ឯកឧត្តម​ ខាយ​​ ឃុនហេង​ បានអញ្ជើញ​​ដឹក​នាំ​ប្រតិភូ​​ដើម្បី​​ចូល​​រួម​​ព្រឹត្តិការណ៍​​ពិព័រណ៍​អន្តរជាតិ​​អាហរ័ណ​​ និង​​នីហរ័ណ​​​នៃ​​ភូមិ​​ភាគ​​​​ខាង​​លិច​​របស់​ចិន ​“2017 ​Western​ China​ International​ Fair​ Import ​and ​Export​”​

ខេត្តស៊ីឈួន៖ នាពីថ្ងៃទី១៤ ដល់១៧ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តមខាយ​ឃុនហេង​  រដ្ឋ​លេខា​ធិការ​ ក្រសួង​​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បានអញ្ជើញ​​ដឹក​នាំ​ប្រតិភូ​​ដើម្បី​​ចូល​​រួម​​ព្រឹត្តិការណ៍​​ពិព័រណ៍​អន្តរជាតិ​​អាហរ័ណ​​ និង​​នីហរ័ណ​​​នៃ​​ភូមិ​​ភាគ​​​​ខាង​​លិច​​របស់​ចិន ​“2017 ​Western​ China​ International​ Fair​ Import ​and ​Export​”​ ដែល​បាន​រៀប​ចំ​ឡើង​ដោយ​សភា​ពិព័រណ៍​​ពាណិជ្ជកម្ម​​អន្តរជាតិ​ចិន​ និង​គណៈ​កម្មា​ធិការ​រៀប​ចំ​ពិព័រណ៍​អន្តរជាតិ​ចិន​​ភាគ​ខាង​លិច ​នៅ​​ទី​ក្រុង​​ឈិន​ឌូ ​ខេត្ត​ស៊ីឈួន​​ សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​។



ប្រតិភូកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម​​ Liu Jie​ អភិបាល​រង​​នៃ​​រដ្ឋា​ភិបាល​​ប្រជាជន​​ខេត្ត​ស៊ី​ឈួន​ អនុប្រធាន​​ក្រុម​ប្រឹក្សា​​នយោបាយ​​ប្រជាជន​​ចិន​​ខេត្ត​​​ស៊ី​ឈួន​ និង​​ជា​នាយក​រង​​នៃ​​គណៈ​កម្មការ​សេដ្ឋ​កិច្ច​ ​និង​​ព័ត៌​មាន​​ខេត្ត​ស៊ី​ឈួន​។ នៅ​​ក្នុង​​ជំនួប​នោះ ​ឯកឧត្តម​​ Liu Jie​ បាន​​ថ្លែង​អំណរ​គុណ​​ចំពោះ​​ប្រតិភូ​ក្រសួង​ដែល​បាន​​ចូល​រួម​​ព្រឹត្តិការណ៍​​តាំង​ពិព័រណ៍​​លើក​ទី២​ នៅ​ខេត្ត​ស៊ី​ឈួន​នា​ពេល​​នោះ ​​ហើយ​​ឯកឧត្តម​ ក៏​បាន​ជម្រាប​ជូន​ប្រតិភូ​កម្ពុជា​​ ពី​​ភូមិ​សាស្រ្ត​​នៃ​​ខេត្ត​​ស៊ី​ឈួន​ និង​​សារៈ​សំខាន់​​នៃ​​ការ​រៀប​ចំ​​តាំង​ពិព័ណ៍​​នោះ ​ព្រម​ទាំង​បាន​លើក​ឡើង​ផង​ដែរ​អំពី​ទំនាក់​ទំនង​ល្អ​​រវាង​​ចិន​ ​​និង​កម្ពុជា​។



ជាការឆ្លើយតប ឯកឧត្តម​ ខាយ​ ឃុនហេង​ ប្រធាន​ប្រតិភូ​កម្ពុជា​ បាន​​ថ្លែង​​អំណរ​គុណ​​ដល់​គណៈ​កម្មា​ធិការ​​រៀប​ចំ​ពិព័រណ៍​អន្តរជាតិ​ចិន​ភាគ​ខាង​លិច​ ដែល​បាន​អញ្ជើញ​ភាគី​ក្រសួង​ប្រៃ​សណីយ៍ ​និង​​ទូរ​គមនាគមន៍​កម្ពុជា​ចូល​រួម​។ ​ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​បាន​​លើក​ឡើង​អំពី​ចំណាប់​អារម្មណ៍​របស់​ឯកឧត្តម​ ចំពោះ​ភាព​ស្រស់​ស្អាត​​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ​នៃ​ទីក្រុង​ឈិន​ឌូ ​និង​​បាន​​លើក​​ឡើង​​អំពី​ចំណង​មិត្តភាព​​យូរ​​អង្វែង​​របស់​កម្ពុជា​ និងចិន​ ជា​ពិសេស​ទាក់ទង​ទៅ​នឹង​​គោល​នយោបាយ​​និង​​យុទ្ធសាស្ត្រ ​ខ្សែ​ក្រវាត់​មួយ ​ផ្លូវ​មួយ ​(One​ Belt​ One​ Road )​ របស់​​ចិន​​ដែល​​ប្រទេស​កម្ពុជា​​មាន​ជំហរ​​ចូល​​រួម​​សហការ​​អនុវត្ត​​ដោយ​ក្តី​ពេញ​ចិត្ត​​ដើម្បី​​ផល​ប្រយោជន៍​​ទាំង​អស់​គ្នា។​ ទន្ទឹម​នេះ ​ឯក​ឧត្តម​រដ្ឋ​លេខា​ធិការ​ក៏​បាន​​ស្នើ​ឲ្យ​​ភាគី​ចិន​ ជា​ពិសេស​ ខេត្ត​​ស៊ី​ឈួន​ ជំរុញ​​ការ​វិនិយោគ​ឲ្យ​បាន​កាន់តែ​ច្រើន​មក​កម្ពុជា​ ជំរុញ​ការ​ផ្លាស់​ប្តូរ​ទេសចរ​ណ៍​ និង​វប្បធម៌​ ព្រម​​ទាំង​​ការ​ផ្ទេរ​​បច្ចេក​វិទ្យា​​​មក​កម្ពុជា​ផង​ដែរ​។

ប្រតិភូបានចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យាថ្មីៗ ដូចជាឧបករណ៍​​បច្ចេក​វិទ្យា​​គមនាគមន៍ ​និង​​​ព័ត៌មាន​  Robots ​បច្ចេកវិទ្យា​ 5G ​និង ​Internet​ of​ Things​​ ព្រម​ទាំង​សម្ភារៈ​ឧបករណ៍​ប្រើ​ប្រាស់​នានា​ បាន​ស្តាប់​និង​ទស្សនា​បទ​បង្ហាញ​ពាណិជ្ជកម្ម​នានា​ ដែល​បង្ហាញ​អំពី​ទស្សនៈ​ សមិទ្ធផល​ និង​​ផលិត​ផល​​​ថ្មីៗ​ ព្រម​ទាំង​បាន​ទៅ​ទស្សនា​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​របស់​ក្រុមហ៊ុន​ Huawei​ ក្រុង​ឈិនឌូ ​ដែល​នៅ​ទី​នោះ ​ក្រុមហ៊ុន ​Huawei​ បាន​បង្ហាញ​ពី​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន ​ដូចជា​ Storages Transmissions ​Video​ Surveillance​ Cloud Data Center​ និង​ 5G​ជាដើម៕​












 

​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ពាក់​ព័ន្ធ​​ការ​ងារ​អន្តរ​ក្រសួង​រៀប​​ចំ​ផែន​ការ​យុទ្ធ​​សាស្ត្រ​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​ទី​៤​

កិច្ច​ប្រជុំ​អនុ​គណៈ​កម្មការ​ជំនាញ​ និង​លេខា​ធិការដ្ឋាន​ចំណុះ​គណៈ​កម្មការ​អន្តរ​ក្រសួង​

កម្មវិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រណៈ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អគ្គនាយក​ដ្ឋាន​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ជាមួយ​ក្រុមហ៊ុន​ LoDiCS​ Co​., Ltd​

កិច្ច​ពិ​ភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍន​ភាព​ការងារ​ និង​មុខ​ងារ​របស់​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ និង​ប្រៃ​សណីយ៍​កម្ពុជា​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ តុលា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 105

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤