ក្រុមការងារអគ្គាធិការដ្ឋានក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ចុះ​បង្រ្កាប​បទ​ល្មើស​ទូរ​គមនាគមន៍​ នៅ​ក្រុង​ប៉ោយ​ប៉ែត​

ក្រុងប៉ោយប៉ែត៖ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ៩ព្រឹក ដោយមានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ត្រាំ អីុវតឹក ​រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ក្រុម​ការងារ​បច្ចេកទេស​នៃ​អគ្គា​ធិការ​ដ្ឋាន​ក្រសួង ​ប.ទ.​ ដឹក​នាំដោ​យ​ ឯកឧត្ដម​ អ៊ូ ​បូ​រ៉ាត់​ ចូល​រួម​សហការ​ជាមួយ​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​នីតិ​វិធី​ នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ប​ន្ទាយ​មាន​ជ័យ​ អាជ្ញា​ធរ​មូលដ្ឋាន​ និង​មន្ទីរ​ ប.ទ. ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចុះ​បង្រ្កាប​បទ​ល្មើស​ទូរ​គមនាគមន៍​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ ​ប្រតិបត្តិ​ការ​ចុះ​បង្រ្កាប​បទ​ល្មើស​ទូរ​គមនាគមន៍​នោះ​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ក្បាល​ស្ពាន​១​ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មាន​ជ័យ​។ ​ក្រុម​ប្រតិបត្តិ​ការ​ចម្រុះ​បាន​ចាប់​​ឃាត់​​ខ្លួន​​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​សរុប​ចំនួន​ ២១៥នាក់​ ក្នុង​នោះ​ស្រី ​៣២​នាក់​ និង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ដែល​បម្រើ​ឱ្យ​ការ​ប្រព្រឹត្ត​បទ​ល្មើស ​(ដូច​មាន​នៅ​ក្នុង​រូបភាព)​។





សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្រាបនេះ ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​អគ្គា​ធិការ​ដ្ឋាន​បាន​ធ្វើ​ការ​តាម​ដាន​ និង​ស្រាវ​ជ្រាវ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ​ខែ​កក្កដា​ ឆ្នាំ​២០១៧​មក​ម្លេះ។​ ក្រុម​ការ​ងារ​បាន​កំណត់​ទីតាំង​ហើយ​ធ្វើ​ការ​តាម​ដាន​រាល់​គ្រប់​សកម្មភាព​របស់​ក្រុម​ជន​ល្មើស​បាន​ច្បាស់​លាស់​ និង​អនុវត្ត​នីតិ​វិធី​ធ្វើការ​ស្រាវ​ជ្រាវ​បន្ថែម​ទើប​ឈាន​ទៅ​ធ្វើ​ការ​បង្ក្រាប​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ធំ​បាន​ដោយ​ជោគ​ជ័យ​។ ​បច្ចុប្បន្ន ​ជន​ល្មើស​ និង​វត្ថុ​តាង​ទាំង​អស់​ត្រូវ​បាន​ប្រគល់​ជូន​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ និង​អនុវត្ត​និតិ​វិធី​ធ្វើ​ការ​សាក​សួរ​និង​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី​ច្បាប់​៕​









 

​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ពាក់​ព័ន្ធ​​ការ​ងារ​អន្តរ​ក្រសួង​រៀប​​ចំ​ផែន​ការ​យុទ្ធ​​សាស្ត្រ​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​ទី​៤​

កិច្ច​ប្រជុំ​អនុ​គណៈ​កម្មការ​ជំនាញ​ និង​លេខា​ធិការដ្ឋាន​ចំណុះ​គណៈ​កម្មការ​អន្តរ​ក្រសួង​

កម្មវិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សា​រណៈ​យោគ​យល់​គ្នា​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អគ្គនាយក​ដ្ឋាន​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ជាមួយ​ក្រុមហ៊ុន​ LoDiCS​ Co​., Ltd​

កិច្ច​ពិ​ភាក្សា​ និង​ធ្វើ​បទ​បង្ហាញ​អំពី​វឌ្ឍន​ភាព​ការងារ​ និង​មុខ​ងារ​របស់​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​ និង​ប្រៃ​សណីយ៍​កម្ពុជា​​

piseth | ថ្ងៃ ពុធ ទី ០២ ខែ សីហា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 706

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤