​ល្បឿន​លឿន​ ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​សេវា​កម្ម​អ៊ីន​ធឺណិត​ជុំវិញ​ពិភព​លោក​ ដែល​កំពុង​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ​។ ​ឯកឧត្តម​រដ្ឋ​មន្ត្រី​ និង​ គណៈ​ប្រតិភូ ​ក៏​បាន​អញ្ជើញ​ទស្សនា​ និង​ស្វែង​យល់​អំពី​ប្រព័ន្ធ​ E-Government ​Cloud ​នៅ ​E-Government​ Cloud​ and ​Data​ Center​ ទីក្រុង​ចាស៊ីង​ ផង​ដែរ​។​










 

ឯកឧត្ដម​រដ្ឋ​មន្ត្រី​ ត្រាំ​ អុីវតឹក បាន​អនុញ្ញាត​ឱ្យ​ឯក​ឧត្ដម​ William ​A. Heidt ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​​

ឯកឧត្ដមរដ្ឋ​មន្ត្រី​​ ត្រាំ​ អុីវតឹក​ បាន​អនុញ្ញាត​ឱ្យប្រតិភូ​ក្រុម​ហ៊ុន ​China​ Great​ Wall​ Industry ​Corporation​ (CGWIC)​ និងប្រតិភូ​ក្រុម​ហ៊ុន ​Royal​ Blue ​Skies ​ចូល​ជួប​សម្តែង​ការ​គួរសម​​ និង​ពិភាក្សា​ការងារ​

ឯកឧត្ដម​ ត្រាំ អុីវតឹក​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ដើម្បី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​នៃ​គណៈ​កម្មការ​នីតិកម្ម​រៀប​ចំគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍ ​និង​ព័ត៌​មាន​​

ឯកឧត្ដមរដ្ឋ​មន្ត្រី​ ត្រាំ អុីវតឹកអញ្ជើញ​ជា​អធិបតី​​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​មូល​និ​ធិ​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ការងារ​លើ​ការ​អនុម័ត​ទៅ​លើ​ផែន​ការ​សកម្មភាព​ឆ្នាំ​២០១៧​-​២០១៨​

piseth | ថ្ងៃ ពុធ ទី ១៨ ខែ តុលា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 411

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤