ឯកឧត្តម ​ត្រាំ ​អីុវ​តឹក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អន្តរ​ជាតិ​ស្តី​ពី​ «ហេដ្ឋា​រចនា​សម្ព័ន្ធ​» ​រៀប​​ចំ​​ដោយ​​​ក្រុម​ហ៊ុន ​​edotco​នៅ​សណ្ឋាគារ​សូហ្វីតែល​ភ្នំពេញ​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម ​ត្រាំ ​អីុវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ច​ប្រជុំ​កំពូល​អន្តរ​ជាតិ​ស្តី​ពី​ «ហេដ្ឋា​រចនា​សម្ព័ន្ធ​» ដើម្បី​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​ផែន​ការ​មេ​នៃ​វិស័យ ​ICT​ ឆ្នាំ​២០២០​នៅ​កម្ពុជា​ ដែល​រៀប​ចំ​ដោយ​ ​ក្រុមហ៊ុន ​edotco​ ដែល​ជា​ក្រុម​ហ៊ុន​ឈាន​មុខ​គេ​ក្នុ​ង​តំបន់​អាស៊ី ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវា​កម្ម​ចម្រុះ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​។

ឯកឧត្តម ​ត្រាំ ​អីុវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្រ្តីរដ្ឋាភិបាល មេដឹកនាំធុរកិច្ច និង​អ្នក​ជំនាញ​ផ្នែក​ទូរ​គមនាគមន៍​ និង​ហេដ្ឋា​រចនា​សម្ព័ន្​ធ ដែល​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ​នេះ​នឹ​ង​ធ្វើ​ការ​ពិភាក្សា​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​ និង​ស្វែង​រក​ឱកាស​ក្នុង​ការ​ចែក​រំ​លែក​បទ​ពិសោធន៍​ និង​ចំណេះ​ដឹង​ស្តី​ពី​ «ការ​គ្រប់​គ្រង​បង្គោល​អង់​តែន​ បទ​ប្បញ្ញត្តិ​នៃ​វិស័យ​ទូរ​គមនាគមន៍​ និង​ក្រប​ខ័ណ្ឌ​អាជ្ញា​ប័ណ្ណ​នៅ​កម្ពុជា​»​។

លោក Suresh Sidhu អគ្គនាយកក្រុមហ៊ុន edotco Group បានលើកឡើងថា «យើង​ពិត​ជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ណាស់​ក្នុង​ការ​បង្ក​ឲ្យ​មាន​ឱកាស​ជួប​ជុំ​អ្នក​ជំនាញ​ខាង​វិស័យ​ទូរ​គមនាគមន៍​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សម្រាប់​កិច្ច​ប្រជុំ​កំពូល​នៅ​កម្ពុជា​នា​ឆ្នាំ​នេះ​។​ យើង​បាន​គាំទ្រ​ដល់​ចក្ខុ​វិស័យ ​ICT​ ឆ្នាំ​២០២០​ របស់​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​នូវ​វេទិកា​រដ៏​មាន​តម្លៃ​នា​ពេ​ល​នេះ ​សម្រាប់​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ភាគី​សំខាន់​ៗ​ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​តភ្ជាប់​ និង​ការ​អភិវឌ្ឍ​ហេដ្ឋា​រ​ចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​នៅ​កម្ពុជា ​ហើយ​ក៏​នឹង​រិះ​រក​ពី​ដំណោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ដែល​មាន​នៅ​ក្នុង​វិស័យ​នេះ​ផ​ង​ដែរ​»។​

លោក Suresh Sidhu អគ្គនាយកក្រុមហ៊ុន edotco Group

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ដោយបានបង្ហាញពីបរិយាកាស​នៃ​វិស័យ​ទូរ​គមនាគមន៍​នៅ​ក​ម្ពុជា​នា​ពេល​បច្ចុប្បន្ន ​និង​អនាគត​ ដោយ​បាន​លើក​ឡើង​អំពី​មហិច្ឆតា​របស់​កម្ពុជា​ក្នុង​ការ​តភ្ជាប់​ទំនាក់​ទំនង​តាម​ប្រព័ន្ធ​ឌីជីថល​នៅ​ត្រឹម​ឆ្នាំ​២០២០​ ហើយ​បាន​ទទួល​ស្គាល់​ពី​តួនាទី​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​នៃ​ភាព​ជា​ដៃ​គូរ​វាង​ស្ថាប័ន​រដ្ឋ​ និង​វិស័យ​ឯក​ជន​ ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​វិស័យ​ ICT​។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្ពុជាបានទទួលជោគជ័យជាច្រើនទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​ទូរ​គមនាគមន៍​នេះ ​ហើយ​វា​គឺ​ជា​ជោគ​ជ័យ​មួយ​ដែល​ទទួល​បាន​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ និង​ភាព​ជាអ្នក​ដឹក​នាំ​របស់​នាយក​រដ្ឋ​មន្រ្តី​ សម្តេចតេ​ជោ​ ហ៊ុន​ សែន ​ដែល​បាន​ដាក់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​នៅ​កណ្តាល​នៃ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​របស់​ខ្លួន​ជា​ចម្បង​តាម​រយៈ​យុទ្ធសាស្ត្រ​ចតុកោណ​ដំ​ណាក់​កាល​ទី៣​ និង​ផែន​ការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ ២០១៤‍‍‍​ ~ ​២០១៨ ​ក៏​ដូ​ច​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ក្នុង​ការ​បង្កើត​គោល​នយោបាយ​ទូរ​គមនាគមន៍​ /​ ICT​ និង​ច្បាប់ ជា​ពិសេស​ច្បាប់​ទូរ​គមនាគមន៍​ និងបទ​ប្បញ្ញត្តិ​ដែល​ពាក់​ព័ន្ធ​»​។



ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមទៀតថា «កិច្ចប្រជុំកំពូលនេះ ជាការជួបជុំផ្លាស់ប្តូរ​ ចែក​រំលែក​ចំណេះ​ដឹង​ បទ​ពិសោធន៍​ និង​មតិ​យោបល់​រវាង​មន្រ្តី​ជាន់​ខ្ពស់​ និង​តួអង្គ​សំខាន់​ៗ​ ក្នុង​ឧស្សាហ​កម្ម​ទូរ​គមនាគមន៍​ ដោយ​វា​បាន​បង្កើត​ឲ្យ​មាន​ជា​ការ​ពិភាក្សា​គ្នា​ដើម្បី​រិះ​រក​វិធី​សាស្រ្ត​យ៉ាង​ណា​ឲ្យ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​នៃ ​ICT​ របស់​កម្ពុជា​។ រាជ​រដ្ឋា​ភិបាល​សង្ឃឹម​ថា ​កម្ពុជា​នឹង​មាន​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ប្រើ​ប្រាស់​១​០០%​ នៅ​តំបន់​ប្រ​ជុំ​ជន​ និង​៧០%​ នៅ​តំ​បន់​ជន​បទ​ នា​ឆ្នាំ​២០២០​ ហើយ​សហការ​គ្នា​យ៉ាង​សកម្ម​ និង​ជិត​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​មាន​ជំនាញ​ គឺ​ជា​គ​ន្លឹះ​ដ៏​សំខាន់​ដើម្បី​ធានា​ថា​យើង​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រឹម​ត្រូវ​។ តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​របស់ ​edotco​ ក្នុង​ការ​នាំ​មក​នូវ​ការ​តភ្ជាប់​តាម​រយៈ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរ​គមនាគមន៍​ និង​ដំណោះ​ស្រាយ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត​នេះ ​វា​ពិត​ជា​បាន​បង្ហាញ​អោយ​ឃើញ​កាន់​តែ​ច្បាស់​ពី​ការ​គាំទ្រ​ចំពោះ​វិស័យ​ ICT​ របស់​ប្រទេស​កម្ពុជា​»​៕





















 

​ឯកឧត្តម​ ត្រាំ អុីវតឹក បាន​អនុញ្ញាត​អោយ​លោក​ អេរីក​ លី ​(Eric Lee) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​ឈួន ​វៃ ​ចូល​ជួប​សម្តែង​ការ​គួរ​សម ​និង​ពិភាក្សា​កា​រ​ងារ​​

ឯកឧត្ដម​ ត្រាំ ​អុីវតឹក​ អញ្ជើញ​ដឹក​នាំ​កិ​ច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូ​ល​និធិ​នៃ​ការ​កសាង​សមត្ថភាព​ និង​ការស្រាវ​ជ្រាវ​និង​ការ​អភិវឌ្ឍ​លើ​វិស័យ​ទូរ​គមនាគមន៍​

ឯកឧត្ដម​ ត្រាំ ​អុីវ​តឹក​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាល​មូល​និធិកាតព្វ​កិច្ច​សេវា​សកល​ទូរ​គមនាគមន៍​

ឯកឧត្ដម​ ត្រាំ អុីវតឹក ​អនុញ្ញាត​ឱ្យ​លោក​ Wu​ Weitao​, Huawei​ SEA​ Regional ​President​ ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​​

piseth | ថ្ងៃ ច័ន្ទ ទី ២៨ ខែ សីហា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 345

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤