លោកជំទាវ ជ្រឹង បុទុមរង្សី បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​គណៈ​ប្រតិភូ​នៃ​មជ្ឈមណ្ឌល​ អាស៊ាន​-​កូរ៉េ​ ដើម្បី​សិក្សា​ស្វែង​យល់​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​វិស័យ​ពាណិជ្ជកម្ម ​អេឡិចត្រូនិច​ (E-Commerce)​​

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ លោកជំទាវ​​ ជ្រឹង​ បុទុមរង្សី​ អនុ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​ បាន​អញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ជាមួយ​ គណៈ​ប្រតិភូ​នៃ​មជ្ឈមណ្ឌល​ អាស៊ាន​-កូរ៉េ​ ដើម្បី​សិក្សា​ស្វែង​យល់​ និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​វិស័យ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច ​(E-Commerce)​។

លោកជំទាវ​​ ជ្រឹង​ បុទុមរង្សី​ អនុ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសាស្ត្រាចារ្យ អ្នកស្រាវជ្រាវ សហគ្រិនជាច្រើនរូប ដែល​មក​ពី​សាធារណ​រដ្ឋ​កូរ៉េ​ ដើម្បី​ចែក​រំលែក​បទ​ពីសោធន៍​ និង​ស្វែង​យល់​ពី​បែប​បទ​ ក៏​ដូចជា​ គោល​នយោ​បាយ​ ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិច​។ ​ជាង​នេះ​ទៅ​ទៀត​ភាគី​កូរ៉េ​​ក៏​ចង់​ស្វែង​យល់​បន្ថែម​ នូវ​ឱកាស​ទីផ្សារ​ការងារ​ ធនធាន​មនុស្ស​ ការ​ដឹក​ជញ្ជូន​ និង​ប្រព័ន្ធសុវត្តិភាព​ ដែល​អាច​ចូល​រួម​សហការណ៍​ជាមួយ​កម្ពុជា​ក្នុង​ការ​នាំ​ចេញ​នាំចូល​ផលិត​ផល​នៃ​ប្រទេស​ទាំងពីរ​។

ក្នុង​​នោះ​ដែ​រ​ លោក​ជំទាវ​ បាន​រៀប​រាប់​ នូវ​គោលការណ៍​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​ គោល​នយោបាយ​ ផែន​ការ​សកម្មភាព​ កិច្ច​សហ​ប្រតិបត្តិការ​នៃ​អន្តរ​ក្រសួង​ និង​ប្រព័ន្ធ​សុវត្តិភាព​លើ​វិស័យ​អនឡាញ​ ដែល​អាច​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សហ​គ្រិន​ដែល​មាន​បំណង​ចង់​បោះ​ជំហាន​ចូល​ទីផ្សារ​ពាណិជ្ជកម្ម​ អេឡិច​ត្រូនិច​ នៅ​កម្ពុជា​។

ជា​ចុង​ក្រោយ​លោក​ជំទាវ​ក៏​នឹង​សង្ឃឹម​ថា​ ភាគី​ទាំង​ពីរ​អាច​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ដ៏​ល្អ​ ជាមួយ​គ្នា​ ទាំង​វិស័យ​រដ្ឋ​ និង​វិស័យ​ឯក​ជន​។​















 

កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​រៀប​ចំ​គម្រោង​ថវិកា​សម្រាប់​ឆ្នាំ​២០១៨​​

កិច្ច​ប្រជុំ​ត្រៀម​រៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​អំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​រាល​ដាល​មេ​រោគ​​អេដស៍​/ជំងឺ​អេដស៍​​

ឯកឧត្ដមរដ្ឋលេខាធិការ ឯក វណ្ណឌី​ អញ្ជើញ​​ដឹក​​នាំ​​គណៈ​​​ប្រតិភូ​​​ក្រសួង​​​ចូល​​​រួម​​​មហា​​​សន្និបាត​​​របស់​​​សហ​​ភាព​​​ប្រៃ​​​សណីយ៍​​​តំបន់​​​អាស៊ី​​​ប៉ា​ស៊ី​​ហ្វិក​​

កិច្ចប្រជុំលើកទី២ ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សាធារណ​រដ្ឋ​បេឡា​រុស​ និង​ព្រះរាជា​ណាចក្រ​កម្ពុជា​ នៅ​ទីក្រុង​មីងស៍​ ប្រទេស​បេ​ឡា​រុស​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ០៦ ខែ កក្កដា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 479

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤