ឯកឧត្តម ត្រាំ អីុវតឹក អញ្ជើញ​​ជា​​អធិបតី​​ក្នុង​សិក្ខា​សា​លាស្តីពី “ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ទៅ​លើ​ការ​រាល​ដាល​មេរោគ​អេដស៍​នៅ​កម្ពុជា​”​ នៅ​ទីស្តីការ​ក្រសួង​ប្រៃ​សណីយ៍ និង​ទូរ​គមនាគមន៍​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅ​ទីស្តីការ​ក្រសួង​ ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្រ្តីក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វិធី​បើក​សិក្ខា​សាលា​ស្តី​ពី​ “ផល​ប៉ះ​ពាល់​នៃ​គ្រឿង​ញៀន​ទៅ​លើ​ការរាល​ដាល​មេរោគ​អេដស៍​នៅ​កម្ពុជា​”​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ ​មន្រ្តី​រាជ​ការ​ បណ្តា​ប្រតិបត្តិករ​ ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ តំណាង​ប្រធាន​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នៃ​ក្រសួង​/​ស្ថាប័ន​ សាលា​រាជ​ធានី​ភ្នំពេញ​ កាកបាទ​ក្រហម​កម្ពុជា​ ឯកឧត្តម​អនុ​ប្រធាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ ឯក​ឧត្តម​អគ្គ​លេខា​ធិការ​រង​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួ​យ​ចំនួន​ទៀត​។​

ឯកឧត្តម ត្រាំ អីុវតឹក រដ្ឋមន្រ្តីក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អីុវតឹក បានមានប្រសាសន៍ថា “នៅ​ឆ្នាំ​២០២៥​ កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​សកម្មភាព​ពហុ​វិស័យ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដោយ​កំណត់​គោល​ដៅ​យ៉ាង​ច្បាស់​លាស់​ចំនួន​បី​គឺ​ គ្មាន​ការ​ឆ្លង​ជំងឺ​អេដស៍​ថ្មី​ គ្មាន​ការ​រើស​អើង​លើ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ និង​គ្មាន​ការ​ស្លាប់​ដោយ​ជំងឺ​អេដស៍​។​ ដើម្បី​ទប់​ស្កាត់​បញ្ហា​គ្រឿង​ញៀន​ក៏​ដូចជា​មេរោគអេដស៍​/​ជំងឺ​អេដស៍​ សេវា​ផ្សព្វ​ផ្សាយ​អប់​រំ​តាម​រយៈ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ពត៌មាន​បាន​ចូល​រួម​ដើរ​តួនាទី​ជា​ស្ពាន​ចម្លង​យ៉ាង​សំខាន់​ ជា​យាន​ជួយ​សង្គ្រោះ​តាម​រយៈ​ទូរស័ព្ទ​ដៃ​ជា​សារ​មាន​ទាំង​អក្សរ​ និង​សម្លេង​ រួម​ទាំង​ប្រព័ន្ធ​សង្គម​ Facebook​,​ Internet​ ប្រព័ន្ធ​ទូរ​ស័ព្ទ​ពិសេស​ ១២៩៣ ​និង​ ១២៩៥​ ដែល​ផ្តល់​សេវា​ទាក់ទង​នឹង​បញ្ហា​អេដស៍​ សុខភាព​បន្ត​ពូជ​ សុខភាព​ផ្លូវ​ភេទ​ ជូន​ដ​ល់​ប្រជា​ពលរដ្ឋ”​។



បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការកោតសសើរ និងអរគុណ​ចំពោះ​ក្រុម​ហ៊ុន​ទូរសព្ទ័​ចល័ត​៖ Smart​, Cellcard​,​ Metfone,​ Qb,​ និង​Seatel​​ ក្នុង​នាម​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ក៏​ដូច​ជា​ក្នុង​​នាម​គណៈ​កម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ដែល​ទោះ​មាន​អតិថិជន​តិច​ ឬច្រើន​ តែង​បាន​ចូល​រួម​សហការ​ជា​ប្រ​ចាំ​ធ្វើ​សារ​បញ្ជូន​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​តាម​សំណូម​ពរ​របស់​ក្រសួង​ និង​និយ័ត​ករ​ទូរ​គមនាគមន៍​កម្ពុជា​ ជា​ពិសេស​ក្នុង​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ជំហាន​ទី​១​ របស់​រាជ​រដ្ឋា​ភិបាល​។

ឯកឧត្ដមរដ្ឋមន្ត្រីបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និយោជិត ប្រតិបត្តិករ​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​ ត្រូវ​បន្ត​ចូល​រួម​សហការ​ជួយ​បង្ការ​ទប់​ស្កាត់​ការ​ជួញ​ដូ​រ​គ្រឿង​ញៀន​ខុស​ច្បាប់​ និង​ការ​រាល​ដាល​មេរោគ​អេដស៍​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ផ្ទាល់​មាត់​រវាង​មិត្តភក្តិ​បង​ប្អូន​សាច់​ញាតិ​នៅ​ក្បែរ​យើង​ទៅ​ដល់​បង​ប្អូន​ប្រជាជន​នៅ​តាម​សហគមន៍​ និង​មូលដ្ឋាន​ដែល​យើង​ត្រូវ​ទៅ​ជួប​តាម​ដែល​អាច​ធ្វើ​បាន​៕​



















ឯកឧត្ដម ត្រាំ អីុវតឹក បាន​អញ្ជើញ​ដឹកនាំកិច្ច​ប្រជុំ​ពិនិត្យ​ និង​សម្រេច​លើ​សំណើ​ថ្មី​នៃ​ការ​កំណត់​ប្លង់​លេខ​ទូរស័ព្ទ​ នៅទីស្តី​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរ​គមនាគមន៍​

ឯកឧត្ដម ត្រាំ អីុវតឹក អនុញ្ញាត​ឲ្យ​អគ្គ​នាយក​របស់​​ក្រុម​ហ៊ុន​ ZTE​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅទីស្ដីការក្រសួង​ប្រៃ​សណីយ៍​​ និង​ទូរ​គមនាគមន៍​​

ឯកឧត្តម ត្រាំ អុីវតឹក បាន​​អញ្ជើញ​​ក្នុង​​ពិធី​ប្រគល់​ពាន​រង្វាន់​បច្ចេក​វិទ្យា​គមនាគមន៍​ ​និង​ព័ត៌​មាន​កម្ពុជា​ឆ្នាំ​២០១៧​ នៅទីស្ដីការ​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​

ឯកឧត្ដម ត្រាំ អីុវតឹក បាន​អញ្ជើញ​ក្នុង​ពិធី​សម្ពោធ​​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៃ​គម្រោង​បណ្ដាញ​ឆ្អឹង​ខ្នង​ទូរ​គមនាគមន៍​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ នៅ​​ទី​រួម​​ខេត្ត​​តាកែវ​​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ កក្កដា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 200

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤