ឯកឧត្តម កាន ច័ន្ទមេត្តា អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូក្រសួង ចូល​រួម​កិច្ច​ប្រជុំ​លើ​កទី២ នៃ​គណ​កម្មការ​ចំរុះ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សាធារណ​រដ្ឋ​បេឡា​រុស​ និង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​ នៅ​ទីក្រុង​មីងស៍​ ប្រទេស​បេ​ឡា​រុស​​

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម កាន ច័ន្ទមេត្តា ​រដ្ឋលេខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ចូល​រូម​កិច្ច​ប្រជុំ​លើក​ទី២​ នៃ​គណៈ​កម្មការ​ចំរុះ​ស្តី​ពី​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​សាធារណ​រដ្ឋ​បេឡា​រុស​ និង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ នៅ​ទី​ក្រុង​មីងស៍​ ប្រទេស​បេ​ឡា​រុស​។



កិច្ចប្រជុំនេះគឺជាការជួបរវាងក្រសួងពាក់ព័ន្ធរបស់ភាគីកម្ពុជាជាមួយនឹង​ក្រសួង​ពាក់​ព័ន្ធ​របស់​ភាគី​បេឡា​​រុស​ ដើម្បី​ពិភាក្សា​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​អន្តរ​វិស័យ​រួម​មាន​វិស័យ​កសិកម្ម​ វិទ្យាសាស្រ្ត​ និង​បច្ចេក​វិទ្យា​ ជា​ពិសេស​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ឧស្សាហកម្ម​ អប់រំ​ និង​វិស័យ​ធានា​គារ​ និង​ហិរញ្ញវត្ថុដើម្បី​ជំរុញ​​កំណើន​​ពាណិជ្ជ​កម្ម​​រវាង​​កម្ពុជា​​ និង​បេឡា​រុស​ឲ្យ​បាន​ដល់​ ២០០​លាន​ ក្នុង​ឆ្នាំ​២០២០​។ ក្នុង​កិច្ច​ប្រជុំ​គណកម្មការ​ចម្រុះនេះ​  ឯកឧត្តម​ កាន​ ច័ន្ទមេត្តា​ និង​ឯកឧត្ត​ម​ Dmitry​ Shedko​ អនុរដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ និង​បច្ចេក​វិទ្យា​ព័ត៌មាន​បេឡា​រុស​ បាន​ពិភាក្សា​លើ​លទ្ធភាព​នៃ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​ពីរ​លើ​វិស័យ​ទូរគមនាគមន៍​ និង​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌​មាន​ផង​ដែរ​។

ឯកឧត្តម កាន ច័ន្ទមេត្តា បានលើកឡើងពីសារៈសំខាន់នៃបច្ចេកវិទ្យាគមនាគមន៍​ និង​ព័ត៌មាន​លើ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​គោល​ដៅ​របស់​គោល​នយោបាយ​អភិវឌ្ឍ​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មាន​ឆ្នាំ​២០២០​ របស់​កម្ពុជា​ លើ​សរស​ស្តម្ភ​បី​សំខាន់​មាន៖​ ការ​អភិវឌ្ឍ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ ការ​អភិវឌ្ឍ​ឧស្សាហ​កម្ម​សន្តិសុខ​ព័ត៌មាន​ ​និង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ស្រាវ​ជ្រាវ​និង​អភិវឌ្ឍ​ និង​នវានុវត្តន៍​។ ​សរសស្តម្ភ​ទាំង​បី​នឹង​ជំរុញ​ការ​តភ្ជាប់​ និង​ភាព​រួចរាល់​របស់​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​ថ្ងៃ​មុខ​។ បន្ថែម​លើ​នោះ​ ឯកឧត្ត​ម​ កាន​ ច័ន្ទ​មេត្តា​ បាន​ស្នើ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​បេឡា​រុស​លើ​បី​ចំនុច​មាន​៖ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ការ​ចែក​រំលែក​បទ​ពិសោធន៍​ស្តី​ពី​ការ​បង្កើត​ក្រប​ខណ្ឌ​គោល​នយោបាយ​ជំរុញ​នវានុវត្តន៍​ ការ​ផ្តល់​សេវាកម្ម ​ICT​​​​ ទៅ​ក្រៅ​ប្រទេស​ និង​ការ​ចាប់​ផ្តើម​ពាណិជ្ជកម្ម​វិស័យ​ ​ICT​។

ឯកឧត្តម Dmitry Shedko បានបង្ហាញពីការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍​ និង​ព័ត៌​មានរបស់​សាធារណរដ្ឋ​បេឡា​​រុស​ និង​បង្ហាញ​ពី​គោល​ជំហ​សហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​ផ្នែក​ហេដ្ឋារ​ចនាសម្ព័ន្ធ​ និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ ស្តី​ពី​គោល​នយោបាយ​ការ​ផ្តល់​សេវាកម្ម ICT​ទៅ​ក្រៅ​ប្រទេស​ (Outsourcing​ ICT​ Services)​  ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ​ការ​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍ ​រួម​ទាំង​ស្វាគមន៍​សំណើរ​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ទស្សន​កិច្ចមួ​យ​នា​ពេល​ខាង​មុខ​ ដើម្បីស្វែង​យល់​ពី​សួន​ឧស្សាហកម្ម​បច្ចេក​វិទ្យា​របស់​ប្រទេស​បេឡារុស​ក៏​ដូច​ជា​ធ្វើ​ការ​ពិភាក្សា​លម្អិត​ស្តី​ពីកិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​នេះ៕​





 

ឯកឧត្ដម ជា មានិត ​អញ្ជើញ​ចូល​រួម​សន្និសីទ​ស្ដីពី​«ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ក្នុង​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ និង​សង្គម» ​នៅ​ប្រទេស​ជប៉ុន​​

​កិច្ច​ប្រជុំ​ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ការ​បញ្ជូន​សារ​អប់រំ​ស្តីពី​បញ្ហា​គ្រឿង​ញៀន​ខុស​ច្បាប់​

កិច្ច​ប្រជុំ​ក្រុម​ការងារ​ត្រៀម​រៀប​ចំ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដី​ពី​វិទ្យុ​គមនាគមន៍​សម្រាប់​ប្រទេស​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ ២០១៧ ​(RRS-17-​Asai​&Pasific)​​

កិច្ច​ប្រជុំ​ចែក​រំលែក​បទ​ពិសោធន៍​រវាង​ប្រៃ​សណីយ៍​​កម្ពុជា​ និង​ប្រៃសណីយ៍​ជប៉ុន​​

piseth | ថ្ងៃ អង្គារ ទី ០៤ ខែ កក្កដា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 769

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤