​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​មន្រ្តី​រាជការ និង​បោះ​ឆ្នោត​ជ្រើស​រើសគណៈកម្មា​ធិការ​សមាគម​បុគ្គលិក​ថ្មី​​

ខេត្តប៉ៃលិន៖ ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរ​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍​ខេត្ត​ប៉ៃ​លិន​ បាន​រៀប​ចំ​ធ្វើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​សមាគម​បុគ្គលិក​មន្រ្តី​រាជការ​ និង​បោះ​ឆ្នោត​ជ្រើស​រើសគណៈកម្មា​ធិការ​សមាគម​បុគ្គលិក​ថ្មី​របស់​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ខេត្ត​ប៉ៃលិន​ សម្រាប់​អាណត្តិ​ទី៩​ ឆ្នាំ​២០១៨​-​២០១៩ ​ក្រោម​អធិបតីភាព​លោក​ស្រី​ កើត ​ស៊ី​ធាម ​ប្រធាន​មន្ទីរ​​ប្រៃ​​សណីយ៍​​ និង​​ទូរ​​គមនាគមន៍​ខេត្ត​ប៉ៃ​លិន​។​

ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសមាគមបុគ្គលិកថ្មីនេះ ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ ០៥​រូប ​និង​បុគ្គលិក​មន្ត្រី​រាជ​ការ​ចូល​រួម​បោះ​ឆ្នោត​ចំនួន ​២១​នាក់​។ ​ជា​លទ្ធផល​ក្រោយ​ការ​បោះ​ឆ្នោត​៖ ​
១.លោកស្រី​ សេង​ សុគន្ធា ជាប់ជាប្រធានសមាគម
២. លោក ញ៉ែម គឹមហេង ជាប់ជាលេខាធិការសមាគម
៣. លោកស្រី ហ៊ុំ ស្រីម៉ៅ ជាប់ជាហិរញ្ញឹកសមាគម៕








 

អំពីមន្ទីរខេត្តប៉ៃលិន​

piseth | ថ្ងៃ អង្គារ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 249

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤