ឯកឧត្តម ត្រាំ អុីវតឹក បាន​អញ្ជើញ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​ ​និង​ព័ត៌​មាន​កម្ពុជា​ឆ្នាំ​២០១៧​ នៅទីស្ដីការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

រាជធានីភ្នំពេញ៖ ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧​ (Cambodia ​ICT ​Awards​ 2017)​ ឬ​ហៅ​កាត់​ថា​ CICTA​ 2017​ ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ នៅ​ទី​ស្ដី​ការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម​ ត្រាំ​ អុីវ​តឹក​ រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​។​



ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ ​គឺ​ជា​ការ​ប្រកួត​ប្រជែង​មួយ​ដែល​ផ្តល់​នូវ​ពាន​រង្វាន់​ចំពោះ​សមិទ្ធិផល​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត​ក្នុង​ប្រទេស​ រៀប​ចំ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃ​សណីយ៍​ ទូរ​គមនាគមន៍​​ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​​ (NIPTICT)​។ ​នេះ​ជា​ពាន​រង្វាន់​ ICT​ លើក​ទី​បី​នៅ​ប្រទេស​កម្ពុជា​ បេក្ខភាព​ដែល​ទទួល​បាន​ជ័យ​លាភី​ចំនួន​បី​រូប​​ត្រូវ​បាន​ជ្រើស​រើស​ក្នុង​ចំណោម​បេក្ខភាព​ចំនួន​ ៣៧ ​មក​ពី​បណ្តា​ក្រសួង​ ក្រុម​ហ៊ុន​ឯកជន​ ក្រុម​ហ៊ុន​ធុរ​កិច្ច​ដែល​ទើប​នឹង​បង្កើត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​។​ បេក្ខជន​តម្រូវ​ឲ្យ​ការ​ពារ​គម្រោង​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​ចៅ​ក្រម​ដែល​មក​ពី​វិស័យ​ស្ថាប័ន​រដ្ឋ​ ក្រុម​ហ៊ុន​ឯក​ជន​ និង​សង្គម​ស៊ីវិល​។

​មេដាយមាស
ពានរង្វាន់ដំបូងដែលមានទឹកប្រាក់ចំនួន ១០,០០០ ដុល្លារអាមេរិកត្រូវបានប្រគល់​ជូន​ទៅ​ Direct​ Play​ សម្រាប់​ JAILBREAK​ The​ Game​ គឺ​ជា​ហ្គេម​ទូរសព្ទ័​ផ្លូវ​ការ​មួយ​ដែល​បាន​រចនា​ឡើង​បន្ទាប់​ពី​ខ្សែ​ភាព​យន្ត​ខ្មែរ​មាន​ចំណង​ជើង​ថា​ Jailbreak​។​ វា​គឺ​ជា​ហ្គេម​សកម្ម​មួយ​ដែល​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ iOS​ និង​ Android​ ហើយ​ត្រូវ​បាន​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​ដោយ​អ្នក​អភិវឌ្ឍន៍​ជន​ជាតិ​ខ្មែរ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​ផលិត​ករ​ខ្សែភាព​យន្ត​។​ ត្រឹម​តែ​រយៈពេល​ ៤៨​ម៉ោង​បន្ទាប់​ពី​ការ​ដាក់​បង្ហាញ​ ហ្គេម​នេះ​បាន​ទទួល​ការ​ដោន​ឡូត​រហូត​ដល់​ ២០K​ ហើយ​បច្ចុប្បន្ន​មាន​អ្នក​លេង​ហ្គេម​ជាង​ ១០៤K​។​



មេដាយប្រាក់
Open Institute​ ទទួលបានពានរង្វាន់ទី 2 ដែលមានទឹកប្រាក់ចំនួន ៣,​០០០ ​ដុល្លារ​អាមេរិក​សម្រាប់​កម្ម​វិធី​ Bong​ Pheak​Bong ​Pheak​ គឺ​ជា​សេវា​កម្ម​ការងារ​ដែល​បាន​បើក​ដំណើរ​ការ​នៅ​ខែ​តុលា​ ឆ្នាំ​២០១៦​ ដែល​ដាក់​បង្ហាញ​នូវ​ការ​ងារ​គ្មាន​ជំនាញ​ និង​ការ​ងារ​ប្រើ​ជំនាញ​តិច​តួច​។ ផ្អែក​តាម​ការ​ស្ទាប​ស្ទង់​ភាគ​ច្រើន​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​តែ​ម្យ៉ាង​មិន​មាន​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទៅ​ដល់​អ្នក​ដែល​មិន​អាច​ធ្វើ​ការ​ចូល​ទៅ​កាន់​ទិន្នន័យ​នោះ​បាន​ឡើយ​ ដូច្នេះ​ Bong​ Pheak​ នឹង​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ការ​ងារ​តាម​អ៊ីន​ធើ​ណេត​ និង​តាម​រយះ​សម្លេង​ដោយ​ស្វ័យ​ប្រវត្តិ​ដែល​បញ្ជូន​ទៅ​ឱ្យ​កម្មករ​សក្តា​នុពល​តាម​រយៈ​ការ​ហៅ​ទូរស័ព្ទ​។ សេវាកម្ម​នេះ​មាន​អ្នក​តាម​ដាន​តាម​រយៈ​ហ្វេស​ប៊ុក​ចំនួន​ ១០០,០០០ នាក់​រួច​ហើយ ​ហើយ​មាន​ការ​បង្ហាញ​ផង​ដែរ​នូវ​ការ​ងារ​ចំនួន​ ៦,០០០​ ដំណែង​ក្នុង​រយៈ​ពេល​ប្រាំពីរ​ខែ​ដែល​នាំ​ឱ្យ​មាន​បេក្ខជន​ដាក់​ពាក្យ​ចំនួន​ ៤,០០០​។​ Bong​ Pheak​ ក៏​ទទួល​បាន​ពាន​រង្វាន់​ដ៏​ល្អ​បំផុត​ផង​ដែរ​នៅ​ក្នុង​ប្រភេទ​ CSR​​។​



មេដាយសំរឹទ្ធិ
ចុងបញ្ចប់អ្នកឈ្នះរង្វាន់ទី ៣ នៃការប្រកួតគឺក្រសួងសាធារណការនិងដឹកជញ្ជូន ​ដែល​មាន​ចំនួន​ទឹក​ប្រាក់​១,០០០​ ដុល្លារ​​អាមេរិក​ដើម្បី​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន​បន្ត​ទៀត​លើ​ផ្នែក​យាន​យន្ត​ស្វ័យ​ប្រវត្តិ​ និង​ត្រូវ​បាន​ប្រគល់​ជូន​រង្វាន់​ល្អ​បំផុត​ផង​ដែរ​ក្នុង​វិស័យ​សាធារណៈ​។ ​ប្រព័ន្ធ​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​ពល​រដ្ឋចុះ​ឈ្មោះ​រថយន្ត​របស់​ពួក​គេ​តាម​រយៈ​កម្ម​វិធី​អន​ឡាញ ​ដែល​អាច​សន្សំ​សំចៃ​ពេល​វេលា​ ថវិកា​ ​និង​​លុប​បំបាត់​ជា​លំដាប់​នូវ​ការ​បង់​ប្រាក់​ក្រៅ​ផ្លូវ​ការ​។ ការ​ចុះ​ឈ្មោះ​និង​ការ​ទូទាត់​ប្រាក់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេត​។​ មួយ​ឬ​ពីរ​ថ្ងៃ​ក្រោយ​មក​ ប្រជាពល​រដ្ឋ​អាច​​ទទួល​បាន​ប័ណ្ណ​សំគាល់​យាន​យន្ត​ និង​ស្លាក​លេខ​។ ​វិធាន​ការ​នេះ​ គឺ​ជា​ផ្នែកមួយ​នៃ​យុទ្ធ​សាស្ដ្រ​ចតុ​កោណ​ដំណាក់​កាល​ទី​ ៣​ នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដែល​មាន​បំណង​សម្រួល​ដំណើរ​ការ​ និង​កាត់​បន្ថយ​ការ​ធ្វើ​ក្រដាស​ស្នាម​។



តើ​អ្វី​​ជា​ជំហាន​បន្ទាប់​សម្រាប់​ជ័យ​លាភី​ និង​បេក្ខភាព​ដែល​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​?​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​ថ្នាក់​អាស៊ាន​ក្នុង​ឆ្នាំ​នេះ​។​ នៅ​ឆ្នាំ​ ២០១៦​ មាន​ក្រុម​ហ៊ុន​ចំនួន​ ១១​ ដែល​បាន​ចូល​រួម​កម្ម​វិធី​ប្រកួត​ប្រជែង​ថ្នាក់​តំបន់​ហើយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ទំាង​នោះ ​មាន​ក្រុម​ហ៊ុន​ចំនួន​ពីរ​ដែល​បាន​ទទួល​ពាន​រង្វាន់​សម្រាប់​ផលិត​ផល​របស់​ពួក​គេ។​ បេក្ខជន​ជ័យ​លាភី​ក្នុង​ឆ្នាំ​នេះ​ក៏​នឹង​អាច​ចូល​រួម​ក្នុង​កម្ម​វិធី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ផង​ដែរ​ ដែល​ជា​ការ​ប្រកួត​ប្រជែង​លើ​ការ​ច្នៃ​ប្រឌិត​ល្អ​បំផុត​នៅក្នុង​តំបន់​ និង​សង្ឃឹម​ថា​អាច​នាំ​យក​ពាន​រង្វាន់​ត្រឡប់​ទៅ​វិញ​។​
ចំពោះ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា​ វិទ្យា​ស្ថាន​ជាតិ​ NIPTICT​ ក៏​បាន​គ្រោង​ទុក​រួច​រាល់​ហើយ​ចំពោះ​ការ​រៀប​ចំ​កម្ម​វិធី​នេះ​ជា​លើក​ទី​៤​ក្នុង​ឆ្នាំ​ ២០១៨​ និង​ចាប់​ផ្តើម​បើក​ទទួល​ពាក្យ​នៅ​ដើម​ឆ្នាំ​​ក្រោយ​នេះ​ផង​ដែរ​។ ​ដើម្បី​ទទួល​បាន​ព័ត៌​មានថ្មី​ៗ​អំ​ពី​កម្ម​វិធី​នេះ​ សូម​ចូល​ទៅ​កាន់​ www.facebook.com/cambodiaictawards ​ឬ ចូ​លទៅ​កាន់​គេហ​ទំព័រ​ http://www.cambodiaictaward.com/​ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ទំនាក់​ទំនង​៖​ លោក​​ ស៊ុន​ រ៉ា​ពីដ​ អនុ​ប្រធាន​វិទ្យា​ស្ថាន​ជាតិ​ (NIPTICT)​ rapid@niptict.edu.kh​ Tel: +855(0)16 868 984​
 
ព័ត៌​មាន​អំពី​ពិធី​ប្រគល់​ពាន​រង្វាន់​ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័​ត៌មាន​កម្ពុជា​
 
ពិធីប្រគល់ពានរង្វាន់ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានកម្ពុជាត្រូវបានបង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥​ ​ដោយ​វិទ្យា​ស្ថាន​ជាតិ​ប្រៃ​សណីយ៍​ ទូរ​គមនាគមន៍​ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ (NIPTICT)​ ដើម្បី​លើក​កម្ពស់ ​និង​ផ្តល់​នូវ​ពាន​រង្វាន់​ចំពោះ​សមិទ្ធិផល​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​ (ICT)​ ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។ ជា​រៀ​ង​រាល់​ឆ្នាំ​ជ័យ​លាភី​ទទួល​បាន​រង្វាន់​ចាប់​ពី​ ១,០០០​ ទៅ ​១០,០០០ ​ដុល្លារ​អាមេរិក​ដើម្បី​អភិវឌ្ឍ​ក្រុមហ៊ុន​របស់​ពួកគេ​ និង​​ធ្វើ​ការ​វិវត្ត​មុខ​ជំនួញ​របស់​ពួក​គេ​ឆ្ពោះ​ទៅ​កម្រិត​បន្ទាប់​។ បន្ទាប់​​ពី​​ការ​ជម្រុះ​នៅ​ជុំ​ដំបូង​ មាន​តែ​បេក្ខភាព​ចុង​ក្រោយ​ចំនួន​ ១២​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដើម្បី​បង្ហាញ​ពី​គម្រោង​របស់​ពួក​គេ​នៅ​ចំពោះ​មុខ​គណៈ​វិនិច្ឆ័យ​ដែល​មាន​សមាស​ភាព​តំណាង​ដូច​ជា​ខាង​ផ្នែក​អាជីវកម្ម​ អ្នក​តំណាង​ផ្នែក​សង្គម​ស៊ីវិល​ទាក់​ទង​នឹង​វិស័យ​ បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​​។​ គម្រោង​នេះ​ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ផ្អែក​លើ​ភាព​ច្នៃ​ប្រឌិត​របស់​ពួកគេ​ ការ​ផ្តល់​នូវ​ផល​ប្រយោជន៍​ដល់​សង្គម​ គុណភាព​ និង​ភាព​ជឿ​ជាក់​នៃ​ផលិត​ផល​ និង​បច្ចេក​វិទ្យា​ដែល​ពាក់​ព័ន្ធ​នឹង​គម្រោង​នេះ​។​





























 

ឯកឧត្ដម ត្រាំ អីុវតឹក បាន​អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពិនិត្យ​ និង​សម្រេច​លើ​សំណើ​ថ្មី​នៃ​ការ​កំណត់​ប្លង់​លេខ​ទូរស័ព្ទ​ នៅទីស្តី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

ឯកឧត្ដម ត្រាំ អីុវតឹក អនុញ្ញាត​ឲ្យ​អគ្គ​នាយក​របស់​​ក្រុម​ហ៊ុន​ ZTE​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅទីស្ដីការក្រសួង​ប្រៃ​សណីយ៍​​ និង​ទូរ​គមនាគមន៍​​

ឯកឧត្តម ត្រាំ អីុវតឹក អញ្ជើញ​​ជា​​អធិបតី​​ក្នុង​សិក្ខា​សា​លា​ស្តីពី “ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ទៅ​លើ​ការ​រាល​ដាល​មេរោគ​អេដស៍​នៅ​កម្ពុជា​”​ ទីស្តីការ​ក្រសួង​ប្រៃ​សណីយ៍​

ឯកឧត្ដម ត្រាំ អីុវតឹក បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​គម្រោង​បណ្ដាញ​ឆ្អឹង​ខ្នង​ទូរ​គមនាគមន៍​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ នៅ​​ទី​រួម​​ខេត្ត​​តាកែវ​​​

piseth | ថ្ងៃ សុក្រ ទី ២១ ខែ កក្កដា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 232

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤