ឯកឧត្តម ត្រាំ អីុវតឹក បានអញ្ជើញជាអធិបតី​បិទ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ របស់ប្រៃសណីយ៍កម្ពុជា​


រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ នៅប្រៃសណីយ៍កម្ពុជា មាន​រៀប​ចំ​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​សម្រាប់​ឆ្នាំ​២០១៧​ ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​ ឯកឧត្តម​ ត្រាំ​ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ព្រម​ទាំង​វត្តមាន​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា​ ជា​ថ្នាក់​ដឹក​នាំ​ និង​និយោជិត​ប្រៃសណីយ៍កម្ពុជា​។

ឯកឧត្តម​ ត្រាំ​ អុីវ​តឹក​ រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍

ឯកឧត្ដម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួlបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានរាយការណ៍ជូនអង្គ​សន្និបាត​ថា​ ​ប្រៃ​សណីយ៍​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សន្និបាត​នេះ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ ក្នុង​គោល​បំណង​ចូល​រួម​បង្ហាញ​នូវ​បទ​ពិសោធន៍​ការ​ងារ​ ផ្តល់​ជា​មតិយោបល់​សម្រាប់​ប្រមូល​ផ្តុំ​គំនិត​រួមគ្នា​ដោះ​ស្រាយ​នូវ​បញ្ហា​ប្រឈម​នានា​ក្នុង​គោល​ដៅ​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រៃសណីយ៍​ក​ម្ពុជា​ឱ្យ​មាន​ការ​ប្រែ​មុខ​មាត់​ថ្មី​ និង​គុណភាព​ សេវា​ប្រសើរ​ជាង​មុន​ឱ្យ​ស្រប​ទៅ​តាម​និន្នា​ការ​តំបន់ និង​សកលលោក​។

ឯកឧត្ដម អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា
 
ឯកឧត្ដម បានលើកឡើងថា នាពេលដ៏ខ្លីខាងមុខនេះប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការ​នូវ​ E​-Commerce​ សម្រាប់​ផ្តល់​សេវា​ដូច​ជា​៖
  - Online Shopping
  - Online Ticketing
  - E-Payment
  - E-Banking
  - Logistics and Courier
  - សេវាកម្មការិយាល័យ និងតាំងពិពណ៌ផលិតផល Online ដើម្បីសម្រួលដល់អាជីវកម្មខ្នាតតូច និងមធ្យម
  - និង E-government ជាដើមផងដែរ។

មានប្រសាសន៍ក្នុងពិធីបិទសន្និបាត ឯកឧត្ដម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ធ្វើ​ការ​កោត​សរសើរ​ចំពោះ​ ឯកឧត្តម​ លោក​ លោកស្រី​ អ្នកនាង​ កញ្ញា​ ជា​ក្រុម​ប្រឹក្សា​ភិបាល​ ជា​មន្ត្រី​ត្រួត​ពិនិត្យ​រដ្ឋ ជា​ថ្នាក់​ដឹក​នាំ​ប្រៃសណីយ៍ ​និង​និយោជិត​ទាំង​អស់​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ធ្វើ​ឱ្យ​ប្រៃសណីយ៍​កម្ពុជា​មាន​ប្រាក់​ចំណេញ​ជា​រៀង​រាល់​ឆ្នាំ​។ ឯកឧត្ដម​បាន​បន្ថែម​ថា ប្រៃសណីយ៍​កម្ពុជា​ក្នុង​នាម​ជា​សហគ្រាស​សាធារណៈដែល​មាន​លក្ខណៈ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ត្រូវ​មាន​ការ​សម្រេច​ចិត្ត​ឱ្យ​បាន​លឿន​ ឆាប់​រហ័ស​ ចាប់​ឱ្យ​បាន​ទាន់​ពេល​វេលា​ វិនិយោគ​ទាំង​ឡាយ​ និង​ត្រូវ​មាន​ការ​បត់បែន​ ទាំង​ក្នុ​ងការ​ដឹក​នាំ​ ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​ ការ​គ្រប់​គ្រង​ខ្សែ​សង្វាក់​អាជីវកម្មរបស់​ខ្លួន​ ការ​គិត​គូ​រលើ​ការ​បំពាក់​បច្ចេក​វិទ្យា​ថ្មី​ៗ អោយ​សម​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ក្នុង​អាជីវកម្ម​ ដូច​ជា​ការ​សិក្សា​អំពី​ការ​ដាក់​ទុន​វិនិយោគ​ក្នុង​ការ​បំពាក់​បច្ចេកវិទ្យា​ថ្មីៗ​ បន្ថែម​ទៀត។​



ជាទីបញ្ចប់ បន្ទាប់ពីសម្រេចបានជោគជ័យក្នុងឆ្នាំ២០១៦ ឯកឧត្ដមរដ្ឋមន្រ្តីបានកំណត់ទិសដៅមួយ​ចំនួន​សម្រាប់​ប្រៃសណីយ៍​កម្ពុជា​​អនុវត្ត​​នៅ​​ឆ្នាំ​២០១៧​ មាន​ដូច​ជា​៖
- ត្រូវបន្តបង្កើនបៀវត្សជូននិយោជិតបន្ថែមទៀតឱ្យកាន់តែប្រសើរ
- បន្តបង្កើនសមត្ថភាពធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងមានឥរិយាបថជាអ្នកផ្តល់សេវាជូនដល់អតិថិជនយើង
- បន្តពង្រឹងគុណភាពសេវាឱ្យកាន់តែប្រសើរ និងជឿជាក់បន្ថែមទៀត ជាពិសេសបង្កើនគុណភាពសេវាដឹកជញ្ជូនក្នុងស្រុកដើម្បីបង្កើនបរិមាណបញ្ញើក្នុងស្រុកឱ្យកាន់តែទូលំទូលាយ
- ពង្រីកការចែកចាយបញ្ញើគ្រប់ប្រភេទឱ្យមានប្រសិទ្ធិភាពខ្ពស់
- បន្តពង្រឹង និងពង្រីកបន្ថែមប្រព័ន្ធគ្រប់គ្រង និងតាមដានបញ្ញើ IPS ឱ្យបានគ្រប់សាខាប្រៃសណីយ៍កម្ពុជារាជធានី-ខេត្ត
- បន្តបំពាក់ប្រព័ន្ធ Counter Automation ឱ្យបានគ្រប់សាខាប្រៃសណីយ៍កម្ពុជារាជធានី-ខេត្ត
- ពង្រីក និងកែលម្អប្រអប់សំបុត្រឱ្យកាន់តែប្រសើរ និងមានគុណភាពដើម្បីទាក់ទាញចំនួនជាវប្រើប្រាស់ឱ្យកាន់តែច្រើន
- បង្កើនការត្រួតពិនិត្យបញ្ជីការគណនេយ្យឱ្យកាន់តែល្អ
- បន្តពិពិធកម្មសេវាថ្មីៗដើម្បីបង្កើនចំណូលជូនប្រៃសណីយ៍កម្ពុជា (E-Commerce) ផងដែរ៕












 

ឯកឧត្ដម​រដ្ឋ​មន្ត្រី​ ត្រាំ​ អីុវ​តឹក​ និង​លោក​ជំ​ទាវ​ បាន​អញ្ជើញចូល​រួម​ក្នុងពិធីសូត្រមន្ត​ រាប់បាត្រ និង​សំ​ណេះ​​សំណាល​ជាមួយ​មន្ត្រី​រាជ​ការ​ និង​និវត្តន៍​ជន​​

ឯកឧត្ដម ត្រាំ អីុវតឹក បានអនុញ្ញាតឲ្យឯកឧត្ដម​​ Michael​​ Tan​ ចូល​​ជួប​​សម្ដែង​​ការ​​គួរ​​សម​​ និង​​ពិភាក្សា​​ការ​​ងារ​​នៅ​ទីស្ដី​ការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​​

ឯកឧត្តម ត្រាំ អីុតឹក អញ្ជើញ​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦​ និង​ទិស​ដៅ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​​

ឯកឧត្ដម ត្រាំ អីុវតឹក  អញ្ជើញជាអធិបតីបើក​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ​២០១៦​ ​និង​លើក​ទិសដៅ​ការ​ងារ​ឆ្នាំ​២០១៧​ របស់​ក្រសួង​ប្រៃ​សណីយ៍​ ​និង​ទូរគមនាគមន៍​​

piseth | ថ្ងៃ អង្គារ ទី ០៤ ខែ មេសា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 272

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤