ឯកឧត្ដម ត្រាំ អុីវតឹក ​អញ្ចើញ​ជួប​សំណេះ​សំណាល​ សួរ​សុខទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ នៅស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដម​មាន​ជ័យ​

ឧត្ដម​មាន​ជ័យ៖ រសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៤១​ ឯកឧត្ដម​ ត្រាំ ​អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​ប្រតិភូ​ក្រសួង​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ និង​តំណាង​សប្បុរស​ជន​ ជួប​សំណេះ​សំណាល​ សួរ​សុខ​ទុក្ខ​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​នៅ​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​ ដែល​កំពុង​ឈរ​ជើង​ប្រចាំ​ការ​នៅ​ស្រុក​អន្លង់​វែង​ ខេត្ត​ឧត្ដម​មាន​ជ័យ​។ ដោយ​បាន​នាំ​មក​ជូន​នូវ​សម្ភារៈ​ ឧបករណ៍​ប្រើ​ប្រាស់ ​រួម​ជា​មួយ​ថវិការ​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំ​បាច់​របស់​បង​ប្អូន​កង​ទ័ព​ដែល​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ទៅ​បំពេញ​ភារកិច្ច​ ឈរ​ជើង​ប្រចាំ​ការ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-ឡាវ​ នៅ​តំបន់​អូរ​អាឡៃ ​និង​អូរ​តាង៉ាវ​ ក្នុង​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​។

ឯកឧត្ដម​ ត្រាំ ​អុីវតឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

នាឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ផ្ដាំ​ផ្ញើសារ​សួរ​សុខ​ទុក​ដល់​បង​ប្អូន​កង​ទ័ព​ដែល​កំពុង​ឈរ​ជើង​ប្រចាំការ​នៅ​តំបន់​ព្រំដែន​កម្ពុជា​-ឡាវ​ តំបន់​អូរ​អាឡៃ ​និង​អូរ​តាង៉ាវ​ ក្នុង​ស្រុក​សៀម​ប៉ាង​ ខេត្ត​ស្ទឹង​ត្រែង​។ ​ឯកឧត្ដម​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ផង​ដែរ​ថា «ដោយ​សារ​តែ​បញ្ហា​អាកាស​ធាតុ ​ហេតុនេះ​ប្រតិភូ​ក្រសួង​មិន​អាច​នឹង​ទៅ​ដល់​សមរ​ភូមិ​មុខ​ដោយ​ផ្ទាល់​បាន​ទេ ​ក៏​ប៉ុន្តែ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​ដែល​បាន​មក​កាន់​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៤១​​នេះ ​​ ក៏​ដូចជា​ប្រជាពល​រដ្ឋ​ទូ​ទាំង​ប្រទេស​នៅ​តែ​ដឹង​គុណ ​សូម​សម្ដែង​នូវ​សេចក្ដី​នឹក​រលឹក​ និង​គាំ​ទ្រ​នូវ​វីរ​ភាព​ដ៏​អង់​អាច​ក្លា​ហាន​ ការ​លះបង់​ដ៏​ធំ​ធេង​ឧត្តុង​ឧត្តម​របស់​នាយ​ទាហាន ​នាយ​ទាហាន​រង​ ពល​ទាហាន​ទាំង​អស់​ ដែល​ទទួល​ភារ​កិច្ច​ការ​ពារ​បូរណ​ភាព​ទឹក​ដី ​អធិប​តេយ្យ​ភាព​ជាតិ ​សុខ​សន្តិភាព​ចំពោះ​មាតុ​ភូមិ​ដើម្បី​យើង​ទាំង​អស់​គ្នា​បាន​រស់​នៅ​ប្រកប​ដោយ​សេចក្តី​សុខ​។​ ត្រង់​នេះ​ហើយ​ដែល​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ប្តេជ្ញា​ជា​ដាច់​ខាត​ជាមួយ​សមរភូមិមុខ ការពារសុខសន្តិភាព​ ដែល​យើង​រក​បាន​ដោយ​កម្រ​ដោយ​ការ​ពលី ​ហើយ​សន្តិភាព​នេះ​គ្មាន​ដាក់​លក់​នៅ​ទីផ្សារ​នោះ​ទេ ​គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃ​របស់​ សម្តេច​តេជា ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី ​ ដូចនេះ​យើង​ទាំង​អស់​គ្នា​ប្តេជ្ញា​មិន​ឲ្យ​ជន​ណា ​ក្រុម​ណា​មក​ញុះ​ញង់​ ឬ​បំផ្លិច​បំផ្លាញ​បាន​ជា​ដាច់​ខាត»។​






























 

ឯកឧត្តមរដ្ឋ​មន្ត្រី​ ត្រាំ ​អុីវតឹក​ អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ស្តីពី​ “ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​កម្ពុជា​”​ ​នៅសណ្ឋាគារ​កាំ​បូ​​ឌី​​យ៉ា​ណា​

ឯកឧត្ដមរដ្ឋមន្ត្រី ​ត្រាំ អុីវតឹក​ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ អញ្ជើញ​ចូល​រួម​ “វេទិកា​បណ្តាញ​ខ្សែ​កាប្លិ៍បាត​សមុទ្រ​អាស៊ី​ប៉ាស៊ី​ហ្វិក​លើក​ទី​៣​” នៅ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​​

ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក និង​លោក​ជំទាវ​ ដង្ហែ​អង្គ​កឋិន​ទាន​ទៅ​វត្ត​វិហារ​បិទ​មាស​ ស្ថិត​នៅ​ភូមិ​ជី​ពូក​ ឃុំ​ក្បាល​ទឹក​ ស្រុក​ទឹក​ផុស ខេត្ត​កំពង់​ឆ្នាំង​​

ឯកឧត្ដម ត្រាំ អុីវតឹក​ អញ្ជើញ​​ដឹក​នាំកិច្ច​ប្រជុំ​ពិភាក្សា​ និង​តាម​ដាន​អំពី​ការ​ងារ​រៀប​ចំ​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ទូរ​គមនាគមន៍​និង​ព័ត៌មាន​វិទ្យា​អាស៊ាន​លើក​ទី​១៧​​

piseth | ថ្ងៃ ច័ន្ទ ទី ០២ ខែ តុលា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 138

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤