ឯកឧត្ដម ឯក វណ្ណឌី ដឹកនាំកិច្ចប្រជុំពិភាក្សាលើលក្ខណៈបច្ចេកទេសដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍ "e-Commerce"​

រាជធានីភ្នំពេញ៖ នា​ព្រឹកថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ២០១៧ ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើលក្ខណៈ​បច្ចេកទេស​ដើម្បី​អភិវឌ្ឍវិស័យ​ប្រៃសណីយ៍​ឱ្យស្រប​តាម​ការរីក​ចំរើន​របស់ e-Commerce នៅទីស្ដីការ​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍។

ឯកឧត្ដម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
 
កិច្ចប្រជុំបានធ្វើការពិភាក្សាសំខាន់ផ្តោតទៅលើផែនការសម្រាប់ឆ្នាំ២០១៧ និងគោលដៅការងារដែលត្រូវអនុវត្តន៍ក្នុង
រយៈពេល៥ឆ្នាំទៅមុខ ដោយបានលើកយកសេវាប្រៃសណីយ៍ របស់ប្រទេសសិង្ហបុរីមកធ្វើជាឧទាហរណ៍ក្នុងការធ្វើការ
ផ្សារភ្ជាប់គ្នារវាង សេវា​ប្រៃសណីយ៍​ និង​ សេវាថ្មីៗ​របស់​ e-commerce។



នាឱកាសនេះ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ក៏បានសង្កត់ធ្ងន់ផងដែរទៅ
លើចំណុចសំខាន់ៗដូចជា៖
-  ពិនិត្យ​មើល​ទៅ​លើ​ការបង្កើត ផែន​ការ​មេ សម្រាប់កំណត់ទិសដៅការងារពង្រីកវិសាលភាព​របស់​វិស័យ​ប្រៃសណីយ៍​  នៅពេលដែលសេវាកម្មរបស់វិស័យ​នេះឈានទៅរកការ​ដំណើរ​ការ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-Post)
-​ បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បទពិសោធន៍​ពី​បណ្ដា​ប្រទេស​ជិតខាង​ក្នុងការផ្លាស់​ប្តូរ​វិស័យ​ប្រៃសណីយ៍​អោយ​
ខ្លាយទៅ​ជាវិស័យមួយដែលអាចឈានមុខគេក្នុង​ការ​ផ្ដល់​សេវា​ e-Post និងសេវា​ផ្សារភ្ជាប់​ដទៃទៀត​
-​ ពង្រីក​វិសាលភាពក្នុងការផ្សារផ្ជាប់ទីផ្សារ​អេឡិចត្រូនិក​ និង​អតិថិជន​
-  ពង្រឹងសេវាប្រៃសណីយ៍ឲ្យកាន់តែល្អជាងមុនដោយធានាបានទាំងសុវត្ថិភាព ប្រសិទ្ធភាព​នៃការដឹកជញ្ជួន តម្លៃ និង
ពេលវេលា
-​ ពង្រឹង និងពង្រីកទំនាក់ទំនងរវាងបណ្តាប្រទេសជិតខាងដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា៕











 

កិច្ច​ប្រជុំ​​ពិភាក្សា​​លើ​​ការ​​វិនិ​​យោគ​​លើ​​សេ​វា​​បច្ចេក​​វិទ្យា​​គមនាគមន៍​​ និង​​ព័ត៌​​មាន​​នៅ​​កម្ពុជា​​

​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​​ដើម្បី​​ពិភាក្សា​​អំពី​​សេចក្តី​ប្រកាស​ពី​​ការ​​កែ​​សម្រួល​​ និង​​បំពេញ​​បន្ថែម​​លេខ​​កូដ​​ប្រៃសណីយ៍​​​

កិច្ច​ប្រជុំ​​ដើម្បី​​ស្វែង​​រក​​ការ​​គាំ​​ទ្រ​​ក្នុង​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​អំពី​​ការ​​អភិវឌ្ឍន៍​​វិស័យ​​ប្រៃ​សណីយ៍​​នៅ​​កម្ពុជា​​

សិក្ខា​សាលា​ស្ដី​ពី​ “ការ​ផ្សព្វ​ផ្សាយ​ និង​ការ​ប្រមូល​ធាតុ​ចូល​លើ​គម្រោង​បង្កើត​មជ្ឍមណ្ឌល​សហ​ប្រតិបត្តិ​ការ​ព័ត៌​មាន​លំហ​អាកាស​ក្នុង​តំបន់​ទន្លេ​មេគង្គ”​​

piseth | ថ្ងៃ ព្រហស្បតិ៍ ទី ៣០ ខែ មិនា ឆ្នាំ ២០១៧

ចំនួនអ្នកអាន 553

ទម្រង់ស្វែងរកព័ត៌មានងាយៗ
បណ្ណាល័យព័ត៌មាន
រចនាសម្ព័ន្ធក្រសួង​​​

ថ្ងៃ អង្គារ ទី ០៨ ខែ មេសា ឆ្នាំ ២០១៤

ទំព័ររដ្ឋមន្រ្តី​​​

ថ្ងៃ ពុធ ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៤

ព័ត៌មានសង្ខេបស្តីពីក្រសួង​​​

ថ្ងៃ ពុធ ទី ១២ ខែ មិនា ឆ្នាំ ២០១៤

ថ្នាក់ដឹកនាំក្រសួង​​​

ថ្ងៃ សុក្រ ទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៤