ឯកឧត្ដម ឯក វណ្ណឌី​ បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ ប.ទ ទៅ​បំពេញ​ទស្សនៈ​កិច្ច​សិក្សា​ស្ដី​ពី​ “ការ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ផ្នែក​ប្រៃសណីយ៍”​ នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​​

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្ដម ​ឯក ​វណ្ណឌី​ រដ្ឋ​លេ​ខា​ធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ បាន​អញ្ជើញ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ ប.ទ​ ទៅ​បំពេញ​ទស្សនៈ​កិច្ច​សិក្សា​ស្ដី​ពី​ “ការ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​ផ្នែក​ប្រៃសណីយ៍”​ នៅ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ចាប់​ពី​ថ្ងៃ​ទី២០​ ដល់​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៧។​



ដំណើរ​ទស្សន​កិច្ច​នេះ​ គឺ​ឆ្លើយ​តប​តាម​ស្មារតី​ការ​អនុវត្ត​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​ប្រៃ​សណីយ៍​ រវាង​ក្រសួង​ប្រៃសណីយ៍​ និង​ទូ​រគមនាគមន៍​នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា​ ជាមួយ​ប្រៃសណីយ៍​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នេះ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ និង​ចូល​រួម​សិក្សា​បន្ថែម​ពី​ភាព​រីក​ចម្រើន​និង​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​វិស័យ​ប្រៃសណីយ៍​ ជាពិសេសក្នុង​ផ្នែក​ពាណិជ្ជកម្មអេឡិច​ត្រូនិច។ នៅក្នុងដំណើរ​ទស្សនៈកិច្ចនេះ គណៈប្រតិភូក្រសួងប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នឹង​ជួប​ប្រជុំ​ទ្វេភាគីជាមួយ​ថ្នាក់​ដឹកនាំ​របស់​ប្រៃសណីយ៍រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ និង​ក្រុមហ៊ុន​ប្រៃសណីយ៍​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ព្រម​ទាំង​ទស្សនៈ​កិច្ច​នៅ​ស្នាក់​ការ​កណ្ដាល​ក្រុមហ៊ុន​ Yule​, រដ្ឋ​បាល​ប្រៃសណីយ៍​ទីក្រុង​ Shanghai​, និង​រដ្ឋបាល​ប្រៃសណីយ៍​ខេត្ត​ Jiangsu​ ផង​ដែរ​៕​


















 

​កិច្ច​ប្រជុំ​ស្ដី​ពី​ «សេដ្ឋ​កិច្ច​ឌី​ជី​ថល​ (Digital ​Economy) »​

សិក្ខាសាលា “កិច្ច​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​ស្តី​អំពី​ហត្ថ​លេខា​ឌី​ជី​ថល”​​

​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយស្តី​ពី​ «ការ​អភិវឌ្ឍ​កុមារ​២០១៦​~​២០១៨​ និង​ការ​បង្កើត​ក្រុម​ការងារ​ដើម្បី​កុមារ​» ​​

​សិក្ខា​សាលា​ស្តីពី​ “លទ្ធ​កម្ម​សាធារណៈ​ ការ​រៀប​ចំ​ថវិកា​ ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ចំណាត់​ថ្នាក់​សេដ្ឋ​កិច្ច​នៃ​មាតិកា​ថវិកា​ និង​កិច្ច​បញ្ជិ​ការជ្ជ​ទេយ្យ​បុរេ​ប្រទាន​”​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ២០ ខែ មេសា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 869

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤