ឯកឧត្ដម ត្រាំ អុីវតឹក ​អនុញ្ញាត​ឲ្យ​ប្រតិភូ​យុវជន​នៃ​សមាគម​នាវា​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ចូល​ជួប​សម្តែង​​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ នៅ​ទីស្ដីការ​ក្រសួង​ប្រៃ​សណីយ៍​ ​និង​ទូរ​​គមនាគមន៍​​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម ត្រាំ អុីវតឹក ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​​គមនាគមន៍​ បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​យុវជន​នៃ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ មុន​ចេញ​ដំណើរ​ចូល​រួម​កម្ម​វិធី​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​ និង​ជប៉ុន​ (SSEAYP)​ លើក​ទី​៤៤​ ឆ្នាំ​២០១៧​។

ឯកឧត្ដម ត្រាំ អុីវតឹក ​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​​គមនាគមន៍

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ដល់ប្រតិភូយុវជន​ និង​ផ្តល់​នូ​វ​អនុសាសន៍​ណែ​នាំ​ព្រម​ទាំង​ចែក​រំលែក​នូវ​បទ​ពិសោធន៍​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​កិច្ច​ការងារ​ប្រជុំ​អាស៊ាន​នានា ​ក្រៅ​ពី​នោះ ឯកឧត្តម​រដ្ឋ​មន្ត្រី​បាន​ផ្តាំ​ផ្ញើ​ដល់​ប្រតិភូ​យុវជន​អោយ​​​​យក​ចិត្ត​ទុក​ដាក់​លើ​វប្បធម៌​ អរិយធម៌​ ទំនៀម​ទម្លាប់​នៃ​បណ្តា​ប្រទេស​អាស៊ាន​។​

ពាក់ព័ន្ធនឹងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ព័ត៌មាន​អោយ​ប្រតិភូ​យុវជន​បាន​ដឹង​អំពី​សាវតា​ខ្លះៗ​របស់​ក្រសួង​ ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័សនៃវិស័យ​ប្រៃសណីយ៍​កម្ពុជា ​និង​​ភាព​ជឿន​លឿន​នៃ​វិស័យ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​នៅ​​ប្រទេស​កម្ពុជា​ ជា​ពិសេស​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះក្រសួង​ក៏​បាន​ចូល​រួម​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​បច្ចេក​វិទ្យា​ 4.5G​ ផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ប្រតិភូយុវជននៃ​សមាគម​នាវា​យុវជន​អាស៊ី​អាគ្នេយ៍​កម្ពុជា​ និង​បាន​ផ្តែផ្តាំ​អោយ​ក្មួយៗ​ចេះ​ថែ​រក្សា​សុខភាព​ ព្រម​ទាំង​ខិត​ខំ​ប្រឹង​ប្រែង​ទទួល​យក​ចំណេះ​ដឹង​ និង​បទ​ពិសោធន៍​ថ្មីៗ​ ដើម្បី​កសាង​សមត្ថភាព​បន្ថែម​ទៀត​អោយ​សក្តិសម​ជា​យុវជន​តំណាង​ប្រទេស​ជាតិ​ និង​ជា​យុវជន​ឆ្នើម​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​៕










 

ឯកឧត្ដម​រដ្ឋ​មន្ត្រី​ ត្រាំ​ អុីវតឹក បាន​អនុញ្ញាត​ឱ្យ​ឯក​ឧត្ដម​ William ​A. Heidt ចូល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​​

ឯកឧត្ដមរដ្ឋ​មន្ត្រី​​ ត្រាំ​ អុីវតឹក​ បាន​អនុញ្ញាត​ឱ្យប្រតិភូ​ក្រុម​ហ៊ុន ​China​ Great​ Wall​ Industry ​Corporation​ (CGWIC)​ និងប្រតិភូ​ក្រុម​ហ៊ុន ​Royal​ Blue ​Skies ​ចូល​ជួប​សម្តែង​ការ​គួរសម​​ និង​ពិភាក្សា​ការងារ​

ឯកឧត្ដម​ ត្រាំ អុីវតឹក​ អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ដើម្បី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​នៃ​គណៈ​កម្មការ​នីតិកម្ម​រៀប​ចំគោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍ ​និង​ព័ត៌​មាន​​

ឯកឧត្ដមរដ្ឋ​មន្ត្រី​ ត្រាំ អុីវតឹកអញ្ជើញ​ជា​អធិបតី​​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការងារ​មូល​និ​ធិ​ដើម្បី​ពិនិត្យ​ និង​ពិភាក្សា​ការងារ​លើ​ការ​អនុម័ត​ទៅ​លើ​ផែន​ការ​សកម្មភាព​ឆ្នាំ​២០១៧​-​២០១៨​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ សីហា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 464

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤