Ministry of Posts and Telecommunications

ឯកឧត្ដម កាន ច័ន្ទមេត្តា អញ្ជើញ​បើក​សិក្ខា​សាលាស្ដី​ពី​​ «ការ​ផ្ដល់​ការ​អនុញ្ញាត​​បំពេញ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន​»​

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម កាន ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​អនុ​ក្រឹត្យ​ស្ដី​ពី​ «ការ​ផ្ដល់​ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មា​ន​»​។

ឯកឧត្ដម កាន ច័ន្ទមេត្តា ​រដ្ឋ​លេខា​ធិការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍

នៅក្នុងអនុក្រឹត្យនេះមានគោលបំណងដើម្បីធានាការគ្រប់គ្រងឧស្សាហកម្ម​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​គណនេយ្យ​ភាព​ ធានា​ និង​លើក​ទឹក​ចិត្ត​ការ​ប្រមូល​ផ្តុំ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ក្នុង​ន័យ​ជំរុញ​នវា​នុវត្តន៍​ កំណើន​សេដ្ឋ​កិច្ច​ និង​ការ​កៀរ​គរ​ចំណូល​ថវិកា​ជាតិ​ និង​ធានា​សន្តិសុខ​និង​សុវត្ថិភាព​របស់​ប្រជាជន​។​

គោលដៅសំខាន់ៗរបស់អនុក្រឹត្យនេះមានចំនួនពីរ៖
 ១. លក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការព្យួរ ការផ្ទេរ និងការដកហូត​ការ​អនុញ្ញាត​បំពេញ​ប្រតិបត្តិ​ការ​លើ​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​
២. ការត្រួតពិនិត្យ និងការតាមដាន​ការ​អនុវត្ត​លិខិត​អនុញ្ញាត ​វិញ្ញាបន​បត្រ​ និង​អាជ្ញា​បណ្ណ​។​










 

កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់សមភាពយេនឌ័រ​

កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំសិក្ខាសាលាទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលមេរោគអេសដ៍/ជំងឺអេដស៍​

កិច្ចប្រជុំជាមួយក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យ និងវាយតម្លៃចំណូលមិនមែនសារពើពន្ធ (គមព) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​

​ឯកឧត្តម​ សុខ​ ពុទ្ធិវុធ​ អនុញ្ញាតឲ្យក្រុមការងារក្រុមហ៊ុន Telecommunication Consultants India Limited ជួបពិភាក្សាការងារ​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ១៧ ខែ សីហា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 1376

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤