សិក្ខា​សាលា​ស្ដីពី​ “ការ​កសាង​សមត្ថភាព​លើ​ការ​រៀប​ចំ​ផែន​ការ​មេ​រដ្ឋា​ភិបាល​អេឡិក​ត្រូ​និក​”​

ខេត្ត​ព្រះ​សីហនុ៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរ​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ខេត្ត​ព្រះ​សីហនុ ​សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​បច្ចេក​វិទ្យា​គមនាគមន៍​ និងព័ត៌មាន​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​រៀប​ចំ​សិក្ខា​សាលា​ស្ដីពី​ “ការ​កសាង​សមត្ថភាព​លើ​ការ​រៀប​​ចំ​ផែន​ការ​មេ​រដ្ឋា​ភិបាល​អេឡិក​ត្រូ​និក​”​ ជូន​ដល់​មន្រ្តី​គ្រប់​គ្រង​ការ​ងារ​ផ្តល់​សេវា​សាធារណៈ​មក​ពី​បណ្តា​មន្ទីរ​ អង្គភាព​ ស្ថាប័ន​នានា​នៅ​ក្នុង​ខេត្ត​។ ​



សិក្ខាសាលាមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ​ដោយ​មាន​សិក្ខា​កាម​ចូល​រួម​សរុប​ចំនួន​ ៦០​នាក់​។ ​គោល​បំណង​នៃ​សិក្ខា​សាលា​ គឺ​ដើម្បី​ផ្តល់​ចំណេះ​ដឹង​សំខាន់​ៗ​ដូច​ជា ​មូលដ្ឋាន​គ្រឹះ​នៃ​រដ្ឋា​ភិបាល​អេឡិក​ត្រូនិក​ និន្នា​ការ​នៃ​ការ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ សេវា​បឋម​រដ្ឋា​ភិបាល​អេឡិក​ត្រូនិក​ដែល​ផ្តល់​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ និង​ផ្តល់​ឱកាស​ដល់​សិក្ខាកាម​ក្នុង​ការ​ចូល​រួម​រៀប​ចំផែន​ការ​សកម្មភាព​ទំនើប​កម្ម​គេហទំព័រ​របស់​រដ្ឋបាល​ក្នុង​ខេត្ត​ព្រះសីហនុ​៕​








 

សិក្ខា​សាលា​ផ្សព្វផ្សាយ ច្បាប់ អនុក្រិត្យ និង​លិខិត​​បទ​​ដ្ឋាន​​គតិ​យុត្តិ​នានា​

សន្និបាត​បូក​សរុប​លទ្ធ​ផល​ការ​ងារ​សមាគម​បុគ្គលិក​មន្រ្តី​រាជកា​រ​​

មន្ទីរ​ប្រៃសនីយ៍​ និង​ទូរគមនាគមន៍​ បាន​បើក​ប្រជុំ​ពិភាក្សា​ការងារ​​ និងណែនាំ​ លើ​ការ​អភិវឌ្ឍន៍​ហេដ្ឋារ​ចនា​សម្ព័ន្ធនានា​

មន្ទីរ ប ទ ខេត្តព្រះសីហនុ រៀបចំប្រជុំបូកសរុបលទ្ធផលការងារវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រចាំឆ្នាំ២០១៦​

piseth | ថ្ងៃ ពុធ ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 972

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤