ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលាស្ដីពី “ការ​កំណត់​យន្ត​ការ​សម្រាប់​គ្រប់​គ្រង​ផែន​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌​មាន​”​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ អញ្ជើញ​ជា​អធិបតី​បើក​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អនុក្រឹត្យ​ស្ដី​ពី ​“ការ​កំណត់​យន្ត​ការ​សម្រាប់​គ្រប់​គ្រង​ផែន​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ ​និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​”។​

ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

អនុក្រឹត្យនេះមានគោលបំណងធានាការគ្រប់គ្រងនិងការអនុវត្តន៍​ផែន​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ដែល​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​ ការ​បែង​ចែក​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិ​នៃ​កា​រកសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ដែល​សរសេរ​កាត់​ថា ​“ក្រុម​ប្រឹក្សា​មូល​និធិ​ ស.អ​.​” ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ស័ក្កិ​សិទ្ធិ​ភាព​ តម្លា​ភាព ​និង​គណ​នេយ្យ​ភាព​។

អនុក្រឹត្យនេះ មានគោលដៅកំណត់អំពី៖
- យន្តការអនុវត្តមូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​
- ការ​ប្រមូលនិងការប្រើប្រាស់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវជ្រាវនិង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​
- លក្ខខណ្ឌនិងនីតិវិធីនៃការផ្ដល់មូលនិធិនៃការកសាងសមត្ថភាព និងការស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​
- លក្ខខណ្ឌ​និងនីតិវិធីនៃការទទូទាត់រវាងវិភាគទានមូមូលនិធិនៃការកសាងសមត្ថភាព និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ជាមួយ​នឹ​ង​គម្រោង​អនុវត្ត​ការ​កសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​
- ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃការប្រើប្រាស់មូលនិធិនៃការកសាង​សមត្ថភាព​ និង​ការ​ស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​និង​ព័ត៌មាន​៕​













 

ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​

សិក្ខាសាលាស្តីពី “Enhancing Capacity on Network and ICT Security for Government Officers”​

កិច្ចប្រជុំ“ក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃ​សណីយ៍អាស៊ីប៉ាស៊ីហ្វិក”២៥-២៩ ខែមិថុនា ឆ្នាំ២០១៨​

សិក្ខាសាលាស្តីពី “ការត្រួតពិនិត្យ និងប្រមូលធាតុចូលលើប្រព័ន្ធដែលត្រូវបំពាក់នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ​លំហរ​អាកាសក្នុងតំបន់ទន្លេមេគង្គ”​

piseth | ថ្ងៃ អង្គារ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 633

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤