ឯកឧត្ដម សារ៉ាក់ ខាន់​ អញ្ចើញ​ក្នុង​សិក្ខា​សាលា​ស្តីពី​ “លទ្ធ​កម្ម​សាធារណៈ​ ការ​រៀប​ចំ​ថវិកា​ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ចំណាត់​ថ្នាក់​សេដ្ឋ​កិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិ​ការជ្ជ​ទេយ្យ​បុរេ​ប្រទាន​”​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯកឧត្ដម សារ៉ាក់ ខាន់ ​រដ្ឋលេខាធិការ​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ អញ្ចើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ស្ដីពី​ “លទ្ធ​កម្ម​សាធារណៈ​ ការ​រៀប​ចំ​ថវិកា​ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ចំណាត់​ថ្នាក់​សេដ្ឋកិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិ​កា​រជ្ជ​ទេយ្យ​បុរេ​ប្រទាន​” នៅ​ទីស្ដី​ការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​។​

ឯកឧត្ដម សារ៉ាក់ ខាន់ ​រដ្ឋលេខាធិការ​ ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​​គមនាគមន៍​ ដែល​ជា​គ្រូ​បង្គោល​ដើម្បី​ធ្វើ​បទ​បង្ហាញ ​និង​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ការ​ងារ​ជូន​ដល់​សិក្ខា​កាម​ដែល​ជា​មន្រ្តី​ពី​បណ្តា​មន្ទីរ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ខេត្ត​។​

អង្គសិក្ខាសាលានេះ បានធ្វើបទបង្ហាញស្តីពី៖
- ការរៀបចំផែនការ និងនីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ។
- ការរៀបចំថវិកា និងនីតិវិធីនៃការអនុវត្តថវិកាកម្មវិធី។
- ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។
- ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង​នីតិ​វិធី​ចំណាយ​តាម​រជ្ជ​ទេយ្យ​បុរេ​ប្រទាន​សម្រាប់​ថវិកា​កម្ម​វិធី​។
​- កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ ​និង​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​។

ឯកឧត្ដមរដ្ឋលេខាធិការសង្ឃឹមថាអង្គសិក្ខាសាលាទាំងមូលនាពេលនេះ​នឹង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​តាម​រយៈ​ការ​ធ្វើ​បទ​បង្ហាញ​របស់​គ្រូ​បង្គោល​ដើម្បី​ជា​ប្រយោជន៍​ផ្ដល់​នូវ​ការ​ធ្វើ​លទ្ធ​កម្ម​សាធារណៈ ​ការ​រៀប​ចំ​ថវិកា​ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ចំណាត់​ថ្នាក់​សេដ្ឋ​កិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិការ​ជ្ជ​ទេយ្យ​បុរេ​ប្រទាន​ ដល់​អង្គភាព​របស់​ខ្លួន​ឲ្យ​ទទួល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ​​៕​












 

​​សន្និសីទ​សារ​ព័ត៌មាន​អំពី​កម្មវិធី​ “ឌី​ជី​ថល​កម្ពុជា​២​០​១​៩​ (​Digital​ ​Cam​bo​d​i​a​ 2019)"​

​​ឯកឧត្ដម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេច​ស្តីពី​ ​ការ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​រៀបចំ​គោល​នយោបាយ​រដ្ឋាភិបាល​ឌី​ជី​ថល​​

​​សិក្ខាសាលា​ស្តីពី​ “​លំហាត់​ឆ្លើយតប​បញ្ហា​បន្ទាន់​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​ឆ្នាំ​២​០​១​៨​-​Cam​bo​d​i​a​ C​y​be​r ​An​g​kor 2018”​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​អញ្ជើញ​ដឹកនាំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​ការប្រើប្រាស់​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​ ​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័យ​ទូរគមនាគមន៍​ ​និង​ ​I​C​T​​

piseth | ថ្ងៃ ពុធ ទី ២៣ ខែ សីហា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 1626

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤