ឯកឧត្ដម ត្រាំ អុីវតឹក​ អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​​ក្រសួង​ទៅ​ចូល​រួម​វេទិកា​ស្តី​ពី​ “ITU​ Telecom​ World​ 2017​” ​នៅ​​ទី​ក្រុង​ប៊ូ​សាន សាធារណ​រដ្ឋ​កូរ៉េ​​

រាជធានីភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម​ Houlin Zhao អគ្គ​លេខា​ធិការ​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ ​(ITU) ​ថ្ងៃ​ទី​២៣ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ នៅ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ ឯកឧត្តម ត្រាំ អុីវតឹក​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​​ក្រសួង​ ទៅ​ចូល​រួម​វេទិកា​ស្តី​ពី​ “ITU ​Telecom​ World​ 2017​”​ ដែល​នឹង​ប្រព្រឹត្តិទៅ​ចាប់​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​នៅ​ទី​ក្រុង​ប៊ូ​សាន​ សាធារណ​រដ្ឋ​កូរ៉េ​។​

ឯកឧត្តម ត្រាំ អុីវតឹក​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​

ព្រឹត្តិការណ៍ទូរគមនាគមន៍ពិភពលោក (ITU Telecom World) របស់​សហភាព​ទូរ​គមនាគមន៍​អន្តរជាតិ​ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ជា​វេទិកា​អន្តរជាតិ​មួយ​ប្រកប​ដោយ​អត្ថន័យ​ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រតិភូ​តំណាង​រដ្្ឋ​សមាជិក​ ITU​ អ្នក​រៀប​ចំ​គោល​នយោបាយ​ និយ័ត​ករ​ទូរ​គមនាគមន៍​ វិស័យ​ឯកជន​ និង​ដៃ​គូ​សន្ទនា​មក​ពី​ជុំវិញ​ពិភព​លោក​ ដើម្បី​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ ចែក​រំលែក​បទ​ពិ​សោធន៍​ ឧត្តមានុវត្ត​ក្នុង​ការ​គ្រប់​គ្រង​ និយ័តកម្ម​ និង​នវានុវត្ត​ដោយ​នាំ​មក​នូវ​គំនិត​វៃ​ឆ្លាត​ និង​បច្ចេក​វិទ្យា​ថ្មីៗ​សំដៅ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​បច្ចេក​វិទ្យា​ប្រកប​ដោយ​បរិយាប័ន្ន​ធ្វើ​ឱ្យ​ពិភព​លោក​កាន់​តែ​ប្រសើរ​ឡើង​។​ ទន្ទឹម​នឹង​នេះ​ដែរ​ក៏​មាន​ការ​ដាក់​តាំង​ពិព័រណ៍​នូវ​ផលិត​ផល​បច្ចេក​វិទ្យា​ពី​បណ្តា​ក្រុមហ៊ុន​ សហគ្រាស​ SME​ និង​ការ​ធ្វើ​បទ​បង្ហាញ​អំពី​នវានុវត្ត​ផ្នែក​បច្ចេក​វិទ្យា​ទាំង​ Hardware​ Software​ និង​កម្មវិធី​ប្រើ​ប្រាស់​ (App)​ ព្រម​ទាំង​មាន​រៀប​ចំ​សិក្ខា​សាលា​ផ្តោត​លើ​ប្រធាន​បទ​សំខាន់ៗ​ជា​ច្រើន​ក្នុង​បរិបទ​ឌី​ជី​ថល​៕​






 

​ឯកឧត្តម​ ត្រាំ អុីវតឹក បាន​អនុញ្ញាត​អោយ​លោក​ អេរីក​ លី ​(Eric Lee) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​ឈួន ​វៃ ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​និង​ពិភាក្សា​កា​រ​ងារ​​

ឯកឧត្ដម​ ត្រាំ ​អុីវតឹក​ អញ្ជើញ​ដឹក​នាំ​កិ​ច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូ​ល​និធិ​នៃ​ការ​កសាង​សមត្ថភាព​ និង​ការស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​

ឯកឧត្ដម​ ត្រាំ ​អុីវ​តឹក​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិកាតព្វ​កិច្ច​សេវា​សកល​ទូរ​គមនាគមន៍​

ឯកឧត្ដម​ ត្រាំ អុីវតឹក ​អនុញ្ញាត​ឱ្យ​លោក​ Wu​ Weitao​, Huawei​ SEA​ Regional ​President​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​​

piseth | ថ្ងៃ អាទិត្យ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 268

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤