ឯកឧត្តម ត្រាំ អីុវតឹក  អញ្ជើញ​ជា​អធិបតី​ក្នុង​ពិ​ធី​បញ្ចុះ​បឋម​សីលា​សាង​សង់​អគារ​សិក្សា​វិទ្យា​ល័យ​​ ហ៊ុន​ ​សែន​ កំពង់​លែង​ ខេត្ត​កំពង់ឆ្នាំង​​

ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ត្រាំ អីុវតឹក  រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ រួម​ជា​មួយ​ ឯក​ឧត្តម​នាយ​ឧត្តម​សេនីយ៍​ ខេង​ សុមេធ​ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សីលា​សាង​សង់​អគារ​សិក្សា​ និង​សមិទ្ធ​ផល​នានា​ក្នុង​វិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់​លែង​  ស្ថិត​នៅ​ក្នុង​ស្រុក​កំពង់​លែង​ ខេត្ត​កំពង់​ឆ្នាំង​ ដែល​ជា​អំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​ សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នា​យក​រដ្ឋ​មន្ត្រី​ នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ា​នី​ ហ៊ុន​សែន​​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ គណៈ​ប្រ​តិ​ភូ​អម​ដំណើរ​ ព្រម​ទាំង​ប្រ​ជា​ពល​រដ្ឋ​មក​ពី​ឃុំ​ទាំង​ប្រាំ​បួន​ក្នុង​ស្រុក​កំពង់​លែង ​សរុប​ ៣១០៦​នាក់​។​



សមិទ្ធិផលដែលត្រូវបានបើកការដ្ឋានសាងសង់នាពេលនោះរួមមាន៖
១-អគារសិក្សា ០១ខ្នង បីជាន់ ៣៦បន្ទប់
២-ទីចាត់ការ និងការិយាល័យ ១ខ្នង ៣បន្ទប់  (មានបន្ទប់កុំព្យូទ័រសម្រាប់គ្រូ និង​បន្ទប់​បណ្ណា​ល័យ​សម្រាប់​សិស្ស​សិក្សា​ស្រាវជ្រាវ​)
៣-ផ្ទះស្នាក់នៅសម្រាប់គ្រូបង្រៀន និងសិស្ស ២ខ្នង ២ជាន់ ២០បន្ទប់
៤-របងជុំវិញ និងខ្លោងទ្វារសាលារៀន
៥-ចាក់ដីបំពេញទីលានកីឡា និងទីធ្លាសាលា
៦-រៀបចំតារាងបាល់ទាត់ បាល់ទះ និងបាល់បោះ។

ទាំងនេះគឺជាអំណោយដ៏ធំធេង និងមានសារៈប្រយោជន៍បំផុត របស់សម្តេចតេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ សម្រាប់​ក្មួយ​ៗ​ទាំង​អស់​នៅ​ក្នុង​ស្រុក​កំពង់​លែង​ទាំង​មូល​ និង​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ទៅ​អនាគត​សម្រាប់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ដែល​ជា​មា​តា​បី​តា​៕​


















 

ឯកឧត្ដម ត្រាំ អីុវតឹក បាន​​ដឹក​នាំគណៈ​ប្រតិភូ​ក្រសួង​អញ្ជើញ​ចូល​រួម​មហា​សន្និបាត​ទូរស័ព្ទ​ចល័ត​​ពិភព​លោក​នៅ​ទីក្រុង​ស៊ាង​ហៃ សា​ធា​​រណ​រដ្ឋ​ប្រជាមានិត​ចិន​​

ឯកឧត្ដម ត្រាំ អីុវតឹក ​បាន​អញ្ជើញ​ដឹក​​នាំ​​កិច្ច​​ប្រ​ជុំ​​គណៈ​​កម្មការ​​អន្តរ​​ក្រសួង​​ដើម្បី​​រៀប​​ចំ​​កិច្ច​​ប្រជុំ​​ថ្នាក់​រដ្ឋ​​មន្ត្រី​​ទូរគមនាគមន៍​​ និង​​ព័ត៌​​មាន​​វិទ្យា​​អាស៊ាន​​លើក​ទី​​១​៧​​​

ឯកឧត្ដម ត្រាំ អុីវតឹក បានអញ្ជើញ​​ដឹក​​នាំ​​កិច្ច​​ប្រជុំ​ផ្សព្វ​ផ្សាយ​ពាក់​ព័ន្ធ​សេចក្ដី​ព្រាង​អនុក្រឹត្យ​ចំនួន​ ៣ នៅ​ទីស្តីការណ៍ក្រសួង​ប្រៃ​សណីយ៍​ និង​​ទូរគមនាគមន៍​

ឯកឧត្ដម ត្រាំ អីុវតឹក ​អនុ​ញ្ញាត​​ឲ្យ​​ប្រ​តិ​ភូ​​ទូរ​គមនាគមន៍​​​​​កូរ៉េ​ចូល​​ជួប​​ពិភាក្សា​​ការ​​ងារ​​ និង​​ធ្វើ​​បទ​​បង្ហាញ​​ស្ដី​​ពី​​បច្ចេក​​វិទ្យា​​ 5G​​ នៅ​ទីស្ដី​​​ការ​​​​​​ក្រសួង​​ប្រៃ​សណីយ៍​ និង​ទូរ​គមនាគមន៍​​

piseth | ថ្ងៃ ពុធ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 216

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤